Hide Filters
Filters 0
Sort by :
Filters 0
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
NABAIJI

វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស

8732262
$20,00
ពន្ធត្រូវបានបូកបញ្ចូល
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
  • វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
វ៉ែនតាហែលទឹក ទំហំ L ពណ៌ខ្មៅ ស
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមឌីសាញយើងខ្ញុំ បានបង្កើតវ៉ែនតាហែលទឹកប្រភេទនេះឡើង សម្រាប់អ្នកហែលទឹកកម្រិតមធ្យមដែលចង់ទទួលបានការរីកចម្រើនផ្នែកតិចនិច និងដងខ្លួនដោយអស់ក្តីកង្វល់។

តើអ្នកនៅតែមានស្នាមរង្វង់នៅជុំវិញភ្នែករបស់អ្នកមែនទេ?វ៉ែនតាហែលទឹកដ៏ទន់ និងភាពគំហើញល្អឥតខ្ចោះ ដែលធ្វើឱ្យអ្នកហែលទឹក ហែលបានកាន់តែយូរ ដោយអស់បារម្ភ

កញ្ចក់: 100.0% Polycarbonate

; តំណ/ទ្រនាប់: 100.0% Polycarbonate

; កៅស៊ូកង: 100.0% Silicone

; កន្លាស់: 100.0% Silicone

BENEFITS

កាត់បន្ថយអ័ភ្រ

ហែលទឹកដោយមិនមានភាពស្រអាប់ ព្រោះកញ្ចក់វ៉ែនតានេះមានមុខងារការពារភាពស្រអាប់។

ដែនគំហើញ

មុំនៃភាពគំហើញខ្ពស់ជាង 160° – ដែលធ្វើឱ្យលោកអ្នកមើលឃើញអ្វីៗគ្រប់យ៉ាង

អាចកែតំរូវបាន

សារេវ៉ែនតាហែលទឹកជាមួយនឹងភ្នែកខាងក្រោយ និងខ្សែចងរបស់វា។

ការរក្សាលំនឹង

អត្ថប្រយោជន៍បន្ថែមសម្រាប់ការទ្រទ្រង់ ជាមួយនឹងជ័រដ៏ទន់របស់វ៉ែនតាហែលទឹកប្រភេទនេះ។

មិនជ្រាបទឹក

កាត់បន្ថយជម្រាបទឹកចូលក្នុងកញ្ចក់វ៉ែនតាជាមួយនឹងជក់បឺតតាមកញ្ចក់។

Instructions


TECHNICAL INFORMATIONS

ភាពស្រអាប់

ការលេចចេញរបស់ភាពស្រអាប់អាស្រ័យលើកត្តានានា រួមមាន ភាពខុសគ្នារវាងសីតុណ្ហភាពរវាងដងខ្លួន និងទឹក កម្រិតសំណើម ជាដើម។ ការពាក់ដោយការកកិត ជាមូលហេតុចម្បង។
ប្រសិនបើឃើញមានភាពស្រអាប់ សូមជ្រលក់វ៉ែនតាចូលទឹក ស្រទាប់ការពារនឹងប្រែប្រួលទ្រង់ទ្រាយ។
ក្រោយពេលការប្រើប្រាស់អស់ជាច្រើនម៉ោង វាជារឿងធម្មតាដែលមុខងារការពារភាពស្រអាប់មានការថយចុះ។
យើងផ្តល់ជូនស្រទាប់ការពារភាពស្រអាប់ ដែលអាចស្តារមុខងារការពារភាពស្រអាប់បាន និងធ្វើឱ្យអាយុកាលនៃការប្រើប្រាស់វ៉ែនតាហែលទឹកបានកាន់តែយូរ។

ជម្រើសនៃទំហំ

ភាពការពារជម្រាបទឹករបស់វ៉ែនតា អាស្រ័យទៅលើទំហំស៊ុមស៊ីលីខនដែលបំពាក់ទៅតាមទម្រង់មុខ។
មុនពេលជាវ សូមធ្វើការសាកល្បងភាពបឺតជាប់របស់វ៉ែនតាដោយមិនប្រើខ្សែ។ ប្រសិនបើវ៉ែនតាបឺតជាប់នឹងមុខរបស់អ្នក ផលិតផលនោះនឹងមានការការពារជម្រាបទឹកកំឡុងពេលហែលទឹក។ វាក៏អាចឱ្យលោកអ្នករកឃើញតំបន់ដែលបង្ករការរំខាននៅពេលដែលពាក់ម៉ូដែលណាមួយលើមុខ។
ម៉ូដែលនេះមានទំហំ S (មុខតូច) និងទំហំ L

របៀបសារ៉េតម្រូវវែនតារបស់អ្នក

វែនតាហែលទឹកដែលសាកសម្យជាមួយនឹងទំរង់មុខមិនចាំបាច់ពាក់តឹងឡើយ។

វែនតាដែលតឹងពេកអាចបង្ករភាពរំខាន បង្ករជាស្នាម និងពេលខ្លះអាចអោយទឹកហូរចូល។

មិនចាំបាច់ចុចកញ្ចក់វែនតានឹងដៃរបស់អ្នកឡើយ ឥទ្ធិពលជក់តិចៗគឺគ្រប់គ្រាន់សម្រាប់ហែលទឹកដោយមិនបង្កើតជាប្រហោងទឹកហូរចូលបានឡើយ។

ខ្សែគួរតែស្ថិតនៅលើត្រជៀកពី 2 ដល់ -3 សម។
នេះគឺជាទីតាំងដ៏ល្អបំផុតសម្រាប់ពាក់ជាប់មុខ និងផ្តល់នូវផាសុកភាព។

ការថែរក្សា-បម្រាម

យើងសូមណែនាំ៖
- លាងសម្អាតវែនតា (តែពេលចាំបាច់ប៉ុណ្ណោះ) ដោយគ្រាន់តែជ្រលក់វាទៅក្នុងទឹក
- ហាមបាញ់ទឹកដែលមានកំលាំងខ្លាំងទៅលើផ្ទៃខាងក្នុងនៃកញ្ចក់វែនតាអោយសោះ។
- រក្សាវែនតារបស់លោកអ្នកទៅក្នុងប្រអប់ក្រោយពេលហាត់ម្តងៗដើម្បីការពារកុំអោយខូច (លើផ្ទៃខាងក្នុងដោយសារតែមានទ្រនាប់ការពារអាប់ និងផ្ទៃខាងក្រៅកុំអោយឆ្កូត)
- កុំដាក់វាអោយត្រូវសីតុណ្ហភាពលើសពី 60°C

ហាមប៉ះ/ត្រដុសលើកញ្ចក់វែនតារបស់លោកអ្នក

ការការពារកាំរស្មី UV

អនុលោមតាមស្តង់ដារ៖ Q/BT 4734 - 2014 រាល់វែនតាហែលទឹក Nabaiji ទាំងអស់ការពារប្រឆាំងនឹងកាំរស្មីគ្រោះថ្នាក់ UVA និង UVB នៅពេលធម្មតា ដោយមិនគិតថាវាមានកញ្ចាក់ស្រអាប់ឡើយ។

ការមើលចំពន្លឺព្រះអាទិត្យពិតជាគ្រោះថ្នាក់ ហើយអាចឈានដល់ការខូចភ្នែកដែលមិនអាចត្រលប់ដូចដើមវិញបាន។

ពណ៌កញ្ចក់

ពណ៌នៃកញ្ចក់វ៉ែនតា គួរតែស័ក្តសមនឹងទីតាំង និងពន្លឺនៃកន្លែងហែលទឹក។ ប្រសិនបើលោកអ្នកហែលទឹកខាងក្រៅ ឬនៅក្នុងអាងហែលទឹកដែលភ្លឺ សូមជ្រើសរើសកញ្ចក់ពណ៌ផ្សែងដើម្បីទទួលបានផាសុកភាព និងកាត់បន្ថយពន្លឺចាំងភ្នែក។
ប៉ុន្តែប្រសិនបើអាវទឹកពណ៌ងងឹតជាមួយនឹងពន្លឺភ្លើបតិច ឧទាហរណ៍ដូចនៅថ្ងៃល្ងាចរដូវត្រជាក់ ត្រូវប្រើប្រាស់កញ្ចាក់វែនតាដែលថ្លា។