ការគាំទ្រ
ស្រោមជើងលេងតេន្នីស Artengo ដែលមានរង្វង់កងសំឡីក្រាស់ ដើម្បីកាត់បន្ថយអាការៈពងជើង។
បន្ទះយឺតពីររុំព័ទ្ធស្រោមជើងទាំងមូល និងផ្តល់ដល់ប្រអប់ជើងនិងកែងជើងនូវការគាំទ្រដ៏ល្អ នៅលើម៉ូដែលកវែង។
ការឌីសាញតាមបែបអាណាតូមី
ផ្នែកខាងស្តាំ និងឆ្វេងនៃប្រអប់ជើងនៃស្រោមជើងត្រូវបានបំពាក់ដើម្បីស័ក្តិសមនឹងទំហំប្រអប់ជើង។ តំបន់ខ្យល់ចេញចូល ត្រូវបានបំពាក់នៅលើស្រោមជើងប្រភេទនេះ ដើម្បីអាចឱ្យប្រអប់ជើងល្ហើយល្អ។
ផាសុកភាព
ថ្នេរត្រង់ម្រាមជើងក្រោមប្រអប់ជើង ដើម្បីបង្កើនផាសុកភាព អំឡុងពេលកំពុងលេង។ក្រណាត់នៅក្នុងតំបន់រង្វង់កងសំឡីមានភាពក្រាស់និងទន់ជាងមុន ដែលធ្វើឱ្យភាពជាប់មាំនិងផាសុកភាពនៅលើជើងទាំងមូលកាន់តែប្រសើរឡើង។
ភាពជាប់បានយូរ
យើងខ្ញុំបានគោរពទៅតាមបច្ចេកទេសផលិត ដោយពឹងផ្អែកទៅលើការធ្វើតេស្តនៅទីពិសោធន៍ និងការធ្វើតេស្តរយៈពេលយូរនៅលើតារាង ដើម្បីប្រៀបធៀបផលិតផលប្រភេទតែមួយ សម្រាប់ការប្រើប្រាស់ដូចគ្នា ដើម្បីបង្កើតបានជាការបង្កើតអាយុកាលនៃការប្រើប្រាស់របស់ផលិតផល។តាមរយៈការកត់ចំណាំចំណុចខ្សោយយើងអាចបង្កើនការឌីសាញរបស់ផលិតផលបានផងដែរ។វាអាចឱ្យយើងបង្កើនគុណភាពនៃការប្រើប្រាស់ពីរដង បើប្រៀបធៀបទៅនឹងផលិតផលតែមួយក្នុងប្រភេទកីឡាមួយនេះ។