Hide Filters
Filters 0
Sort by :
Filters 0
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
ពោះវៀន 700 មានពីរក្នុងមួយប្រអប់
BTWIN

ពោះវៀន 700 មានពីរក្នុងមួយប្រអប់

8243100
$7,00
ពន្ធត្រូវបានបូកបញ្ចូល
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
  • ពោះវៀន 700 មានពីរក្នុងមួយប្រអប់
ពោះវៀន 700 មានពីរក្នុងមួយប្រអប់
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours


ពោះវៀនដែលមានវ៉ាល់ Presta លក់ក្នុងតំលៃដំបូង។

ភ្នាស: 10.0% ទង់ដែង, 90.0% កៅស៊ូ - កៅស៊ូ Isobutylene Isoprene Rubber (IIR) - Butyl

BENEFITS

ការចុះសំរុង

សំបកកង់ និងកង់ ៧០០ មម មុខកាត់ទំហំ ១៨ ដល់ ២៥ មម ជាមួយនឹងវ៉ាល់ Presta។

មិនជ្រាបទឹក

វ៉ាល់ Presta (ឬបារាំង) ទំហំ ៤៨ មម សម្រាប់រក្សាសំពាធខ្យល់បានល្អ។

Instructions


TECHNICAL INFORMATIONS

របៀបជ្រើសរើសពោះវៀនរបស់អ្នក

ពិនិត្យមើលព័ត៌មានលើផ្នែកចំហៀនៃសំបកកង់ (អង្កត់ផ្ចិត និងទំហំ)។ជាឧទាហរណ៍ ៧០០ x ២៣ មានន័យថាសំបកកង់របស់អ្នកមានអង្កត់ផ្ចិតទំហំ ៧០០ អ៊ីង និងទទឹងកង់ ២៣ អ៊ីង។
នៅផ្នែកចំហៀងនៃសំបកកង់ អ្នកនឹងឃើញផងដែរនូវទំហំគិតជា មម ដែលជាខ្នាតរង្វាស់ ETRTO អន្តរជាតិ។ជាឧទាហរណ៍៖ ២៣-៦២២មានន័យថាសំបកកង់របស់អ្នកមានទទឹងទំហំ ២៣ មម ជាមួយនឹងអង្កត់ផ្ចិតខាងក្នុងមានទំហំ ៧០០ មម (ឬ ៧០០ x ២៣)។

ដោះពោះវៀនចេញ

ដោះពោះវៀនប្រើរួចចេញដោយប្រើប្រាស់ប្រដាប់គាស់សំបកកង់ B'Twin (លេខកូដទំនិញ 8047839)។

អ្វីដែលត្រូវពិនិត្យមើលមុននឹងបញ្ចូលពោះវៀនថ្មី

ពិនិត្យមើលស្ថានភាពសំបកកង់របស់អ្នក ហើយផ្លាស់ប្តូរវាប្រសិនបើចាំបាច់។
ត្រូវប្រាកដថាមិនមានវត្ថុអ្វីមួយធ្លាក់ចូលក្នុងសំបក់កង់ឡើយ។ពិនិត្យមើលស្ថានភាពសន្ទះរុំយ៉ាន់នៃសំបក់កង់របស់អ្នក។សន្ទះរុំយ៉ាន់ដែលបត់តែបន្តិចអាចធ្វើអោយធ្លាញពោះវៀនបាន។ពិនិត្យមើលយ៉ាន់របស់អ្នកមិនមានបញ្ហាផ្សេងដែលអាចធ្វើអោយខូចពោះវៀនឡើយ។

ដាក់បញ្ចូលពោះវៀនរបស់អ្នក

បូមខ្យល់ពោះវៀនបន្តិចជាមុនសិនដើម្បីកុំអោយខ្ចឹបត្រង់ចំណុចណាមួយ។បញ្ចូលវ៉ាល់ ហើយត្រូវប្រាកដថាអ្នកកំពុងប្រើប្រាស់វ៉ាល់ដែលត្រឹមត្រូវសម្រាប់យ៉ាន់របស់អ្នក។ដាក់ពោះវៀនបញ្ចូលទាំងស្រុងទៅក្នុងសំបកកង់ ដូច្នេះវាមានទំហំល្មមនឹងយ៉ាន់កង់។ពិនិត្យមើលថាពោះវៀនកង់មិនខ្ជឹបនៅពេលដាក់វាបញ្ចូល។

បញ្ចូលសំបកកង់

ចាប់ផ្តើមដោយដាក់សំបកកង់ទៅលើកង់ត្រង់ជ្រុងដែលស្ថិតនៅទល់មុខវ៉ាល់។បញ្ចប់ការដាក់បញ្ចូលសំបកកង់ត្រង់វ៉ាល់ដើម្បីជៀសវាងកុំអោយពោះវៀនខ្ជឹប។សូមកុំបញ្ចូលសំបកកង់របស់អ្នកដោយប្រើប្រាស់ទួណឺវីស ឬប្រដាប់គាស់ពោះវៀនដោយសារវាអាចធ្វើអោយខ្ជឹប និងធ្លាយពោះវៀន។

បូមសំបកកង់

បូមខ្យល់សំបកកង់របស់អ្នកយ៉ាងប្រុងប្រយ័ត្នត្រឹមកម្រិតមួយសមស្របដែលបានណែនាំដោយអ្នកផលិត (ដែលអាចមើលឃើញនៅលើចំហៀងសំបកកង់គិតជារង្វាស់ PSI ឬ bars។ 1 bars = 14.51 PSI)។
ត្រូវត្រួតពិនិត្យជាប្រចាំថាសំបកកង់របស់អ្នកស្ថិតនៅត្រូវកន្លែងនៅពេលដែលអ្នកបូមខ្យល់ចូល។

ដំបូន្មានពីអ្នកជំនាញ

ដើម្បីជៀសវាងកុំអោយពោះវៀនធ្លាយដោយសារខ្ជឹបលើពោះវៀន និងដើម្បីមុខងារល្អឥតខ្ចោះរបស់សំបកកង់ យើងសូមណែនាំអោយអ្នកពិនិត្យមើលសំបកកង់ និងបូមខ្យល់ចូលត្រឹមកម្រិតសមស្របមុននឹងជិះម្តងៗ។