Hide Filters
Filters 0
Sort by :
Filters 0
ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ

s ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ

DOMYOS

ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ

8489661
$6,00
$4,00
-33%
ពន្ធត្រូវបានបូកបញ្ចូល
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
  • ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
s ខោសម្រាប់កុមារហាត់នៅក្នុងក្លឹប 120 - ព្រីនប្រផេះ
ចំនួន

ស្តុកតាមហាង

អ្នករចនាផលិតផលក្នុងក្លឹបរបស់យើងបានបង្កើតខោនេះឡើងដើម្បីគាំទ្រដល់ការអភិវឌ្ឍផ្លូវចិត្តរប់សកុមារ។

តើកូនរបស់អ្នកទៅហាត់នៅក្លឹបកូនក្មេងដែរឬទេ? ខោរត់ស្រាល បត់បាន នឹងផ្តល់ផាសុកភាពនៅពេលលោកអ្នកលោត រត់ រមៀល និងឡើង!

ក្រណាត់: 66.0% កប្បាស, 6.0% កៅស៊ូ, 28.0% Polyester

; នឹម: 58.0% កប្បាស, 4.0% កៅស៊ូ, 38.0% Polyester

BENEFITS

ភាពទន់រលោង

ខោស្រទន់ និងផ្តល់នូវផាសុកភាពផលិតពីកប្បាស។

យឺត

ខោយឺតនេះផ្តល់អោយកូនរបស់អ្នកនូវផាសុកភាព។

ភាពកក់ក្តៅ

កប្បាស និងប៉ូលីអេស្ទ័រដែលផ្តល់នូវការការពារល្អពីអាកាសធាតុត្រជាក់!

TECHNICAL INFORMATIONS

ភាពយឺត និងភាពបត់បែន

ខោសម្រាប់រត់ធ្វើពីកប្បាស ប៉ូលីអេស្ទ័រ និងអេឡាស់តានយឺត។នេះមានន័យថាកូនតូចរបស់អ្នកនឹងយល់ថាវាងាយស្រួលពាក់មុនហាត់ម្តងៗ។ ការខ្ជះខ្ជាយពេលវេលាក្នុងការស្លៀកពាក់មិនមែនជាជម្រើសឡើយ! លើសពីនេះទៅទៀត ភាពយឺតក៏មានន័យថាកូនរបស់អ្នកអាចធ្វើចលនាដោយសេរីផងដែរ។ ពួកគេនឹងទទួលបានឯករាជ្យភាព ក៏ដូចជាផាសុកភាព។ ប្រសិនបើពួកគេមានភាពងាយស្រួល ពួកគេនឹងយល់ថាការហាត់នៅក្លឹបកុមារកាន់តែសប្បាយរីករាយ!

ការគាំទ្រ

ដោយសារតែកូនរបស់លោកអ្នកនឹងកាច់ខ្លួន ក្រុមរចនាម៉ូតរបស់យើងបានបង្កើតខោនេះឡើងដែលសាកសម្យសម្រាប់អ្នកគ្រប់គ្នា។ មានខ្សែចង្កេះដែលយឺតដើម្បីទប់កុំអោយខោរបូត រំខានដល់ការហាត់របស់អ្នក។ ជាយខាងក្រោមគ្រើម ដែលធ្វើអោយខោរឹបលើកជើង ហើយក៏ជួយធានាថាវារឹបរាងបានល្អ។ ជាទូទៅ កូនរបស់លោកអ្នកនឹងមិនចាំបាច់ទាញខោឡើងគ្រប់ពេលនៅពេលវាយលេងលើត្រាំប៉ូលីននោះទេ!

តើកូនរបស់អ្នកគួរពាក់អ្វីដើម្បីទៅហាត់ប្រាណនៅក្លឹបកូនក្មេង?

Domyos មានអ្វីៗគ្រប់យ៉ាងដើម្បីផ្តល់ផាសុកភាពដល់កុមារនៅពេលពួកគេកំពុងលេង៖ អាវយឺត ខោកាត់ជើង ខោជើងវែង និងអាវរងាដែលពួកគេអាចដោះចេញ ប្រសិនបើវាក្តៅ! វាចាំបាច់ត្រូវផ្តល់នូវផាសុកភាពនៅពេលធ្វើចលនាទាំងអស់ ដោយមិនចាំបាច់លើកខោ ឬទាញអាវយឺតចុះគ្រប់ពេលនោះទេ។ អាស្រ័យទៅលើកម្រិតរបស់ពួកគេ សំលៀកបំពាក់ប្រហែលជាពិសេសបន្តិច។ ជាមួយនឹងខោនេះ គ្រប់យ៉ាងគឺរួចរាល់!

ក្លឹបហាត់ប្រាណសម្រាប់កូនក្មេង។

តើអ្នកដឹងថាក្លឹបកូនក្មេងជាអ្វីទេ? កីឡាដែលផ្តល់ភាពសប្បាយរីករាយនេះមានលក់សម្រាប់កុមារអាយុពីមួយឆ្នាំ ដល់ប្រាំមួយឆ្នាំ។ វាប្រើប្រាស់ឧបករណ៍ពិសេសដូចជារូងខ្យល់ កាំពន្លឺ កម្រាលស្រទន់ និងត្រាំប៉ូលីនដើម្បីអាចអោយពួកគេលូន លោត និងរៀនទប់តុល្យភាពខ្លួនដែលបង្កើននូវជំនាញប្រើប្រាស់ម៉ាស៊ីន។ កីឡាដែលផ្តល់ភាពសប្បាយរីករាយនេះអាចហាត់នៅក្លឹប ឬនៅផ្ទះ ទាំងក្នុង និងខាងក្រៅ។

អត្ថប្រយោជន៍នៃ ការហាត់ប្រាណកុមារ

តើកូនរបស់អ្នកហាត់ក្នុងក្លឹបដែរឬទេ? បើទោះបីជាវាហាក់បីដូចជាការលេងធម្មតា តើអ្នកដឹងទេថាកីឡានេះជួយអោយកុមារពង្រឹងការអភិវឌ្ឍផ្លូវចិត្តរបស់ពួកគេទេ? តាមរយៈសកម្មភាពកីឡា និងអារម្មណ៍ដែលមាន កូនរបស់អ្នកនឹងរៀនហាត់ទប់លំនឹងខ្លួន អភិវឌ្ឍជំនាញប្រើប្រាស់ម៉ាស៊ីន និងរៀនរឿងដ៏អស្ចារ្យជាច្រើនដែលខ្លួនប្រាណរបស់លោកអ្នកអាចធ្វើបាន! វាគឺជាមធ្យោបាយដែលល្អបំផុតដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង។