របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី១)
អាវយឺតការពារកាំរស្មីយូវីទាំងអស់របស់យើងគឺ UPF50+ ពោលគឺ ពួកវាមានកម្រិតការពារខ្ពស់បំផុត។
ដូច្នេះជម្រើសរវាងពួកគេនឹងត្រូវបានធ្វើឡើងដោយផ្អែកលើប្រវែងនៃដៃអាវ ហើយវានឹងអាស្រ័យលើអ្វីដែលវានឹងត្រូវបានប្រើប្រាស់សម្រាប់។ ភាពរឹបតឹងគឺអស្ចារ្យបំផុតសម្រាប់ការជិះក្ដារលើទឹក ដូច្នេះយើងបានសំរេចចិត្តបង្កើតប្រភេទផលិតផលរបស់យើង ជាចម្បងសម្រាប់ការជិះក្ដារលើទឹក។
សម្រាប់ការជិះក្ដារលើទឹក ជម្រើសនឹងត្រូវបានធ្វើឡើង ស្របតាមរយៈពេលនៃការហ្វឹកហាត់របស់អ្នក។១ ម៉ោង ២ ម៉ោង ឬ ៣ ម៉ោង។
របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី២)ស្របតាមរយៈពេលនៃការលេង)
១ ម៉ោង៖ ការលេងយូរៗម្ដង។ អ្នកអាចជ្រើសរវាងរឹបរលុង (អាទិភាពក្នុងការជួយសម្រួលដល់ការពាក់ និងផ្ដល់ផាសុកភាព នៅពេលស្ងួត) ឬម៉ូដកាត់រឹបរាង (អាទិភាពក្នុងការផ្ដល់ផាសុកភាព នៅពេលសើម)។ ប្រព័ន្ធរង្វង់ ដើម្បីភ្ជាប់វាទៅនឹងខោខ្លី ធានានូវស្ថេរភាពនៃផលិតផល។
២ ម៉ោង៖ ការលេងជាប្រចាំ។ ផាសុកភាព នៅពេលសើម ត្រូវផ្ដល់ដោយបន្ទះគ្មានថ្នេរនៅក្រោមដៃ និងខ្សែទាញ ដែលបង្កើនស្ថេរភាពបន្ថែមទៀត។
៣ ម៉ោង៖ ការហ្វឹកហាត់កម្រិតខ្លាំង។ បន្ថែមភាពកក់ក្តៅ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងទឹកយូរ។
កម្ដៅ និង ខ្យល់
សីតុណ្ហភាពទឹកអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់ការប្រើអាវយឺតការពារកាំរស្មី UV នេះគឺ ២២អង្សារសេ ប្រសិនបើពាក់វាដោយខ្លួនឯង។ រយៈពេលអតិបរមា៖ ៣ ម៉ោង។អាវនេះត្រូវបានធ្វើពីរោមសត្វ ដែលទប់ការចម្លងភាពត្រជាក់ និងជួយការពារភាពរងារ នៅពេលអ្នកចូលក្នុងទឹក។ សូមកត់សម្គាល់ថា វត្តមាននៃខ្យល់នឹងមានផលប៉ះពាល់ ហើយអាចធ្វើអោយអ្នកមិនស្រួលខ្លួន នៅពេលសើម ដែលធ្វើឱ្យអ្នកមានអារម្មណ៍រងារ។នៅក្នុងលក្ខខណ្ឌខ្យល់បក់ខ្លាំង ដូច្នេះយើងសូមណែនាំឱ្យរើសយកអាវដែលមានជាតិនីអូប្រេន។
អាវនេះអាចពាក់ពីក្រោមឈុតលេងទឹកបាន
ការការពារកាំរស្មីយូវី ទោះបីនៅពេលសើមក៏ដោយ។
សាច់ក្រណាត់របស់ផលិតផលម៉ាក OLAIAN ទប់ស្កាត់កាំរស្មី UVB រហូតទៅដល់ 98% និងកាំរស្មី UVA រហូតទៅដល់95%។ វាធានាឱ្យបាននូវការការពារពីពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធិភាព។វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។
តើ UPF 50+ មានន័យដូចម្ដេច?
UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។ វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។
កាត់បន្ថយការរលាក
អាវកម្ដៅនេះជួយកំនត់ការកកិតនិងរលាក ដោយសារការប៉ះជាមួយនឹងផ្ទៃក្ដារ។ វាក៏អាចប្រើពីក្រោមឈុតលេងទឹកបានផងដែរ ដើម្បីកំនត់ការរលាក ជាពិសេសនៅជុំវិញកនិងក្លៀក។ យើងបានបន្ថែមបន្ទះគ្មានថ្នេរ នៅក្រោមដៃ ដើម្បីកម្រិតការរលាក ដោយសារការធ្វើចលនាហែលទឹក។ វិធីសាស្ត្រធ្វើតេស្តរបស់យើងបានបញ្ជាក់ថា ការរលាកពិតជាត្រូវបានកំនត់ ក្នុងកំឡុងពេលលេងរយៈពេល ៣ ម៉ោង។
ប្រព័ន្ធទ្រទ្រង់
អាវការពារកាំរស្មីយូវី OLAIAN នេះមានខ្សែទាញមួយ នៅត្រង់ត្រគាក។ វាអនុញ្ញាតឱ្យអ្នកអាចរឹតបន្តឹងអាវបាន ដើម្បីឱ្យវាជាប់នឹងកន្លែងបានល្អ។ វាក៏ត្រូវបានរចនាឡើង ដើម្បីអោយខ្សែទាញរបស់ខោស្លៀកជិះក្ដាររបស់អ្នកអាចភ្ជាប់ទៅនឹងវាបាន ដើម្បីការពារកុំឱ្យអាវរមូលឡើងលើ ខណៈពេលអ្នកកំពុងលេង។
អាវយឺតការពារកាំរស្មីយូវីសម្រាប់លេងកីឡាទឹកជាច្រើនប្រភេទ។
អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាចប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។
ការពារកូនៗរបស់អ្នក!
ស្បែកក្មេងគឺងាយរងការប៉ះពាល់ពីកាំរស្មីព្រះអាទិត្យ ដោយប្រព័ន្ធការពារកុមារត្រូវបានបង្កើតឡើង ក្រោយបន្ទាប់ពីអាយុ ៣ ឆ្នាំ។ ក្នុងកម្រិតកាំរស្មីដូចគ្នា ផលប៉ះពាល់នៃព្រះអាទិត្យលើកុមារមានកម្រិតខ្លាំងជាងក្មេងជំទង់ដល់ទៅ ២ ទៅ ៣ ដង។ ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារពួកគេប្រកបដោយប្រសិទ្ធភាព។
សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ
ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។ការពាក់អាវយឺតនេះមិនមែនមានន័យថា អ្នកពាក់ត្រូវបោះបង់ចោលសកម្មភាពសមស្របនានានោះទេ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។
ការណែនាំពីការការពារកម្តៅថ្ងៃ
ទស្សនាគេហទំព័រ https://www.TRIBORD.tm.fr/conseils/la-protection-solaire-en-surf-a_32367
តើអ្វីជាផលិតផល OLAIAN?
សម្ភារៈកីឡាម៉ាក Tribord បានប្រែក្លាយជាស្លាកសញ្ញា OLAIAN ដែលជាស្លាកសញ្ញាថ្មីរបស់ DECATHLON ជំនាញក្នុងការផលិតសម្ភារៈកីឡាជិះក្តារបន្ទះ ជិះក្តារផ្តេកខ្លួន។ និមិត្តសញ្ញារបស់សម្ភារៈកីឡាក្តារបន្ទះនឹងមាការផ្លាស់ប្តូរជារឿយៗ។ ដូច្នេះហើយ ផលិតផលរបស់យើងនឹងធ្វើការបង្ហាញផ្លាកសញ្ញាផ្សេងៗគ្នានៅក្នុងរូប។