Hide Filters
Filters 0
Sort by :
Filters 0
CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
CN Yao Sail

OLAIAN

CN Yao Sail

8562039
$10,00
ពន្ធត្រូវបានបូកបញ្ចូល
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
  • CN Yao Sail
CN Yao Sail
ចំនួន

ស្តុកតាមហាង

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

រចនាឡើងដើម្បីរក្សាលំនឹងនៅឯរលកដាច់ៗ

TECHNICAL INFORMATIONS

លោកអ្នកជាអ្នកចាប់ផ្តើមលេងក្តារស្គីហែលទឹកជាលើកដំបូង។

សម្រាប់លោក លោកស្រីដែលធ្វើការលេងជិះស្គីរលើទឹកម្តងឬពីរដងក្នុងមួយឆ្នាំ ជាពិសេសកំឡុងពេលថ្ងៃឈប់សម្រាកឬក៏ដំណើរកម្សាន្តជិះស្គីរលើទឹក។លោកអ្នកត្រូវនៅកន្លែងណាដែលអាចប៉ះផ្នែកខាងក្រោម នៃរលក ឬផ្នែកដាច់ៗនៃទឹករលក។លោកអ្នកជិះស្គីលេងសម្រាប់កម្សាន្តអារម្មណ៍នៅក្នុងទឹក។កំឡុងពេលនេះ លោកអ្នកជារឿយៗអាចនឹងដួលនៅក្នុងរលកដែលមិនសូវមានកម្លាំងបក់បោកខ្លាំង។ ក្រុមហ៊ុនយើងខ្ញុំ សម្រិតសម្រាងនូវសម្ភារៈហែលទឹកជាច្រើនសម្រាប់អស់លោកអ្នកដែលចង់អនុវត្ត និងលេងកីឡាដើម្បីរក្សារាង។

ទ្រង់ទ្រាយរាងកាយ

ស័ក្តិសមសម្រាប់ដងខ្លួនគ្រប់ប្រភេទ ហើយវាត្រូវបានឌីសាញឡើងយ៉ាងពិសេសសម្រាប់ស្ត្រីដែលចង់បិទបាំងផ្នែកត្រគាក និងគូទបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះសំពត់ហែលទឹកប្រភេទនេះផ្តល់នូវរូបរាងបែបស្ត្រីពិតៗ។ វាក៏អាចប្រើជាមួយនឹងឈុតតាគីនី ឬឈុតអាវហែលទឹក។

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។

ពិន្ទុដើម្បីធ្វើការប្រៀបធៀបផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថាន

ផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថានត្រូវបានគណនាជាមួយនឹងឧបករណ៍វាស់ស្ទង់ខុសៗគ្នាជុំវិញវដ្ដជីវិតរបស់វា។ ពិន្ទុពេញ (ក ខ គ ឃ ង) ត្រូវបានបង្កើតឡើងដើម្បីជំនួយដល់ការស្វែងយល់ពីលក្ខណៈពិសេសរបស់ផលិតផលជាមួយនឹងការបង្ហាញលទ្ធភាពប្រើប្រាស់ជុំវិញរបស់ផលិតផល ដោយធ្វើការប្រៀបធៀបផលិតផលប្រភេទតែមួយ ទៅនឹងផលិតផលផ្សេងទៀត (អាវយឺត ខោ កាតាប ជាដើម)។​ Decathlon ត្រូវបានជ្រើសរើសឡើងដើម្បីផ្តល់នូវការរៀបចំរបស់ផលិតផលជុំវិញបរិយាកាសជុំវិញខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ទស្សនា៖ គេហទំព័រ http://sustainability.decathlon.com/