Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
T900C Treadmill
DOMYOS

ម៉ាស៊ីនរត់ហាត់ប្រាណគុណផលខ្ពស់ភ្ជាប់បណ្ដាញបាន T900D

8754269
$859,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
  • T900C Treadmill
T900C Treadmill
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតកាដ្យូហ្វីតណេសរបស់យើងបានបង្កើតម៉ាស៊ីនរត់នេះឡើងសម្រាប់អោយលោកអ្នកកាដ្យូហ្វីតណេសរយៈពេលរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។

ម៉ាស៊ីនរត់ T900 ត្រូវបានរចនាឡើងសម្រាប់ការរត់តិចៗ និងជាប្រចាំ។ វាជាឧបករណ៍ល្អឥតខ្ចោះគាំទ្រដល់អ្នករត់ដែលចង់ទទួលលទ្ធផលល្អតាមរយៈការហាត់នៅក្នុងផ្ទះ។

គ្រោង: 100.0% ដែកថែប; គ្រឿងបន្លាស់បន្ថែម: 100.0% Polypropylene

; វ់ានីឡា/កូកូ: 35.0% ដែកថែប, 10.0% លង្ហិន, 40.0% ស្ពាន់, 5.0% អាលុយមីញ៉ូម, 10.0% Epoxy Resin

; ផ្ទាំងខាងក្រោយ: 100.0% ឈើ

BENEFITS

ពហុមុខងារ

ល្បឿនអតិប្បរមា 18 គម/ម៉ និងកម្រិតទេររហូតដល់ 10%។

ផាសុខភាពដល់អ្នកប្រើប្រាស់

ផ្ទៃរត់មានទទឹង 50 សម គុណនឹងបណ្តោយ 143cm  ដែលល្អឥតខ្ចោះសម្រាប់ការហាត់រយៈពេលយូរ។

ការណែនាំ

ការហាត់ប្រាណចំនួន 32 ជាមួយនឹងគោលដៅដែលបានកំណត់ទុកជាមុន ដែលកែតម្រូវទៅតាមកម្រិតជំនាញរបស់អ្នក។

ការតភ្ជាប់បាន

Treadmill ដែលអាចប្រើបានជាមួយអេព Domyos E CONNECTED និងអេពដៃគូនានា

សមត្ថភាពបង្រួមតូច

ម៉ាស៊ីនរត់ដែលអាចបត់បាន

រយះពេលតំលើង

ប្រើពេល 45នាទី សម្រាប់មនុស្សពីរនាក់ក្នុងការតម្លើង។

Instructions


TECHNICAL INFORMATIONS

ផលប្រយោជន៍នៃម៉ាស៊ីនរត់

ការរត់នៅលើម៉ាស៊ីនហាត់ប្រាណអនុញ្ញាតឱ្យអ្នកងាយស្រួលបញ្ចូលការហ្វឹកហាត់ទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ពីអាកាសធាតុទៅការបំពុលទៅជីវិតគ្រួសារ ជំនះលើឧបសគ្គដែលរំខានលោកអ្នក ហើយអាចអោយលោកអ្នកសម្រេចគោលដៅបានងាយស្រួល!

បន្ទះក្តារកុងទ័រ

ក្តារកុងទ័រគឺជាសមាធាតុផ្សំសំខាន់បំផុតនៅលើម៉ាស៊ីនរត់របស់អ្នក។នៅ Domyos យើងបានខិតខំប្រឹងប្រែងធ្វើអោយវាភាពងាយស្រួលប្រើ និងបង្ហាញព័ត៌មានលំអិត។
អេក្រង់មានភ្លើងនៅខាងក្រោយផ្តល់អោយអ្នកនូវស្ថិតិមួយចំនួន៖ពេលវេលា ចំងាយ ល្បឿន ល្បឿនមធ្យម កាល់ឡូរីដែលបានដុត bpm និងព័ត៌មានកំពុងរត់របស់អ្នក។
វិធីចុចលឿនលើល្បឿន និងកម្រិតទេរចុះចំនួនប្រាំបីធ្វើអោយវាលឿន និងងាយស្រួលដើម្បីចាប់ផ្តើមការរត់របស់អ្នក និងល្អឥតខ្ចោះសម្រាប់ពេលដែលអ្នកចង់ធ្វើការហាត់ប្រាណដែលផ្លាស់ប្តូរល្បឿន។

លក្ខណៈពិសេសរបស់កុងទ័រ

ក្តារកុងទ័រម៉ាស៊ីនរត់ T៩០០A ផ្តល់នូវជំរើសផ្សេងៗ ដូច្នេះអ្នកទទួលបានផលប្រយោជន៍ច្រើនពីការរត់នីមួយ៖
- ប្រព័ន្ធសំលេងនៅចំហៀង និងខ្សែដោត ៣.៥ មម ដើម្បីភ្ជាប់ឧបករណ៍របស់អ្នក។
- កង្ហារនៅកណ្តាល
- សែនស័រប៊្លូធូស៍ដើម្បីភ្ជាប់ជាមួយនឹងកម្មវិធី app ភ្ជាប់អេឡិចត្រូនិច Domyos
- ថតដោត USB ដើម្បីបញ្ចូលភ្លើងឧបករណ៍របស់អ្នក
- ប្រដាប់ថេបប្លេត Tablet
- ហោប៉ៅចំហៀងពីរ

កម្មវិធីតំលើងរួចជាស្រេចចំនួន 32

មានកម្មវិធីចំនួន ៣២ ដែលបង្កើតឡើងដោយគ្រូបង្ហាត់ Domyos ដែលត្រូវបានតំលើងរួចជាស្រេចទៅក្នុងក្តារកុងទ័រដោយផ្អែកលើគោលដៅបួ​ន៖ សុខភាព និងសុខមាលភាព ការបាត់បង់កាល់ឡូរី និងការហាត់ភាពធន់ និងការហាត់ចំរុះដើរនិងរត់រយៈពេលខ្លី។
កម្មវិធីនីមួយៗមាននូវលក្ខណៈពិសេសរបស់វា ពេលវេលា ល្បឿន និងកម្រិតទេរចុះ ដូច្នេះអ្នកអាចសម្រេចគោលដៅរបស់អ្នក និងបង្កើនការហាត់ប្រាណរបស់អ្នក។
អ្នកអាចធ្វើការផ្លាស់ប្តូរកម្រិតអាំងតង់ស៊ីតេគ្រប់ពេលវេលាទៅតាមកម្រិតនៃការហាត់ប្រាណរបស់អ្នក។

ម៉ាស៊ីនរត់ដែលសក្តិសមនិងអេប Domyos Econnected និង Kinomap

ទទួលបានការលើកទឹកចិត្តដើម្បីសម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹងអេព Econnected ឬអេពដៃគូដែលប្រើបាន។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

ប្រព័ន្ធតាមដានចង្វាក់បេះដូង

ម៉ាស៊ីនហាត់ប្រាណ T900 ភ្ជាប់មកជាមួយខ្សែក្រវ៉ាត់ម៉ូនីទ័រចង្វាក់បេះដូង ដើម្បីតាមដានចង្វាក់បេះដូងរបស់អ្នកជានិច្ច ក៏ដូចជាឧបករណ៍ចាប់សញ្ញាដោយដៃដើម្បីប៉ាន់ប្រមាណអត្រាបេះដូងបច្ចុប្បន្នរបស់អ្នកនៅពេលណាក៏បានក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នក។ប្រសិនបើលោកអ្នកចង់ទើបផ្តើមការហាត់ដើរឡើងវិញ ត្រូវចងចាំថាត្រូវពិគ្រោះជាមួយគ្រូពេទរបស់លោកអ្នក!អ្នកបង្ហាត់អាចជួយអ្នកកំណត់អត្រាចង្វាក់បេះដូងសមស្របផងដែរ ដូច្នេះអ្នកអាចសម្រេចគោលដៅហាត់ប្រាណរបស់អ្នកកាន់តែលឿន។

កំលាំងម៉ាស៊ីន

ថាមពលម៉ូទ័ររបស់ T900 គឺ 1.5 HP បំពេញការងារជាប់និង 1305 វ៉ាត់។ការប្រើប្រាស់ថាមពលជាមធ្យមរបស់វាគឺ 370 វ៉ាត់ (សម្រាប់អ្នកប្រើប្រាស់ដែលមានទម្ងន់ 90 គីឡូក្រាម និងរត់ក្នុងល្បឿន 8 គីឡូម៉ែត្រក្នុងមួយម៉ោង)

ប្រព័ន្ធទ្រនាប់ដែលមានផាសុកភាព

ប្រព័ន្ធទ្រនាប់នៅលើម៉ាស៊ីនរត់ T៩០០ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវកំលាំងរុញច្រាន ហើយនៅពេលជាមួយគ្នាធានានូវផាសុកភាពដ៏អស្ចារ្យ។
ការរត់លើម៉ាស៊ីនជួយកាត់បន្ថយការប៉ះទង្គិច មានភាពងាយស្រួលលើរាងកាយ។.

កម្រិតសំលេង

ភាពស្ងាត់គឺជាលក្ខខណ្ឌចាំបាច់ដែលយើងត្រូវពិចារណាយ៉ាងយកចិត្តទុកដាក់នៅពេលអភិវឌ្ឍផលិតផលរបស់យើង។យើងព្យាយាមកាត់បន្ថយសំលេងរបស់ម៉ាស៊ីរត់របស់យើង ដូច្នេះធ្វើអោយការធាក់កាន់តែរីករាយសម្រាប់អ្នកប្រើប្រាស់ និងអ្នកនៅជុំវិញខ្លួន។
ម៉ាស៊ីនរត់ T៩០០A ត្រូវបានវាស់នៅកម្រិត ៥២ dB ក្នុងល្បឿន ១០ គម/ម៉ ដោយមិនមានអ្នកប្រើប្រាស់។ វាជាម៉ាស៊ីនរត់ដែលស្ងាត់ជាងគេបំផុតមួយក្នុំចំណោមផលិតផល DOMYOS របស់យើង!

ការថែរក្សា

ម៉ាស៊ីនរត់ T900 បត់ដើម្បីកុំអោយចង្អៀតនៅពេលដែលមិនប្រើ។នៅពេលដែលបត់ អ្នកត្រូវការត្រឹមតែកន្លែងទំនេរ 133 x 88 សម ប៉ុន្នោះ។
ដើម្បីធ្វើអោយអាយុកាលម៉ាស៊ីនរត់កាន់បានយូរ ទុកវានៅកន្លែងដែលស្ងួត និងកន្លែងមិនមានធូលីដី។
ម៉ាស៊ីនរត់មានកង់រ៉ូឡូ២ដែលអ្នកអាចផ្លាស់ប្តូរទីតាំងវាបានយ៉ាងងាយ។

វិមាត្រ និងទម្ងន់

ទំហំប្រើប្រាស់៖ ប 185 x ទ 88 x ក 147 សម
ទំហំបត់៖ ប 133 x ទ 88 x ក 150 cm
ទំងន់ម៉ាស៊ីនរត់៖ 89 គក

ទំហំក្នុងប្រអប់៖ ប 179 x ទ 77 x ក 28 cm
ទំងន់ប្រអប់៖ 98 គក

សេវាកម្មក្រោយពេលទិញ / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់

សូមចូលមើលគេហទំព័រសាយរបស់យើងដើម្បី៖
- ស្វែងរកការធានាលើផលិតផលរបស់អ្នក
- តំលើង សារ៉េតម្រូវ ឬប្រើប្រាស់ផលិតផលរបសអ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក។