Hide Filters
Filters 0
Sort by :
Filters 0
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
SUBEA

ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង

8401950
$25,00
$20,00
-20%
ពន្ធត្រូវបានបូកបញ្ចូល
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
  • ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
ម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath - ព៌ណខៀវបៃតង
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours


អរគុណដល់ផ្ទៃគំហើញធំទូលាយ និងលទ្ធភាពនៃការដកដង្ហើមតាមច្រមុះរបស់អ្នក វាមិនមានអ្វីស្រួលក្នុងការរុករកនូវពិភពលោកក្រោមទឹក ជាងពេលប្រើម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath ឡើយ។

សំពត់: 100.0% Silicone

; ស៊ុម: 100.0% Polypropylene

; បំពង់: 100.0% Polycarbonate - Acrylonitrile Butadiene Styrene (PC-ABS); កញ្ចក់: 100.0% Polycarbonate - Acrylonitrile Butadiene Styrene (PC-ABS)

BENEFITS

ងាយស្រួលដកដង្ហើម

ម៉ាស់ពេញ សម្រាប់ការដកដង្ហើមតាមធម្មជាតិ តាមរយៈច្រមុះនិង/ឬមាត់។

កាត់បន្ថយអ័ភ្រ

គោលគំនិតចរន្តខ្យល់ចេញ ដែលការពារការឡើងស្រអាប់។

ដែនគំហើញ

ផ្ទៃគំហើយធំទូលាយ ជាមួយឥទ្ធិពល ១៨០°។

ងាយស្រួលស្លៀកពាក់

ខ្សែក្រណាត់យឺតសារ៉េបាន ដែលនឹងមិនទាញសក់របស់អ្នកចេញមកក្រៅ។

មិនជ្រាបទឹក

ប្រព័ន្ធទុយោខ្យល់ "ស្ងួតខាងលើ" នឹងកម្រិតការជ្រាបចូលនៃទឹក តាមរយៈផ្នែកខាងលើទុយោខ្យល់។

ការបង្ហូរទឹក

សន្ទះរន្ធនៅខាងក្រោមម៉ាស់ នឹងជួយបង្ហូរទឹក នៅពេលអ្នកងើបក្បាលឡើង។

ដែលស្របតាមរាងកាយ

ម៉ាស់មុខមានពីរទំហំ ជាមួយប្រដាប់ជប់មុខធ្វើពីស៊ីលីខន ដើម្បីផ្ដល់ផាសុកភាព និងហ្វឺតជប់កុំឱ្យទឹកចូល។

Instructions


TECHNICAL INFORMATIONS

ហេតុអ្វីបានជាអ្នកមិនអាចជ្រមុជដោយសេរីជាមួយម៉ាស់ Easybreath បាន?

បរិមាណខ្យល់ដែលមាននៅក្នុង Easybreath មានទំហំច្រើនជាងអ្វីដែលមាននៅក្នុងម៉ាស់មុខបុរាណ; ចាប់ពីជម្រៅ ១ ម៉ែត្រ សម្ពាធនៃម៉ាស់មុខនៅលើផ្ទៃមុខនឹងប្រែជាមិនមានផាសុកភាព។ នៅពេលអ្នកជ្រមុជទឹកដោយសេរី អ្នកត្រូវតែរក្សាតុល្យភាពសម្ពាធនៅពេលក្រោយ។ ទោះជាយ៉ាងណា ជាមួយនឹង Easybreath អ្នកមិនអាចធ្វើដូច្នោះបានទេ ព្រោះអ្នកមិនអាចដកដង្ហើមបានឡើយ។

ហេតុអ្វីបានជាបំពង់ខ្យល់នៃ Easybreath មិនសូវវែង?

ផ្ទុយទៅនឹងអ្វីដែលមនុស្សមួយចំនួនគិត បំពង់ខ្យល់លើ Easybreath លយផុតពីទឹក ច្រើនជាងបំពង់ខ្យល់បុរាណ។ បំពង់ខ្យល់បុរាណហាក់មានប្រវែងវែងជាង ព្រោះវាចាប់ផ្តើមពីមាត់ មិនមែនពីលើក្បាលដូច Easybreath ទេ។ ដើម្បីធានានូវការដកដង្ហើម ដែលឆ្លើយតបនឹងស្តង់ដារបច្ចុប្បន្ន ហើយយើងមិនអាចធ្វើបំពង់ខ្យល់វែងជាងនេះបានឡើយ។

តើខ្ញុំគួររើសយក Easybreath ទំហំមួយណា?

Easybreath មានពីរទំហំ ដែលគ្របដណ្តប់ ៩០% នៃផ្ទៃមុខ។ កុមារដែលមានអាយុលើសពី ១០ ឆ្នាំ ក្មេងជំទង់និងនារីគួរជ្រើសរើសយកទំហំ S / M ហើយបុរសគួររើសទំហំ M / L។ ដើម្បីជ្រើសរើសទំហំត្រឹមត្រូវនៅក្នុងហាង សូមរឹតបន្តឹងម៉ាស់ ដើម្បីឱ្យវាសមនឹងមុខរបស់អ្នក។ មិនគួរមានគម្លាតត្រង់ចន្លោះចង្ការនិងផ្នែកខាងក្រោមនៃម៉ាស់ឡើយ។ សេចក្ដីលម្អិតបន្ថែម៖ https://www.subea.fr/conseils/comment-choisir-la-taille-de-son-masque-easybreath-tp_1331

ហេតុអ្វីបានជាមានពីរទំហំ មិនមែនបួនទំហំ?

ទំហំ S / M និង M / L គ្របដណ្តប់ ៩០% នៃទំហំមុខរបស់មនុស្សដែលមានអាយុលើសពី ១០ ឆ្នាំ។ ដូច្នេះទំហំ XS និង L / XL ត្រូវបានបញ្ឈប់។ ការកែលម្អនេះនឹងជួយយើងកាត់បន្ថយតម្លៃនៃ Easybreath។

តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?

ពុកចង្ការអាចជាហេតុផលដែលនាំឱ្យទឹកចូលបានក្នុងបរិមាណដ៏ច្រើន។ យើងសូមណែនាំឱ្យបុរសកោរពុកចង្ការរបស់ពួកគេ មុនពេលប្រើប្រាស់ Easybreath ពីព្រោះរោមទាំងនោះអាចធ្វើឱ្យរបើកហ្វឺត ចន្លោះប្រដាប់ជប់ស៊ីលីខននៃម៉ាស់និងស្បែករបស់អ្នក។

តើគំនិតប្រឆាំងនឹងការឡើងស្រអាប់ដំណើរការដូចម្ដេច?

វាដំណើរការល្អបំផុតនៅក្នុងទឹកដែលមានសីតុណ្ហភាព ១៨ អង្សារសេ និងត្រូវបានផ្អែកលើការពិតដែលថា ខ្យល់អាកាសបរិសុទ្ធដែលបានស្រូបចូល​ត្រូវ​បានបាញ់លើបង្អួចខាងមុខ មុនពេលឈានទៅដល់ច្រមុះឬមាត់។ ខ្យល់សំណើមដែលអ្នកដកចេញត្រូវបានគេបញ្ចេញតាមរយៈតំណសងខាងដែលធ្វើឡើងពីស៊ីលីខន​និងបន្ទាប់មកប្លាស្ទិច ដែលបណ្តាលឱ្យខ្យល់ចូលទៅក្នុងបំពង់ខ្យល់។ តាមវិធីនេះ ខ្យល់នឹងត្រូវបានផ្លាស់ថ្មីជាប់។ នេះគឺជាគោលការណ៍ដូចគ្នានឹងខ្យល់នៃកញ្ចក់ឡានរបស់អ្នកដែរ។

តើប្រព័ន្ធស្ងួតខាងលើអាចបញ្ឈប់ទឹកមិនឱ្យចូលបានដោយរបៀបណា?

វាត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកមិនឱ្យចូលទៅក្នុងបំពង់ខ្យល់ នៅពេលទឹកមានរលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលអ្នកប្រើលូនក្បាល​របស់ពួកគេឆ្ងាយទៅមុខ ដើម្បីសង្កេតមើលឃើញបាតសមុទ្រ។ មានពោងអណ្តែតមួយនៅក្នុងបំពង់ខ្យល់ ដែលអណ្ដែតឡើង នៅពេលអ្នកជ្រមុជទឹកនិងបិទបំពង់ខ្យល់។ បន្ទាប់ពីមុជទឹក ចូរចងចាំថា ត្រូវផ្លុំចេញ នៅពេលត្រឡប់មកលើផ្ទៃទឹកវិញ ដើម្បីធ្វើឱ្យប្រាកដថា ពោងនេះធ្លាក់ចេញវិញ។

តើខ្ញុំត្រូវមានអ្វីប្រុងប្រយ័ត្នចំពោះម៉ាស់ Easybreath របស់ខ្ញុំឬទេ?

ចូរយកចិត្តទុកដាក់លើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតបង្អួចម៉ាស់បាន។ ប្រសិនបើមានខ្សាច់ សូមកុំរុញកិបបំពង់ខ្យល់ឱ្យជាប់ឱ្យសោះ។ សូមលាងសម្អាតបំពង់ខ្យល់និងម៉ាស់ មុនពេលតភ្ជាប់គ្នា។ ខ្សាច់ក៏អាចធ្វើឱ្យស្ទះដល់ពោងនៅក្នុងបំពង់ខ្យល់ដែរ។សូមលាងសម្អាតបំពង់ខ្យល់ឱ្យបានម៉ត់ចត់ ឬប្រើគន្លឹះដែលអ្នកអាចដាក់ចូលរន្ធខ្យល់ខាងក្រោយនៃបំពង់ខ្យល់ ដើម្បីធ្វើឱ្យវ៉ាល់ឈប់ស្ទះ រួចលាងសំអាត់​បំពង់ខ្យល់ចេញ។

តើខ្ញុំអាចជួសជុលម៉ាស់ Easybreath របស់ខ្ញុំបានទេ ប្រសិនបើវាខូច?

ពិតជាមាន! សូមពន្យារអាយុកាលប្រើប្រាស់នៃម៉ាស់ Easybreath របស់អ្នក! សេវាកម្មក្រោយពេលលក់អាចរកបានពីរោងជាងនៅហាង Decathlon របស់អ្នក។ គ្រឿងបន្លាស់នានាក៏អាចរកទិញបាន តាមប្រព័ន្ធអ៊ីនធឺណេតផងដែរ៖ កូដគ្រឿងបន្លាស់៖ ក្រវ៉ាត់ - ៨៣១៦៩៥២, វ៉ាល់ ៨៣៦៣៣៩៩, បំពង់ខ្យល់ - ៨៣៤២៩០១, សម្បកស - ៨៣៦៣៣៩៥។

សូមស្វែងរកសំណួរដែលត្រូវបានសួរញឹកញាប់ទាំងអស់៖

សូមរកមើលសំនួរចម្លើយទាំងអស់អំពីម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath® តាមរយៈ៖

គេហទំព័រ https://www.subea.fr/conseils/faq-masque-snorkeling-easybreath-tp_1266

វិមាត្ររបស់ម៉ាស់

កម្ពស់៖ ២៨ សម។ទទឺង៖ ១៨ សម។
កម្រាស់៖ ១២ សម។

ទម្ងន់របស់ម៉ាស់

៧០០ ក្រាម។

តើអ្វីជាម៉ាក SUBEA?

ឥឡូវ Tribord Diving ត្រូវបានគេហៅថា SUBEA ដែលជាម៉ាករបស់ Decathlon ខាងផ្នែកកីឡានៅក្រោមទឹក (ការជ្រមុជលើផ្ទៃទឹក ជ្រមុជក្រោមទឹក ជ្រមុជបាញ់ត្រី និងជ្រមុជសេរី)។ និមិត្តសញ្ញាលើផលិតផលជ្រមុជទឹកទាំងអស់របស់យើងនឹងត្រូវបានជំនួសម្ដងបន្តិចៗ។
ហេតុអ្វី SUBEA? ព្រោះមកពីប្រយោគ៖ "បទពិសោធន៍ក្រោមផ្ទៃទឹកគឺអស្ចារ្យ"!
សម្រាប់ព័ត៌មានបន្ថែម៖ www.subea.com