Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ធាក់ឈើ (ផ្នែកមានឈើ 1/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
DOMYOS

កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)

8607838
$179,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ធាក់ឈើ (ផ្នែកមានឈើ 1/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
  • កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
កង់ហាត់ប្រាណឈើ Woodbike (ផ្នែកដុំមេកានិច 2/2)
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើង​បាន​រចនា​កង់​ហាត់ប្រាណ​នេះ​ជាមួយ​នឹង​តួឈើ (តួលក់​ដាច់​ដោយ​ឡែក​ពី​គ្នា) សម្រាប់​អ្នក​ប្រើ​ប្រាស់​ហ្វឹកហាត់​ក្នុង​ល្បឿន​មធ្យម​ជាមធ្យម 5 ម៉ោង​ក្នុង​មួយ​សប្តាហ៍

កង់ Woodbike របស់ Domyos ត្រូវបានរចនាឡើងតាមរយៈការប្រមើមើលលើការប្រើប្រាស់ក្នុងផ្ទះរបស់អ្នក ដោយផ្សារភ្ជាប់ម៉ូតរចនារបស់វាទៅនឹងការហាត់ប្រាណ។ កង់ឈើ Domyos នេះលក់ជា២ផ្នែកផ្នែកនេះគឺជាផ្នែកដុំមេកានិច (2/2)

គ្រោង: 100.0% ដែកថែប; គ្រឿងបន្លាស់បន្ថែម: 100.0% Polypropylene

BENEFITS

ផាសុខភាពដល់អ្នកប្រើប្រាស់

កែបជែលមានផាសុកភាពខ្លាំងដែលកម្ពស់អាចលៃតម្រូវបាន

ងាយស្រួលធ្វើការធាក់កង់

ធាក់បានរលូនដោយមិនចាំបាច់កន្ត្រាក់ជើងឡើងឡើយកង់វិល ៦ គក។គ្មានខ្សែ

ការណែនាំ

មិនអាចតភ្ជាប់អ៊ីនធឺណិតទេ ប៉ុន្តែអាចប្រើជាមួយមុខងារកាមេរ៉ារបស់កម្មវិធី Kinomap បាន

ពហុមុខងារ

ប៊ូតុងចុច Resistance សម្រាប់លោកអ្នកសារ៉េកម្រិតភាពខ្លាំងនៃការហាត់របស់អ្នក

ការពារសម្លេងរំខាន

ផលិតផលស្ងាត់បំផុតនៅក្នុងជួរកង់ហាត់ប្រាណរបស់យើងព្រោះវាមិនប្រើម៉ូទ័រ

ងាយស្រួលដំឡើង

ងាយស្រួលតម្លើងតាមរយៈសៀវភៅ និងវីឌីអូណែនាំអំពីការតម្លើងដែលមានផ្តល់ជូនស្រេច

Instructions


TECHNICAL INFORMATIONS

សំខាន់៖កង់ឈើ DOMYOS WOODBIKE នេះលក់ជា 2 ផ្នែក (តួមេកានិចបច្ចេកទេស 2/2)

កង់ឈើ Domyos នេះលក់ជា២ផ្នែកផ្នែកនេះមានធាតុផ្គុំមេកានិច (2/2) អ្នកនឹងត្រូវការផលិតផល 2 ដែលអ្នកត្រូវបន្ថែមទៅក្នុងកន្ត្រករបស់អ្នកដាច់ដោយឡែក ដើម្បីប្រមូលផ្តុំកង់ហាត់ប្រាណឱ្យបានពេញលេញលេខកូដ តួឈើ ៖967878. តម្លៃផលិតផលសរុប៖€399

កង់ឈើ Domyos

កង់ឈើ Domyos នេះគឺជាកង់កីឡាដ៏ប្លែកដែលមានគ្រោងឈើធ្វើឡើងពីដើមឈើbeech មកពីបារាំងកង់ដែលងាយស្រួលប្រើនិងស្អាតមួយនេះស៊ីគ្នាខ្លាំងជាមួយរចនាម៉ូដក្នុងផ្ទះអ្នក។ វាក៏ជាឧទាហរណ៏នៃរបកគំហើញថ្មីរបស់ Decathlon ជាម៉ូដរចនាដែលស្អាតដែលមានលក្ខណះពិសេសនិងមិនប៉ះពាល់បរិស្ថាន

សាមញ្ញ អាចទុកចិត្តបាន មានផាសុកភាពខ្ពស់ កង់ហាត់ប្រាណ

កង់ឈើត្រូវបានរចនាឡើងដើម្បីងាយស្រួលឡើងពីលើ និងអនុញ្ញាតឱ្យអ្នកជាន់ឈ្នាន់ដោយខ្នងត្រង់ វាផ្តល់ឱ្យអ្នកនូវភាពចាំបាច់នៃកង់ហាត់ប្រាណនៅក្នុងម៉ាស៊ីនដ៏សាមញ្ញ គួរឱ្យទុកចិត្ត និងទាន់សម័យកែបជែលគឺជាអ្វីដែលមានឥទ្ធិពលបំផុតទៅលើផាសុកភាពវាត្រូវបានរចនាម៉ូតឡើងដោយអ្នកជំនាញផលិតកង់របស់យើង Btwin ហើយវាផ្តល់នូវកែបកង់ដែលមានផាសុកភាពជាងគេបំផុតបើធៀបនឹងផលិតផលក្នុងប្រភេទតែមួយ។ កំពស់អាចសារ៉េបានដើម្បីតម្រូវអ្នកប្រើប្រាស់។

ធាក់បានយ៉ាងរលូន និងស្ងាត់

កង់ Domyos Woodbike មានកង់វិលទំងន់ 6 គក ដែលធ្វើឱ្យការធាក់បានរលូន សប្បាយ ស្ងាត់ខ្លាំង ដូច្នេះលោកអ្នកអាចទុកដាក់វាក្នុងបន្ទប់រស់នៅដោយមិនបញ្ហាឡើយ។
កំណត់សម្គាល់សំខាន់៖ ឈើគឺជារបស់ធម្មជាតិមានជីវិត។ នេះគឺជាមូលហេតុ នៅពេលដែលលោកអ្នកបញ្ចប់ការតម្លើងផលិតផលនេះ លោកអ្នកត្រូវបន្តឹងខ្ចៅនីមួយៗឱ្យបានត្រឹមត្រូវនៅលើតួ និងជើងឈើ ជាពិសេសខ្ចៅនៅខាងក្រោមកង់ ដើម្បីការពារមិនឱ្យមានលាន់សំលេង។

ប្រដាប់ដាក់ថេបប្លេត / ទូរសព្ទវ័យឆ្លាត

កង់ Domyos Woodbike មិនមានកុងទ័រនោះទេ។ ប៉ុន្តែ លោកអ្នកអាចប្រើប្រាស់កម្មវិធីណែនាំរបស់ដៃគូយើង KINOMAP តាមរយៈកាមេរ៉ាខាងមុខនៅលើទូរស័ព្ទវ័យឆ្លាត និងថេបប្លេតរបស់អ្នកបាន។ កម្មវិធីនឹងកំណត់បាននូវកិច្ចខិតខំប្រឹងប្រែងរបស់អ្នក ហើយការហាត់របស់អ្នកនឹងកាន់តែទទួលបាននូវកំលាំងចិត្តបន្ថែម!

កង់ Domyos Woodbike អាចប្រើប្រាស់ជាមួយទូរសព្ទវ័យឆ្លាត និងថេបប្លេតភាគច្រើនរបស់អ្នកបាន ដូច្នេះលោកអ្នកអាចមើលនូវភាពយន្តដែលលោកអ្នកចូលចិត្តពេលកំពុងធាក់កង់។

សេវាកម្មក្រោយពេលលក់របស់ Domyos ផ្តល់តម្លៃបន្ថែមយ៉ាងពិតប្រាកដ

នៅ Decathlon យើងផ្តោតការយកចិត្តទុកដាក់លើសេចក្តីពេញចិត្តទាំងស្រុងរបស់អតិថិជនរបស់យើងរហូតដល់ទីបញ្ចប់។ នោះហើយជាមូលហេតុដែលយើងធានាផលិតផលរបស់យើងរយៈពេល 2 ឆ្នាំ (10 ឆ្នាំសម្រាប់តួ) និងប្តេជ្ញារក្សាគ្រឿងបន្លាស់ទាំងអស់ដែលមានយ៉ាងហោចណាស់ 10 ឆ្នាំវាពិតជាមានភាពងាយស្រួលក្នុងការជួសជុលផលិតផលរបស់អ្នក។ សេវាកម្មក្រោយពេលលក់ត្រូវបានធ្វើឡើងដោយ Domyos ផ្ទាល់ ហើយយើងពិតជាមានមោទនភាពក្នុងការផ្តល់នូវសេវាដែលមានគុណភាព។

ប្រើប្រាស់កង់ហាត់ប្រាណ DOMYOS WOODBIKE

កង់ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ធម្មតា ក្នុងរយៈពេលរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។ កង់ហាត់ប្រាណនេះត្រូវបានធ្វើតេស្តសាកល្បង និងឯកភាពដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកប្រើដែលមានកំពស់ចន្លោះពី 1.55ម ដល់ 1.90ម ជាមួយនឹងទំងន់អតិបរមា 110 គក។

ការថែទាំកង់ DOMYOS WOODBIKE

តួឈើ (តួលក់ដោយឡែក លេខកូដ 967878) ត្រូវបានធ្វើពីឈើប៊ីចរឹង យើងបានធ្វើការសម្រេចចិត្តមិនកែច្នៃឈើនេះ ដើម្បីធ្វើឱ្យផលិតផលនេះមានភាតរបរិស្ថានតាមដែលអាចធ្វើទៅបាន ប៉ុន្តែក៏ផ្តល់ឱ្យលោកអ្នកនូវជម្រើសក្នុងការសារ៉េកង់របស់អ្នកតាមចំណង់ចំណូលចិត្ត និងប្រើប្រាស់ប្រេងការពារដែលអ្នកចង់បាន។

ទំងន់ និងទំហំ

កង់ឈើ120 x 101 x 50 cm / 33.4 kg
Mechanical part box: 85 x 60.5 x 28 cm / 26 kg
ប្រអប់គ្រឿងបន្លាស់: 110 kg
កំពស់អ្នកប្រើប្រាស់: 1.55 ដល់ 1.90 m.