ការធ្វើតេស្តប្រសិទ្ធិភាពនៃ EasyFit គឺត្រូវបានធ្វើឡើងដោយក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍ។
គោលគំនិតគឺស្និទ្ធស្នាលជាមួយអ្នកប្រើ៖រយៈពេលសារ៉េជាក់ស្តែងខ្លីជាងកាតាបស្ពាយខ្នង EasyFit ២-៣ ដង។ ហើយចំនួនសារ៉េដដែលៗ = ០ សម្រាប់កាតាប Easyfit។ប្រព័ន្ធ EasyFit មិនប៉ះពាល់ដល់គុណភាពនៃការសារ៉េនៅប្រៀបធៀបជាមួយនឹងប្រព័ន្ធសារ៉េស្តង់ដារ៖EasyFit ត្រូវចាត់ថ្នាក់ថាផ្តល់ផាសុកភាពច្រើនខ្លាំងទៅលើការធ្វើតេស្តស្ថិតិ Friedman ចំនួន ៤%។ អ្នកប្រើប្រាស់ក៏អង្កេតនូវការសារ៉េដ៏ល្អចំនួន ៦ ដងបន្ថែមទៀតផងដែរ។
ការធ្វើតេស្តបច្ចេកទេសកាតាបស្ពាយខ្នង។
យើងធ្វើតេស្តដើម្បពិនិត្យឯកភាពដូចខាងក្រោម៖សាច់ក្រណាត់ គន្លិះ ខ្សែ អេប៉ុង និងខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់៖ភាពធន់នឹងការកកិត និងការរហែក កាហើរពណ៌ក្នុងកាំរស្មី UV និងភាពមិនជ្រាបទឹកក្រោយពេលបោកគក់។ល។ បន្ទាប់មកផលិតផលសំរេចឆ្លងកាត់នូវការធ្វើតេស្តពន្លឿនត្រាប់តាមនូវសំពាធលើកាតាបជាច្រើនឆ្នាំដើម្បីធ្វើតេស្តលើភាពខ្លាំងនៃការផ្គុំ៖យើងបំពេញវាជាមួយនឹងទំងន់ និងដាក់វាលើរូបសំណាកដែលបង្កើតចលនាដើរយ៉ាងលឿន។
ការធានាភាពជាដៃគូបច្ចេកវិទ្យារយៈពេល១០ឆ្នាំ
ម៉ាកសមាសធាតុផ្សំ Strenfit ដែលជាដៃគូ Quechua សម្រាប់ស្រាវជ្រាវ និងធ្វើតេស្តសមាសធាតុរបស់ខ្លួន និងការតំឡើង បានធ្វើតេស្តលើភាពចាស់របស់កាតាបស្ពាយខ្នង។ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅសមាសធាតុ ថ្នេរ និងផលិតផលសំរេច។លទ្ធផលនៃការធ្វើតេស្តទាំងនេះត្រូវបានប្រើប្រាស់ដោយ Quechua និង Strenfit ដើម្បីធានាកាតាបរយៈពេល ១០ ឆ្នាំចាប់ពីពេលទិញដែលបង្ហាញនៅលើវិក័យបត្របង់លុយ។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
ដាក់ក្រណាត់ទ្រាប់នៅបាតក្របូប ជញ្ចូនសម្ភារៈធ្ងន់ (តង់ ចង្ក្រាន អាហារ) នៅជិតខ្នងរបស់អ្នកបំផុត។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ កម្រាលបោះតង់គួតែដាក់ក្រោមគំរបកាតាប ហើយតង់នៅខាងក្រោមកាតាបប្រសិនបើមិនមានកន្លែងដាក់នៅខាងក្នុង។ ដាក់អាវភ្លៀង និងអាវរងានៅជិតដៃ។ ដាក់សម្ភារៈតូចៗដែលត្រូវការនៅពេលថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ ផែនទី វ៉ែនតា ល) នៅក្នុងហោប៉ៅ។ដប់ទឹកគួរតែដាក់ក្នុងថតដែលជាទូទៅនៅជិតខ្នង។
លក្ខខណ្ឌធានារយៈពេល ១០ ឆ្នាំ។
ការធានាគ្របដណ្តប់ទៅបញ្ហាកាតាបស្ពាយខ្នង លើកលែងតែបញ្ហាដែលបណ្តាលមកពីការសឹករិចរិលធម្មតា និងការប្រើប្រាស់មិនត្រឹមត្រូវ។ការធានាពិសេសរយៈពេល ១០ ឆ្នាំនេះមានសុពលភាពតែនៅពេលដែលផលិតផល និងវិក័យបត្រលក់ត្រូវបានបង្ហាញ។ ប្រើសិនបើផលិតផលនេះត្រូវគ្របដណ្តប់ដោយការធានារ៉ាប់រង វានឹងត្រូវជួសជុលជូន ឬអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ការធានាពាណិជ្ជកម្មនេះមិនប៉ះពាល់ដល់ការធានាផ្លូវច្បាប់ផ្សេងៗដែលអនុវត្តនៅក្នុងប្រទេសដែលទិញឡើយ។
តើត្រូវសារ៉េតម្រូវកាតាបស្ពាយ Forclaz EasyFit របស់អ្នកដោយរបៀបណា?
ដំបូង បន្ធូរខ្សែទាំងអស់ (ខ្សែស្មា ខ្សែក្រវ៉ាត ខ្សែសារ៉េបន្ទុក)។ពាក់កាតាបស្ពាយនៅនឹងខ្នង។ ដាក់ខ្សែចង្កេះនៅលើត្រគាករបស់អ្នក (វាគួរតែគ្របលើឆ្អឹងត្រគាករបស់អ្នក) បន្ទាប់មកបន្តឹងវា។បន្ទាប់មកទាញកន្លះ EasyFit។ខ្សែស្ពាយនឹងដាក់លើស្មារបស់អ្នក។ជាចុងក្រោយ សារ៉េខ្សែសារ៉េទំងន់តាមដែលត្រូវការ។
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំនៃកាតាបស្ពាយគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងយកកូនបាល់ចេញដាក់ក្នុងកំប៉ុងដែលគំនូសចំណុះដើម្បីធានានូវចំណុះសមមូលគិតជាលីត្រនៅក្នុងភាគដ៏តិច។ទំងន់ដែលដកចេញគឺជាទំងន់នៃគំរូយោងរបស់យើង។ ប្រហែលជាមានភាពខុសប្លែកគ្នាតិចតួច។
ប្រព័ន្ធ Easyfit
នេះអនុញ្ញាតអោយអ្នកសារ៉េកាតាបរបស់អ្នកដោយចលនាតែមួយដង ដូច្នេះវាសមល្មមនឹងទ្រង់ទ្រាយរាងកាយរបស់អ្នក៖ សម្រាប់ផាសុកភាពអតិប្បរមា។