Hide Filters
Filters 0
Sort by :
Filters 0
  • កាតាបស្ពាយឡើងភ្នំបុរស Easyfit ចំណុះ ៥០ល - ខៀវ

កាតាបស្ពាយឡើងភ្នំបុរស Easyfit ចំណុះ ៥០ល - ខៀវ
FORCLAZ

កាតាបស្ពាយឡើងភ្នំបុរស Easyfit ចំណុះ ៥០ល - ខៀវ

8300849
$69,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours

ប្រព័ន្ធស្ពាយដែលនៅជិតខ្នង សម្រាប់ការឡើងភ្នំជាច្រើនថ្ងៃជាមួនឹងបន្ទុកទំងន់មធ្យម។ ប្រព័ន្ធ EasyFit អនុញ្ញាតអោយអ្នកសារ៉េកាតាបនៅពេលដែលកំពុងស្ពាយវា ដូច្នេះវាសមល្មមអ្នក។

ក្រណាត់: 100.0% Polyester

; ស្រទាប់ក្រៅនៃក្រណាត់: 100.0% Polyamide

; ស្រទាប់: 100.0% Polyester

BENEFITS

ធន់នឹងការកកិត

ធានារយៈពេល ១០ ឆ្នាំ។
ជាប់បានយូរដោយសារសាច់ក្រណាត់ និងថ្នេរដេរបន្ថែម

ផាសុខភាពក្នុងការយួរឬពាក់

ការសារ៉េខ្នងដោយស្វ័យប្រវត្តិ។ របៀបស្ពាយដែលសមស្របទៅនឹងទ្រង់ទ្រាយនៃរាងកាយ។ អាវភ្លៀង

មានថតច្រើន

ហោប៉ៅ៖ ៣ ខាងក្រៅ ១ ខាងក្នុង ខ្សែក្រវ៉ាត់ ១។ ខ្សែព្យួរឈើច្រត់/ពូថៅទឹកកក។ ការលូកចូលបាតកាតាប ថតកាតាប

សមត្ថភាព

ចំនុះ៖ ៥១ លីត្រ / ទំងន់៖ ១,៧៥ គក / ទំហំដាក់បន្ទុកពេញ៖ ក ៦៧ x ទ ២៨ x អ ២៦

TECHNICAL INFORMATIONS

ការធ្វើតេស្តប្រសិទ្ធិភាពនៃ EasyFit គឺត្រូវបានធ្វើឡើងដោយក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍ។

គោលគំនិតគឺស្និទ្ធស្នាលជាមួយអ្នកប្រើ៖រយៈពេលសារ៉េជាក់ស្តែងខ្លីជាងកាតាបស្ពាយខ្នង EasyFit ២-៣ ដង។ ហើយចំនួនសារ៉េដដែលៗ = ០ សម្រាប់កាតាប Easyfit។ប្រព័ន្ធ EasyFit មិនប៉ះពាល់ដល់គុណភាពនៃការសារ៉េនៅប្រៀបធៀបជាមួយនឹងប្រព័ន្ធសារ៉េស្តង់ដារ៖EasyFit ត្រូវចាត់ថ្នាក់ថាផ្តល់ផាសុកភាពច្រើនខ្លាំងទៅលើការធ្វើតេស្តស្ថិតិ Friedman ចំនួន ៤%។ អ្នកប្រើប្រាស់ក៏អង្កេតនូវការសារ៉េដ៏ល្អចំនួន ៦ ដងបន្ថែមទៀតផងដែរ។

ការធ្វើតេស្តបច្ចេកទេសកាតាបស្ពាយខ្នង។

យើងធ្វើតេស្តដើម្បពិនិត្យឯកភាពដូចខាងក្រោម៖សាច់ក្រណាត់ គន្លិះ ខ្សែ អេប៉ុង និងខ្សែរ៉ូត។ ជាឧទាហរណ៍ សម្រាប់សាច់ក្រណាត់៖ភាពធន់នឹងការកកិត និងការរហែក កាហើរពណ៌ក្នុងកាំរស្មី UV និងភាពមិនជ្រាបទឹកក្រោយពេលបោកគក់។ល។ បន្ទាប់មកផលិតផលសំរេចឆ្លងកាត់នូវការធ្វើតេស្តពន្លឿនត្រាប់តាមនូវសំពាធលើកាតាបជាច្រើនឆ្នាំដើម្បីធ្វើតេស្តលើភាពខ្លាំងនៃការផ្គុំ៖យើងបំពេញវាជាមួយនឹងទំងន់ និងដាក់វាលើរូបសំណាកដែលបង្កើតចលនាដើរយ៉ាងលឿន។

ការធានាភាពជាដៃគូបច្ចេកវិទ្យារយៈពេល១០ឆ្នាំ

ម៉ាកសមាសធាតុផ្សំ Strenfit ដែលជាដៃគូ Quechua សម្រាប់ស្រាវជ្រាវ និងធ្វើតេស្តសមាសធាតុរបស់ខ្លួន និងការតំឡើង បានធ្វើតេស្តលើភាពចាស់របស់កាតាបស្ពាយខ្នង។ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅសមាសធាតុ ថ្នេរ និងផលិតផលសំរេច។លទ្ធផលនៃការធ្វើតេស្តទាំងនេះត្រូវបានប្រើប្រាស់ដោយ Quechua និង Strenfit ដើម្បីធានាកាតាបរយៈពេល ១០ ឆ្នាំចាប់ពីពេលទិញដែលបង្ហាញនៅលើវិក័យបត្របង់លុយ។

របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?

ដាក់ក្រណាត់ទ្រាប់នៅបាតក្របូប ជញ្ចូនសម្ភារៈធ្ងន់ (តង់ ចង្ក្រាន អាហារ) នៅជិតខ្នងរបស់អ្នកបំផុត។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ កម្រាលបោះតង់គួតែដាក់ក្រោមគំរបកាតាប ហើយតង់នៅខាងក្រោមកាតាបប្រសិនបើមិនមានកន្លែងដាក់នៅខាងក្នុង។ ដាក់អាវភ្លៀង និងអាវរងានៅជិតដៃ។ ដាក់សម្ភារៈតូចៗដែលត្រូវការនៅពេលថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ ផែនទី វ៉ែនតា ល) នៅក្នុងហោប៉ៅ។ដប់ទឹកគួរតែដាក់ក្នុងថតដែលជាទូទៅនៅជិតខ្នង។

លក្ខខណ្ឌធានារយៈពេល ១០ ឆ្នាំ។

ការធានាគ្របដណ្តប់ទៅបញ្ហាកាតាបស្ពាយខ្នង លើកលែងតែបញ្ហាដែលបណ្តាលមកពីការសឹករិចរិលធម្មតា និងការប្រើប្រាស់មិនត្រឹមត្រូវ។ការធានាពិសេសរយៈពេល ១០ ឆ្នាំនេះមានសុពលភាពតែនៅពេលដែលផលិតផល និងវិក័យបត្រលក់ត្រូវបានបង្ហាញ។ ប្រើសិនបើផលិតផលនេះត្រូវគ្របដណ្តប់ដោយការធានារ៉ាប់រង វានឹងត្រូវជួសជុលជូន ឬអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ការធានាពាណិជ្ជកម្មនេះមិនប៉ះពាល់ដល់ការធានាផ្លូវច្បាប់ផ្សេងៗដែលអនុវត្តនៅក្នុងប្រទេសដែលទិញឡើយ។

តើត្រូវសារ៉េតម្រូវកាតាបស្ពាយ Forclaz EasyFit របស់អ្នកដោយរបៀបណា?

ដំបូង បន្ធូរខ្សែទាំងអស់ (ខ្សែស្មា ខ្សែក្រវ៉ាត ខ្សែសារ៉េបន្ទុក)។ពាក់កាតាបស្ពាយនៅនឹងខ្នង។ ដាក់ខ្សែចង្កេះនៅលើត្រគាករបស់អ្នក (វាគួរតែគ្របលើឆ្អឹងត្រគាករបស់អ្នក) បន្ទាប់មកបន្តឹងវា។បន្ទាប់មកទាញកន្លះ EasyFit។ខ្សែស្ពាយនឹងដាក់លើស្មារបស់អ្នក។ជាចុងក្រោយ សារ៉េខ្សែសារ៉េទំងន់តាមដែលត្រូវការ។

តើទំហំត្រូវវាស់ដូចម្តេច?

ទំហំនៃកាតាបស្ពាយគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងយកកូនបាល់ចេញដាក់ក្នុងកំប៉ុងដែលគំនូសចំណុះដើម្បីធានានូវចំណុះសមមូលគិតជាលីត្រនៅក្នុងភាគដ៏តិច។ទំងន់ដែលដកចេញគឺជាទំងន់នៃគំរូយោងរបស់យើង។ ប្រហែលជាមានភាពខុសប្លែកគ្នាតិចតួច។

ប្រព័ន្ធ Easyfit

នេះអនុញ្ញាតអោយអ្នកសារ៉េកាតាបរបស់អ្នកដោយចលនាតែមួយដង ដូច្នេះវាសមល្មមនឹងទ្រង់ទ្រាយរាងកាយរបស់អ្នក៖ សម្រាប់ផាសុកភាពអតិប្បរមា។