Hide Filters
Filters 0
Sort by :
Filters 0
  • ១០០ ស្បែកជើងជីម អ៊ុលត្រាឡែត- ព៌ណទឹកប៊ិច

១០០ ស្បែកជើងជីម អ៊ុលត្រាឡែត- ព៌ណទឹកប៊ិច
DOMYOS

១០០ ស្បែកជើងជីម អ៊ុលត្រាឡែត- ព៌ណទឹកប៊ិច

8489399
$6,00
$4,00
-33%
ពន្ធត្រូវបានបូកបញ្ចូល

ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours

ស្បែកជើងហាត់ប្រាណកុមារដំបូងគេបំផុត!ស្បែកជើងស្រួលពាក់សម្រាប់កុមារនិងការពារកុំឲ្យរអិល នៅពេលហាត់ប្រាណ។

ផ្នែកខាងលើនៃ: 10.0% Polyurethane

, 90.0% Polyester

; បាតស្បែកជើង: 100.0% Thermoplastic Polyethylene

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ភាពបត់បែន

ផ្នែកខាងលើ និង បាតស្រួលបត់បែនបានល្អ។

ការទប់ទំងន់

បាតមិនរអិល។ផ្នែកម្រាមជើង និង កែងខាំជាប់បានល្អ មិនរអិល។

ងាយស្រួលស្លៀកពាក់

មានស្លាកសញ្ញានៅជើងស្ដាំ ឬ ឆ្វេង បិតបើក និង កែងទន់ស្រួលបត់បែន។

TECHNICAL INFORMATIONS

អត្ថប្រយោជន៍នៃការហាត់ប្រាណនៅអាយុក្មេង

ការធ្វើលំហាត់ប្រាណជាទៀងទាត់តាំងពីវ័យក្មេងតាមដែលអាចធ្វើបានគឺល្អសម្រាប់ការវិវឌ្ឍរាងកាយនិងផ្លូវចិត្តរបស់កុមារ។វាជួយបង្កើតទម្លាប់របៀបរស់នៅល្អដែលនឹងបន្ថយហានិភ័យនៃបញ្ហាសុខភាពនៅពេលក្រោយក្នុងជីវិត។លើសពីនេះទៀតការធ្វើសកម្មភាពជាក្រុមជាមួយអ្នកដទៃលើកទឹកចិត្តដល់ការចូលរួមក្នុងសង្គម និងរួមចំណែកដល់ការអភិវឌ្ឍផ្ទាល់ខ្លួនរបស់កុមារ។

អត្ថប្រយោជន៍ទាំងផ្លូវកាយ និង ផ្លូវចិត្ត

តើមានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយ?- លើកទឹកចិត្តដល់ការអភិវឌ្ឍសមត្ថភាពរាងកាយ (ការអភិវឌ្ឍផ្នែកចិត្តវិទ្យា) - ជំរុញការលូតលាស់ - ប្រឆាំងនឹងការធាត់ តើមានអត្ថប្រយោជន៍ដល់ផ្លូវចិត្តកុមារអ្វីខ្លះ?- ជួយកសាងទំនុកចិត្តលើខ្លួនឯង -ចេះធ្វើការជាក្រុម និង ចូលក្នុងសង្គមចុះ - ជួយកុមារឲ្យរីកចម្រើនជាបុគ្គល

ការណែនាំឲ្យប្រើ

ស្បែកជើងដុមយ៉ូស របស់កុមារនេះគឺត្រូវបានរចនាឡើងសម្រាប់ប្រើនៅខាងក្នុង ( ផ្ទៃស្ងួត និង រលោង)។មិនចាំបាច់ពាក់ស្រោមជើងឲ្យកូនអ្នកដើម្បីឲ្យកុមារបានប៉ះផ្ទាល់ទៅនឹងឥដ្ធ។សរសៃប្រសាទនៅបាតជើងនឹងជួយឲ្យកូនអ្នកមានអារម្មណ៍ដូចប៉ះផ្ទាល់នឹងឥដ្ធ ហើយជួយពួកគេឲ្យមានលំនឹងល្អ។

លក្ខណៈជើងរបស់កុមារ

ការដើរជើងទទេគឺពិតជាល្អសម្រាប់កូនក្មេង ដូច្នេះគេអចរៀនដើរ ហើយឆាប់ចាប់បាននូវកាយវិញ្ញាណ។សរសៃប្រសាទនៅបាតជើងជួយឲ្យពួកគេអាចកំនត់បាននូវទីតាំងដែលពួកគេអាចដាក់ទម្ងន់ខ្លួនពួកគេដើម្បីឲ្យបានលំនឹងល្អ។ស្បែកជើងធំ និង ស្រួលបត់បែន របស់ដុមយ៉ូស សម្រាប់កូនក្មេង អាចឲ្យជើងរបស់ពួកគេមានឳកាសអាចរីកលូតលាស់ ហើយរឹងមាំ ខណៈពេលដែលកំពុងតែការពារជើងពួកគេពីផ្ទៃគ្រោះថ្នាក់ និង ភាពត្រជាក់។ស្បែកជើងកូនក្មេងទាំងអស់របស់យើងគឺត្រូវបានរចនាឡើងសម្រាប់តម្រូវជើងកុមារ។

ការហាត់ប្រាណកុមារ

តើការហាត់ប្រាណកុមារជាអ្វី?​​លំហាត់ប្រាណតម្រង់ទិសនៅក្នុងវគ្គនេះត្រូវបានបង្កើតឡើងក្រោមការយកចិត្តទុកដាក់ និង មានជំនួយពីគ្រូបង្វឹក។វគ្គឧបសគ្គត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កុមារ (ការដើរលើធ្នើរ ការបោះជំហាន ការដើរលើជម្រាល ការដើរលើបារ ចូលក្នុងរូង ជិះរ៉ូលើ និង ច្រើនទៀត) ដែលអនុញ្ញាតឲ្យកុមារអាចឡើង រំអិលខ្លួន លោត ទប់លំនឹង -ល-៕ ការហាត់ប្រាណកុមារគឺសម្រាប់កុមារអាយុចាប់ពី ១០ខែ ទៅ ៦ឆ្នាំ។

អត្ថប្រយោជន៍នៃការហាត់ប្រាណកុមារ

តើការហាត់ប្រាណកុមារមានអត្ថប្រយោជន៍អ្វីខ្លះ?ការហាត់ប្រាណកុមារអាចជួយជម្រុញការអភិវឌ្ឍន៍ផ្លូវចិត្ត ជាពិសេសការធ្វើចលនា វិញ្ញាណ ការសម្របសម្រួល និង រក្សាលំនឹងរបស់កុមារ។លើសពីនេះទៅទៀត ការរក្សាលំនឹងដោយប្រើឧបករណ៍ជីម ការលោត ការរមៀល ការឡើង គឺជាសកម្មភាពដែលអាចជួកូនអ្នកលូតលាស់ល្អ និង បង្កើនទំនុកចិត្តលើខ្លួនពួកគេថែមទៀតផង។

តើគួរពាក់អ្វី?

តើកូនអ្នកគួរពាក់អ្វីសម្រាប់ការហាត់ប្រាណកុមារ?សម្លៀកបំពាក់ដែលមានផាសុកភាពត្រូវបានរចនាឡើងសមនឹងរដូវកាល៖អាវយឺត និង ខោខ្លី ឬ ខោវែង ដែលមានសាច់ក្រណាត់ទន់ និង អាវក្រៅ សម្រាប់ការហាត់កម្ដៅសាច់ដុំ។និងស្បែកជើងដុមយ៉ូស ១គូដើម្បីជៀសវាងការរអិលនៅលើឧបករណ៍ហាត់ប្រាណ។

ការពាក់ស្បែកជើងដ៏ត្រឹមត្រូវ

ជ្រើសរើសស្បែកជើងដែលមានទំហំត្រឹមត្រូវ ការពាក់ស្បែកជើងដែលត្រឹមត្រូវពិតជាសំខាន់ខ្លាំងណាស់៖មិនគួរពាក់ស្បែកជើងតូចពេក ឬ ធំពេក ( សូម្បីតែខុសគ្នា ៥មម ក៏ដោយ)។ស្បែកជើងដែលតឹងពេកនៅត្រង់ម្រាមជើងអាចធ្វើឲ្យឈឺកជើង និង ម្រាមជើង ហើយរលាត់ស្បែក ខណៈពេលដែលស្បែកជើងដែលធំពេកអាចធ្វើឲ្យពិបាកក្នុងការដើរ និង ធ្វើឲ្យពង ឬ ដំបៅជើង និង រលាត់។កុមារអាយុចាប់ពី ១ ទៅ ២ឆ្នាំជាទូទៅគឺជើងរបស់គេច្រើនឆាប់លូតលាស់ហើយធំជាងមុន រៀងរាល់ ៣ ទៅ ៤ខែ។ត្រូវឆែកមើលទំហំជើងរបស់ពួកគេឲ្យបានទៀងទាត់។