Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ខ្មៅ

អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ខ្មៅ
QUECHUA

អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៥០០ - ខ្មៅ

8302503
$109,00
$59,00
-45%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours

អាវភ្លៀងនេះរឹងមាំ មានខ្យល់ចេញចូល ច្រោះខ្យល់ និងតំលៃសមរម្យ។ផលប្រយោជន៍ផ្សេងមួយទៀត? សាច់ក្រណាត់យឺតអាចអោយអ្នកធ្វើចលនាដោយសេរី!

Main fabric: 12.0% Elastane, 72.0% Polyamide, 16.0% Polyester; Coating: 100.0% Polyurethane; Pocket: 26.0% Elastane, 74.0% Polyester

BENEFITS

មិនជ្រាបទឹក

សាច់ក្រណាត់ ៣ ស្រទាប់ (១០,០០០ មម)។ ថ្នេរ & ខ្សែរ៉ូតមិនជ្រាបទឹក។ ធ្វើតេស្តក្រោមកំរិតទឹក ១០០ល/ម៉/ម² រយៈពេល ៣ម៉ោង។

ដកដង្ហើមបាន

វត្ថុធាតុផ្សំដែលកាត់បន្ថយកំណកទឹកក្នុងអាវ។ទ្រនាប់អ៊ីដ្រូហ្វីលិកនៅខាងក្រៅ (RET=៦)

មានចរន្តខ្យល់ចេញចូល

ខ្សែរ៉ូតច្រោះខ្យល់ក្រោមក្លៀកប្រវែង ៣០ សម ដែលជួយលុបបំបាត់ញើស (ទំហំ៖ L)

សេរីភាពក្នុងការធ្វើចលនា

សាច់ក្រណាត់យឺត (ជាតិអេឡាស់តាន ១៣%) សម្រាប់ផាសុកភាពអស្ចារ្យនៅពេលប្រើ។

ដែលមានទំងន់ស្រាល

ទំងន់៖ មានទំងន់ ៥៩០ ក្រាម មានទំហំ L!

ដែលស្របតាមរាងកាយ

ខ្សែទាញជាយអាវគំរបក្បាល ៣D សារ៉េបាន ២ យ៉ាង (កំពស់ និងជំរៅ)។

ហោប៉ៅ

ហោប៉ៅមិនជ្រាបទឹកបិទបានចំនួនបី។ ហោប៉ៅស្បៃខាងក្នុងមួយ។

TECHNICAL INFORMATIONS

ព័ត៌មានពីរទំហំ និងភាពសមល្មម

ម៉ូតកាត់រឹបរាងដែលទទួលបានផលប្រយោជន៍ទាំងស្រុងពីសមាសធាតុផ្សំយឺត។អាវរលុងល្មមពាក់ពីលើអាវមួយជាន់ដែលស្រាលដូចជាអាវក្រណាត់សូត្រ ឬអាវដែលស្រាល។

គំរបក្បាល

គំរបក្បាលភ្ជាប់ដែលអាចសារ៉េបានពីរយ៉ាង (កំពស់ និងជំរៅ) ដោយប្រើប្រាស់ខ្សែទាញយឺត និងកន្លាស់។របាំងការពារមុខរឹងមាំសម្រាប់ការការពារមុខជាអតិប្បរមា។

ហោប៉ៅ

ហោប៉ៅដាក់ដៃ ២ ដែលមានខ្សែរ៉ូតមិនជ្រាបទឹក + ហោប៉ៅទ្រូង ១ ដែលមានខ្សែរ៉ូតមិនជ្រាបទឹក + ហោប៉ៅស្បៃខាងក្នុងងាយស្រួលលូក ១។

ជាយអាវអាចសារ៉េបាន

ខ្សែទាញយឺត + កន្លាស់។

ការសារ៉េកដៃ

ប្រព័ន្ធបន្តឹងដោយប្រើសន្ទះបកបិត។

សមាសធាតុផ្សំសំខាន់

សាច់ក្រណាត់ដែលមានស្រទាប់យឺត ៣ ជាន់។

ផលិតផលណែនាំបន្ថែម

ខោភ្លៀង Forclaz Rain សម្រាប់ការពាររាងកាយខាងក្រោមពីភ្លៀងយ៉ាងមានប្រសិទ្ធិភាព និងរចនាឡើងសម្រាប់ការដើរភ្នំ។ ផលិតផលថែរក្សា៖ ស្ព្រៃការពារទឹក ឬទឹកបោកការពារទឹក ដើម្បីទទួលបានមុខងារការពារទឹកមកវិញ និងអាចអោយប្រើប្រាស់មុខងារអាវអោយអស់លទ្ធភាពពេញមួយអាយុកាលរបស់វា។

សមាសធាតុផ្សំមិនជ្រាបទឹក

យើងធ្វើតេស្តទៅលើភាពធន់នៃសំពាធទឹកដោយវាស់កំពស់កម្រិតទឹកដែលលគាំទ្រដោយសាច់ក្រណាត់គិតជា មម (ការធ្វើតេស្តស្របតាមបទដ្ឋាន ISO ៨១១)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងការចាត់ចំណាត់ថ្នាក ២០០០ មម អាចធន់ទៅនឹងសំពាធកំពស់ទឹក ២០០០ មម ដែលស្មើទៅនឹងភ្លៀងរលឹមដែលមានរយៈពេលពីរម៉ោង។

អាវមិនជ្រាបទឹក

អាវនេះឆ្លងកាត់ធ្វើតេស្តកំរិតទឹក ១០០ ល/ម²/ម៉ រយៈពេល ៣ ម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌដូចទៅនឹងព្យុះខ្លាំងនៅលើភ្នំ។

ខ្យល់ចេញចូលនៃសាច់ក្រណាត់

បន្ថែមពីលើសាច់ក្រណាត់ដែលមានខ្យល់ចេញចូល Quechua អភិវឌ្ឍដំណោះស្រាយបច្ចេកទេស (រូត ការច្រោះខ្យល់ ស្បៃ ជាដើម) ដើម្បីបង្កើននៅការច្រោះខ្យល់នៃអាវឡើងភ្នំ និងខោភ្លៀងដែលរចនាឡើងដើម្បីការដើរភ្នំរយៈចំងាយឆ្ងាយ (ថ្នេរ Forclaz, Bionnassay និង Helium។ ប្រព័ន្ធច្រោះខ្យល់ទាំងនេះអនុញ្ញាតអោយការគ្រប់គ្រងសីតុណ្ហភាពនៅក្នុងអាវ និងជួយស្រូបញើសដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណ។

ស្រទាប់ ឬសមាសធាតុទ្រនាប់លាប

ទ្រនាប់លាបនេះដូចទៅនឹងស្រទាប់ "ថ្នាំលាប" ដែលត្រូវបានលាបទៅលើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលធ្វើអោយវាមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។ វាជាធម្មតាមានតំលៃតិចជាងស្រទាប់មួយទៀត ហើយទាមទាអោយមានទ្រនាប់ខាងក្នុងដើម្បីការការពារ។ ស្រទាប់គឺដូចជាផ្ទាំងជ័រដ៏ស្តើងរលោង (ប៉ូលីអ៊ុយរេតាន)​ ដែលធ្វើអោយសមាសធាតុផ្សំមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។វាមានផលប្រយោជន៍ដោយអាចទុកចិត្ត ស្រាល និងជាប់បានយូរ និងជាធម្មតាមានខ្យល់ចេញចូលជាងទ្រនាប់លាប។

សមាធាតុផ្សំ ៣ ជាន់ ២ ជាន់ ឬ ២.៥ ជាន់

៣ ជាន់៖ ស្រទាប់នេះត្រូវបានបិតភ្ជាប់រវាងស្រទាប់ខាងក្នុង និងខាងក្រៅនៃសមាសធាតុផ្សំ។ សំណង់បែបនេះធ្វើអោយអាយុកាលរបស់ស្រទាប់ និងបង្កើនមុខងារសមាសធាតុផ្សំអោយកាន់តែមានប្រសិទ្ធិភាព។ ២ ជាន់៖ ស្រទាប់នេះបិតភ្ជាប់តែជាមួយផ្ទៃខាងក្រៅនៃសាច់ក្រណាត់ទេ ចំណែកឯទ្រនាប់ការពារខាងក្នុងមានភាពរលុង។ សំណង់បែបនេះចំណាយតិច ប៉ុន្តែជាទូទៅធ្ងន់ និងស្មុគស្មាញជាង។២.៥ ជាន់៖ ស្រទាប់នេះត្រូវបានការពារលើផ្ទៃខាងក្នុងដោយថ្នាំលាបមួយប្រភេទជាជាងទ្រនាប់មួយជាន់ទៀតដើម្បីធ្វើអោយវាស្រាលបំផុត។

សមាសធាតុផ្សំការពារទឹក

មុខងារការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពការពារទឹកដែលធ្វើអោយទឹកហូរលើផ្ទៃក្រណាត់។ វាការពារសាច់ក្រណាត់មិនអោយជក់ទឹក ឬធ្វើអោយវាស្រាល មានខ្យល់ចេញចូល និងកក់ក្តៅ។សាច់ក្រណាត់ធ្វើអោយមិនជ្រាបទឹកដោយធ្វើប្រព្រិត្តិកម្មលើផ្ទៃសាច់ក្រណាត់ខាងក្រៅ។ ត្រូវធ្វើបែបនេះសារជាថ្មីក្នុងអាយុកាលរបស់សាច់ក្រណាត់ (រៀងរាល់ការបោកគក់៣ដង)។ អាវមិនជ្រាប់ទឹករបស់ Quechua ទាំងអស់គឺទទួលបានការផលិតដែលមិនជ្រាបទឹក។