Hide Filters
Filters 0
Sort by :
Filters 0
product-sticker-Voluminous
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
FORCLAZ

ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ

8604460
$99,00
$65,00
-34%
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-Voluminous
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
  • ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
ស្បែកជើងកវែង ការពារជម្រាបទឹក - MT100 - ពណ៌ប្រផេះ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងកវែងប្រភេទនេះ ការពារជម្រាបទឹក ផ្តល់ភាពងាយស្រួលក្នុងការដើរ ប្រកបដោយផាសុកភាព និងទទួលបានការទ្រទ្រង់បានយ៉ាងល្អ។

តើអ្នកចង់ស្វែងយល់បន្ថែមអំពីការដើររយៈចម្ងាយឆ្ងាយមែនទេ?ស្បែកជើងកវែងប្រកបដោយផាសុកភាព និងទម្ងន់ស្រាលប្រភេទនេះ ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការរបស់អ្នក។ លំនឹងរវាងភាពបត់បែន និងការទ្រទ្រង់ ផ្តល់ភាពងាយស្រួលក្នុងការដើរតាមបែបធម្មជាតិ។

បាតស្បែកជើង: 40.0% Polyurethane

, 60.0% កៅស៊ូសំយោគ; ផ្នែកខាងលើនៃ: 10.0% Polyurethane

, 90.0% Polyester

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ការទប់ទំងន់

បាតកៅស៊ូ contact® 100% ដែលធ្វើអោយស្បែកជើងស្អិត និងរអិល

មិនជ្រាបទឹក

សមាសធាតុផ្សំការពារជម្រាបទឹក និងមានខ្យល់ចេញចូល (អាចដើរបានបីម៉ោងក្រោមអាកាសធាតុភ្លៀង)

ចលនានៃការដើរ

បាតស្បែកជើងបត់បែន បង្កើនភាពងាយស្រួលក្នុងការដើរ ល្អឥតខ្ចោះសម្រាប់ការឡើងតាមជម្រាលភ្នំ។

ធន់បានយូរ

សមាសធាតុផ្សំ និងដំណើរការតម្លើង ធ្វើឱ្យស្បែកជើងប្រភេទនេះប្រើបានយូរ។ ​

សាកសម

ផ្ទៃខាងលើបត់បែនបានខ្លាំង មានបំពាក់ជាមួយនឹងទំពក់ខ្ពស់ 2 និងទំពក់សុវត្ថិភាពចំនួន 1។

ការពារការឆក់

កែងលើបាតស្បែកជើងធ្វើពីវត្ថុធាតុទ្រនាប់ការពារជាប់បានយូរ (PU)

ទម្ងន់

ស្បែកជើងម្ខាងទំងន់ 560 ក្រ ទំហំ 8

TECHNICAL INFORMATIONS

ផលិតនៅអឺរ៉ុប ការផលិត៖ ស្បែកជើង Forclaz ត្រូវបានផលិតនៅអឺរ៉ុប 100%។

ស្បែកជើងនេះត្រូវបានផលិតនៅសហភាពអ៊ឺរ៉ុប ក្នុងប្រទេសរ៉ូម៉ានី ក្នុងរោងចក្រជំនាញមួយក្នុងការផលិតស្បែកជើងសម្រាប់កីឡាដើរត្រិចចរ។
រោងចក្រនេះ បានប្រើប្រាស់កាវស្បែកជើងផលិតពីទឹក ដោយមិនមានសមាសធាតុគីមីមិនល្អ។
វត្ថុធាតុភាគច្រើនមានប្រភពមកពីអឺរ៉ុប។

អ្នកផលិត៖ https://grisport.it/company/?lang=en

គន្លឹះ៖សូមចម្លង និងដាក់បញ្ចូលតំណភ្ជាប់ខាងលើដើម្បីស្វែងរកគេហទំព័រយើងខ្ញុំ។

តើប្រភេទជម្រាលភ្នំប្រភេទណាដែលស្បែកជើងប្រភេទនេះត្រូវបានប្រើប្រាស់?

ស្បែកជើងកវែងនេះ ត្រូវបានឌីសាញឡើងសម្រាប់កីឡាត្រិចចរកម្រិតចម្ងាយខ្លី ឬការឡើងភ្នំងាយៗ។

ហេតុអ្វីបានយើងខ្ញុំជ្រើសរើសសាច់ក្រណាត់ប្រភេទនេះ? គុណសម្បត្តិ និងគុណវិបត្ត។

អត្ថប្រយោជន៍
-សមាសធាតុផ្សំ មានទម្ងន់ស្រាល និងបត់បែន ផ្តល់ផាសុកភាពកម្រិតមធ្យម។
- សមាសធាតុផ្សំសំយោគ ផ្តល់នូវចរន្តខ្យល់ចេញចូលល្អ។ ម៉ូដែលសំយោគទាំងនេះ ស័ក្តិសមសម្រាប់រដូវក្តៅ

គុណវិបត្តិ:
- សម្រាប់ភាពធន់នឹងទឹក ហើយវាត្រូវបានបំពាក់ដោយបន្ទះក្រណាត់ការពារទឹក។ (នេះជាសមាសធាតុផ្សំសម្រាប់ស្បែកជើងប្រភេទ Forclaz របស់យើងខ្ញុំទាំងអស់)
- ការពារជម្រាបទឹកបានយូរ ដោយប្រើប្រាស់មុខងារការពារបណ្តោះអាសន្ន។

បច្ចេកវិទ្យា CONTACT® ។ បាតស្បែកជើង និងការបោះជំហានទៅមុខ

ដើម្បីបញ្ចាក់ពីគុណភាព ស្បែកជើងបានឆ្លងកាត់ការធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃកម្រិតស្អិតនៅលើផ្ទៃផ្សេងៗគ្នា (រលោង គ្រើម ស្ងួត សើម)។ ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងលើចំងាយចរ 500គម។ បាតរបស់វា ផ្តល់នូវការសម្របដល់ផ្ទៃដីភក់ ឬសើម។

តើស្បែកជើងនេះការពារទឹកកម្រិតណា?

ស្បែកជើងនេះត្រូវបានឯកភាពអោយប្រើប្រាស់ដោយធ្វើតេស្តលើការការពារទឹកនៅកម្រិត 10,000 ផ្នត់ដែលធ្វើឡើងដដែលៗច្រើនដង ពោលគឺ ការដើរចំងាយ 10 គម - 3 ម៉ោង នៅក្នុងទឹកត្រឹមពាក់កណ្តាលស្បែកជើង ដែលសព្វថ្ងៃនេះធានានូវកម្រិតការពារដែលល្អបំផុតរបស់ស្បែកជើង។

--> ការវាយតម្លៃរបស់យើងបានបង្ហាញនូវកម្រិត 2/5 ដែលអាចការពារទឹករយៈពេល 3ម៉ោងនៅពេលដើរឡើងភ្នំក្នុងភ្លៀង។

ព័ត៌មានលំអិតពីការធ្វើតេស្តដែលធ្វើឡើងដើម្បីវាយតម្លៃការការពារទឹករបស់ស្បែកជើងរបស់គឺមានដូចខាងក្រោម ទៅតាមផ្នែកនៃលក្ខណៈរបស់ស្បែកជើង។

របៀបប្រើប្រាស់មុខងារការពារជម្រាបទឹកបានយូរជាងមុនសម្រាប់សាច់ស្បែកជើង?

ទោះបីជាយ៉ាងណាក៏ដោយ ស្បែកជើងប្រភេទនេះ ការពារជម្រាបទឹក (ការពារទឹក មានខ្យល់ចេញចូល) វាក៏ត្រូវបានណែនាំឱ្យប្រើប្រាស់ស្ព្រៃបាញ់បង្កើនមុខងារការពារទឹកឱ្យបានពីរបីដងបន្ថែមដើម្បីរក្សាគុណភាពជម្រាបទឹកបានកាន់តែប្រសើរ។ វានឹងបង្កើនមុខងារការពារជម្រាបទឹក នៅស្រទាប់ខាងក្រៅ (ទឹកធ្លាក់ចុះពីផ្ទៃ និងមិនដក់ចាប់នៅក្នុង)។ សាច់ក្រណាត់ផ្នែកខាងក្នុង បន្ទាប់មកត្រូវបានបាញ់ស្ព្រៃ និងថ្នេរជាពិសេស សូមកុំភ្លេចធ្វើដូច្នេះ។ (ទឹកស្រឡាញ់ថ្នេរ)

របៀបថែរក្សាស្បែកជើងរបស់លោកអ្នកជំហានដែលត្រូវធ្វើតាម

1 / ប្រើប្រាស់ច្រាស់ ឬប៉ុងសម្រាប់លាងសម្អាត ដុះចេញនូវដី ឬភក់ដែលជាប់ស្បែកជើង។ 2/ បន្ទាប់មក ដាក់ហាលខ្យល់ឆ្ងាយពីប្រភពកំដៅ។
3 / ក្រឡុកស្ព្រៃបាញ់ការពារទឹក មួយកំប៉ុង €5
4 / បាញ់ស្ព្រៃក្នុងចម្ងាយ 25សម។
5 / ទុកចោល 10នាទី។ បំរាម៖ មិនត្រូវត្រដុស ឬជូតខ្លាំងៗ។
តំណភ្ជាប់ដើម្បីចូលមើលស្ព្រៃខាងក្រោម
https://www.decathlon.co.uk/p/100-ml-waterproof-stain-resistant-spray-for-leather-and-textile-walking-shoes/_/R-p-312940

ស្បែកជើងការពារទឹក ឬស្រោមជើងវែង? វាមិនមែនចាំបាច់ទាំងអស់នោះទេ។ ប៉ុន្តែវានឹងបន្ថែមនូវការការពារមួយបែបផ្សេងទៀត។

ការការពារទឹករបស់ស្បែកជើងគឺតែងតែត្រូវបានប៉ះពាល់ដោយសារទឹកហូរចូលតាមកស្បែកជើង។--> ដើម្បីរក្សាប្រអប់ជើងរបស់អ្នកស្ងួតបានយូរ យើងខ្ញុំសូមណែនាំឱ្យអ្នកប្រើប្រាស់ ស្រោមជើងការពារទឹក ឬស្រោមជើងតូចៗ ដើម្បីទប់ស្កាត់ ខ្សាច់ ឬកាកសំណល់ ក្នុងការជ្រៀតចូលស្បែកជើង។
ម៉ូដែលស្រោមជើងដែលសមរម្យសម្រាប់ស្បែកជើងកវែង មានតម្លៃ €15
https://www.decathlon.co.uk/p/trek-500-trekking-gaiters-black/_/R-p-124466?mc=8347880&c=BLACK

មុខងារការពារបរិស្ថាន ការជ្រលក់សាច់ក្រណាត់

ដំណើរនៃការជ្រលក់នៅផ្នែកខាងក្នុងនៃថ្នេររបស់ម៉ូដែលនេះ។ ដើម្បីកាត់បន្ថយបរិមាណទឹកដែលត្រូវបានប្រើប្រាស់ សរសៃកំណាត់ត្រូវបានជ្រលក់ មិនមែនសាច់ក្រណាត់។
តិចនិចនេះ កាត់បន្ថយការប្រើប្រាស់ទឹកបាន 60% និងអាចកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចបាន ច្រើនជាងមុន។ វាក៏កាត់បន្ថយការហើរពណ៌គ្រប់ពេលផងដែរ

វិធីសាស្ត្រការពារបរិស្ថាន សមាសធាតុប៉ូលីអេស្ទែរដែលអាចប្រើឡើងវិញបាន

កស្បែកជើង ផលិតពីសមាសធាតុប៉ូលីអេស្ទែរ 90%ដែលអាចប្រើឡើងវិញបាន
ផលិតពីសមាសធាតុគីមី (មិនមែនថាមពល) ដែលជាវត្ថុធាតុដើមនៃឥន្ធនៈផូស៊ីល ហើយវាត្រូវបានដំណើរការនៅរោងចក្រពីរបីដង ជាពិសេសក្នុងការផលិតសម្លៀកបំពាក់ទ្រង់ទ្រាយធំ។ ផលប៉ះពាល់នៃឧស្ម័នកាបូនិច គឺជារឿងសំខាន់ និងប៉ះពាល់ទៅដល់ស្រទាប់អូហ្ស៊ូនយ៉ាងខ្លាំង។ វាជារឿងសំខាន់បំផុត ក្នុងការធ្វើការចៀសឱ្យឆ្ងាយពីការប្រើប្រាស់ឥន្ធនៈផូស៊ីល និងស្វែងរកដំណោះស្រាយទាក់ទិននឹងផលប៉ះពាល់ទៅលើបរិស្ថានសម្រាប់បច្ចេកវិទ្យាឈានមុខគេនេះ។

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

សម្រាប់ការឡើងភ្នំ កុំស្ទាក់ស្ទើរក្នុងការទិញទំហំធំជាងទំហំជើងពិតរបស់អ្នកដើម្បីផាសុកភាពអតិប្បរមានៅពេលចុះចំណោត និងការពារចុងជើងរបស់អ្នកមិនអោយកកិតជាមួយផ្នែកខាងមុខនៃស្បែកជើង។ វិធីសាស្ត្រ៖កាត់ក្រចកជើងអោយខ្លី ហើយមុននឹងចុះចំណោត ត្រូវពិនិត្យមើលខ្សែចងដើម្បីការពារកុំអោយជើងរអិលចុះមកក្នុងស្បែកជើង។

ការទិញ TIPSHOW ដើម្បីលស្បែកជើងកវែងប្រភេទនេះ?

តើត្រូវជ្រើសរើសស្បែកជើងរបស់អ្នកដោយរបៀបណា?
1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែស្បែកជើងអោយបានត្រឹមត្រូវ។3. ពិនិត្យមើលលើចំណុចផាសុកភាពចំនួនពីរដូចខាងក្រោម៖ បាតកែងស្បែកជើង និងផ្នែកខាងមុខនៃជើងតេចុះក្រោម។ 4. ក្រោកឈរឡើងដោយពាក់ស្បែកជើង។
5. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

6. ពាក់ស្បែកជើងរបស់អ្នកបន្តិចម្តងៗក្នុងការឡើងភ្នំដំបូងរបស់អ្នក ដូច្នេះវានឹងរីកតាមទំហំជើងរបស់អ្នក។

ការធ្វើតេស្តមិនជ្រាបទឹក

ស្បែកជើងកវែងយើងខ្ញុំ ឆ្លងកាត់ការធ្វើតេស្តពីរលើកតគ្នា។ ការធ្វើតេស្តលើកទីមួយ។ 1 / យើងធ្វើតេស្តលើប្រសិទ្ធិភាពរបស់ស្រទាប់តែពេលដែលវារងសំពាធ និងដាក់ក្នុងទឹក យើងពិនិត្យទៅលើពេលដែលគ្មានទឹកនៅលើផ្ទៃដី ដូចពេលដែលលោកអ្នកធ្វើតេស្តលោ "ពោះវៀនដែលធ្លាយ" អញ្ចឹងដែរ។
យើងខ្ញុំត្រួតពិនិត្យមើលពពុះនៅលើផ្ទៃ។
ការធ្វើតេស្តលើកទីពីរ៖ 2 / ដោយសារតែដៃមេកានិចដែលធ្វើចលនាដូចការដើរជាក់ស្តែង ស្បែកជើងដែលផ្គុំឡើងត្រូវបានជ្រលក់ក្នុងទឹកត្រឹមពាក់កណ្តាល ហើយវាបានឆ្លងកាត់ការពិសោធន៍រាប់ពាន់ផ្នត់ដើម្បីពិនិត្យមើលថាផ្នែកខាងក្នុងរបស់ស្បែកជើងនៅតែស្ងួត ហើយដូច្នេះវាការការពារទឹក។

ភាពមិនជ្រាបទឹកមាន ៥ កំរិត។

នៅក្នុងការធ្វើតេស្តមិនជ្រាបទឹករបស់យើង យើងធ្វើតេស្តមិនជ្រាបទឹកចំនួន ៥កំរិត៖
- 2,000 ផ្នត់ (ការដើរលើចំងាយប្រហែល 4 គម រយៈពេល 30 នាទី)
- 10,000 ផ្នត់ (ការដើរលើចំងាយប្រហែល 10 គម រយៈពេល 3 ម៉ោង)
- 30,000 (ការដើរលើចំងាយប្រហែល 15 គម រយៈពេល 6 ម៉ោង)
- 50,000 ផ្នត់ (ការដើរលើចំងាយប្រហែល 20 គម រយៈពេល 8 ម៉ោង)
- 100,000 ផ្នត់ (ការដើរលើចំងាយប្រហែល >20 គម រយៈពេល 24 ម៉ោង)