Hide Filters
Filters 0
Sort by :
Filters 0
អាវខ្សែរូតសម្រាប់នារីមិនជ្រាបទឹកសម្រាប់ដើរនៅជនបទ
  • អាវខ្សែរូតសម្រាប់នារីមិនជ្រាបទឹកសម្រាប់ដើរនៅជនបទ

QUECHUA

8383702

អាវខ្សែរូតសម្រាប់នារីមិនជ្រាបទឹកសម្រាប់ដើរនៅជនបទ

$18,00
Tax included

Color :
Size :
Not available online

Store Availability

អ្នករចនាម៉ូតដែលជាអ្នកដើរភ្នំរបស់យើងបានបង្កើតអាវភ្លៀងមានខ្សែរូត នេះឡើងសម្រាប់ការដើរយូរៗម្តងនៅក្នុងព្រៃ ឬនៅតាមឆ្នេរសមុទ្រ។ ដំណោះស្រាយសម្រាប់ត្រៀមពេលមានភ្លៀង។

អាវដើរទីជនបទដែលការពារភ្លៀងសម្រាប់ស្ត្រីនេះរឹបលើចង្កេះ។ អាវការពារភ្លៀងមិនជ្រាបទឹកនេះលោកអ្នកអាចយកតាមខ្លួនគ្រប់ទីកន្លែង៖ទំងន់ស្រាល ស្រួលដាក់តាមខ្លួន មានខ្យល់ចេញចូល និងអាចបត់ដាក់ក្នុងហោប៉ាវបាន!

BENEFITS

មិនជ្រាបទឹក

ទ្រនាប់ការពារទឹកកម្រាស់ 2000 មម | ថ្នេរធំបិតស្គុត | គម្របក្បាល

ងាយស្រួលផ្លាស់ទី

ហោប៉ាវចំនួន 2 | ហោប៉ាវខាងស្តាំមានសន្ទះបកបិតសម្រាប់ដាក់អាវនៅខាងក្នុងបាន

មានចរន្តខ្យល់ចេញចូល

តំបន់ច្រោះខ្យល់នៅលើខ្នងខាងលើ លំហូរខ្យល់អាចកាត់បន្ថយកំណកទឹក

ដកដង្ហើមបាន

ទ្រនាប់ខាងក្រៅធ្វើពីអ៊ីដ្រូហ្វីលិក (RET=១២)៖ កាត់បន្ថយកំណកទឹកនៅពេលពាក់អាវភ្លៀងនេះ

ដែលស្របតាមរាងកាយ

ចង្កេះអាចទាញដោយប្រើខ្សែទាញជាមួយនឹងកន្លាស់បាន។

ងាយស្រួលប្រើ

សាច់ក្រណាត់មានដេរខ្សែរូតខាងមុខដែលអាចបើកបានស្រួលនៅពេលកំពុងពាក់ស្រោមដៃ

ដែលមានទំងន់ស្រាល

អាវភ្លៀងស្រាល និងស្រួលដាក់តាមខ្លួន | ទំងន់៖ ២២០ ក្រ សម្រាប់ទំហំកណ្តាល (M)

TECHNICAL INFORMATIONS

តើយើងបានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន?

យើងបារម្ភអំពីភពផែនដីរបស់យើងដោយចូលរួមរក្សានូវធម្មជាតិ និងជួយរក្សានូវភាពសប្បាយរីករាយចេញពីការដើរភ្នំ។ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។ពណ៌បៃតងរបស់ម៉ូឌែលអាវភ្លៀងមានខ្សែរូតនេះទទួលបានផលប្រយោជន៍អំពីដើរការនេះ។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ការដាក់ពិន្ទុពី A ដល់ E អាវនេះទទួលបានពិន្ទុ B ។
យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន​ ពេញមួយវដ្តជីវិតរបស់វា។ការដាក់ពិន្ទុលើផលិតផលនីមួយៗ គឺដើម្បីឱ្យដឹងថាផលិតផល​ទាំងនោះ​មិន​ប៉ះ​ពាល់​​ដល់បរិស្ថាន​ ដោយធៀបនឹងផលិតផលដែលនៅក្នុងក្រុមដូចគ្នា៖ Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។

ភាពមិនជ្រាបទឹកនៃអាវ

អាវនេះបានឆ្លងកាត់នូវការធ្វើតេស្តចាក់ទឹកក្រោមកម្រិតទឹក 60 លីត្រ/ម៉ែត្រការ៉េ/ម៉ោង ក្នុងរយៈពេលមួយម៉ោង។ ការធ្វើតេស្តនេះបង្កើតលក្ខខណ្ឌមធ្យមដូចពេលមានភ្លៀងតិចៗ។
សាច់ក្រណាត់អាវក្រៅនេះ ជួយទប់ស្កាត់ទឹក​ ឧទាហរណ៍ វាធ្វើឱ្យទឹករត់លើផ្ទៃរបស់វា តែវាមិនស្រូបទឹកនោះទេ។នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ លើសពីនេះទៀត យើងបានបិតថ្នេរ ឧទាហរណ៍ កន្លែងដែលនឹងត្រូវទឹកភ្លៀង។

របៀបក្នុងការរក្សាលក្ខណៈមិនជ្រាបទឹករបស់អាវលោកអ្នកគ្រប់ពេលវេលា

ដើម្បីរក្សាការការពារជម្រាបទឹកបានល្អ ត្រូវ​ធ្វើឱ្យលក្ខណៈសម្បត្តិនៃ​ការ​ទប់ស្កាត់​ជម្រាប​ទឹក​សកម្មឡើងវិញ៖ យើងសូមណែនាំឱ្យធ្វើនូវការបោកសម្អាត បន្ទាប់ពីប្រើបាន​ដប់​ពីរដងក្រោមភ្លៀង។ ការទប់ស្កាត់ជម្រាបទឹកនឹងសកម្មឡើងវិញ ដោយការសម្ងួតៈ ដាក់ក្នុងម៉ាស៊ីនសំងួត ឬដោយប្រើប្រដាប់ផ្លុំសក់ ជាដើម ក្នុងរយៈពេលខ្លី។ បើសិនជាលោកអ្នកបោកវា វាត្រូវតែពូតឱ្យស្រស់ទឹក។

ការកំណត់ភាពមិនជ្រាបទឹកដែលត្រូវបានបង្ហាញជា មម ឬ Schmerber

យើងវាស់នូវភាពធន់សំពាធទឹករបស់សាច់ក្រណាត់ ដែលបង្ហាញជាកម្ពស់ទឹកគិតជា មម (ផ្អែកតាមស្តង់ដារ ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំជាមួយនឹងការចាត់ចំណាត់ថ្នាក់ការពារទឹក 2,000 មម អាចធន់ទៅនឹងសំពាធកំពស់ទឹក 2,000 មម។

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់មេគុណភាពធន់ទៅនឹងរំហួតដោយសារកំដៅ (RET) ដោយផ្អែកលើបទដ្ឋាន ISO 11092។ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។
- RET < 9 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំងណាស់
- 9 < RET < 12 = សាច់ក្រណាត់ច្រោះខ្យល់ខ្លាំង
- 12 < RET < 20 = សាច់ក្រណាត់ច្រោះខ្យល់
- RET > 20 = សាច់ក្រណាត់ច្រោះខ្យល់តិច ឬ មិនច្រោះខ្យល់ទាល់តែសោះ

របៀបជ្រើសរើសអាវការពារភ្លៀងផ្អែកទៅតាមការដើរភ្នំរបស់អ្នក និងកម្រិតនៃការខិតខំប្រឹងប្រែង

ក្នុងកំឡុងពេលហាត់កីឡា ការបញ្ចេញញើសរបស់យើង អាស្រ័យលើកម្លាំង ឬរយៈពេលដែលរាងកាយធ្វើសកម្មភាព។ ប្រសិនបើសមត្ថភាពច្រោះខ្យល់នៃសាច់ក្រណាត់ មិនត្រូវនឹង​ការ​ធ្វើសកម្មភាព​រាងកាយ​របស់លោកអ្នក នោះជាតិញើសនឹងដក់នៅក្នុងអាវ។អ្នកមានអារម្មណ៍ស្អិតនៅផ្នែកខាងក្នុង៖នេះមិនមែនជាភ្លៀងដែលជ្រាបឡើយ ប៉ុន្តែគឺជាសំណើមចេញពីញើស។ ដូច្នេះអ្នកគួរជ្រើសរើសអាវក្រៅការពារភ្លៀងដែលសក្តិសមនឹងសកម្មភាពរាងកាយរបស់លោកអ្នក។អាវក្រៅការពារភ្លៀងនេះរចនាឡើងសម្រាប់ការដើររយៈពេល 2 ម៉ោង ក្នុងល្បឿនមិនលើសពី 5 គម/ម៉។

ផលិតផលដែលសូមណែនាំបន្ថែម

ស្លៀកខោការពារភ្លៀងដើម្បីជួយការពាររាងកាយផ្នែកខាងក្រោមរបស់អ្នកផងដែរ។ បន្ទាប់មកយើងនឹងមានប្រព័ន្ធការពារគ្រប់ជ្រុងជ្រោយដែលមានប្រសិទ្ធិភាពការពារខ្យល់ និងភ្លៀង។
ខោការពារភ្លៀងនេះក៏ទទួលបានផលប្រយោជន៍ពីដំណោះស្រាយការពារបរិស្ថានផងដែរ ជាមួយនឹងដំណើរការលាបពណ៌បែបសន្សំសំចៃ។ ការលាបពណ៌សាច់ក្រនាត់មិនត្រឹមតែត្រូវការទឹកច្រើននោះទេ ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដូច្នេះ យើងបានជ្រើសរើសដំណើរការលាបពណ៌ដែលបញ្ចូលម្សៅពណ៌ចាប់ពីតំណាក់ផលិតសសៃជេសឡើងទៅ។

ការធានា

អាវដើរភ្នំការពារទឹករបស់យើ់ងមានការធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់នូវផលិតផលដែលជាប់បានយូរដែលលោកអ្នកអាចប្រើប្រាស់សម្រាប់ការដើរនៅជនបទ និងការដើរកំសាន្ត។ ដោយសារតែផលិតផលដែលយើងស្រលាញ់បំផុតគឺជាផលិតផលដែលមានរឿងរ៉ាវច្រើនក្នុងការរៀបរាប់ និងមានរឿងលើសពីនោះទៀតដើម្បីរ៉ាយរ៉ាប់ក្នុងពេលអនាគត!