តើព្រុយហែលទឹកត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី?
ព្រុយហែលទឹកនេះជាផ្នែកមួយនៃឧបករណ៍ហ្វឹកហាត់ការហែលទឹកដើម្បីធ្វើចលនាផ្នែកខាងក្រោមនៃដងខ្លួន។
ព្រុយត្រីហែលទឹកគឺស័ក្តិសមបំផុតសម្រាប់ការហែលទឹកលឿន និងរយៈពេលយូរ។លោកអ្នកអាចហ្វឹកហាត់សាចដុំបេះដូង និងហ្វឹកហាត់ផ្នែកខាងក្រោមក្នុងពេលតែមួយ (ភ្លៅ ស្មងជើង និងសាច់ដុំសំខាន់)។
ប្រវែងព្រុយហែលទឹក
ព្រុយហែលទឹកវែង
- 37-39: 41 cm
- 40-42៖42 cm
- 43-45៖45 cm
ធាងវែងផ្តល់ជូននូវលំហាត់ប្រាណសាច់ដុំរាងកាយច្រើនជាងធាងខ្លីនិងផ្តល់នូវសន្ទុះនៃការធាក់ខ្លាំងជាង។
ព្រុយហែលទឹកដ៏តឹងណែន
ព្រុយរឹង ភាពរឹងត្រូវបានកំនត់ដោយដង់ស៊ីតេរបស់សារធាតុវា។ព្រុយហែលទឹកមានប្រវែងកាន់តែវែង នោះការបញ្ចេញចលនាសាច់ដុំកាន់តែខ្លាំង។ធាងកាន់តែបត់បែន នោះកម្រិតនៃការហែល នឹងកាន់តែខ្លាំង។ ការធាក់ខ្លាំងរបស់ង្នកអាស្រ័យលើប្រភេទនៃការហាត់របស់អ្នកដែលចង់បាន (ចង្វាក់បេះដូង រឺសាច់ដុំ)។
ស្បែកជើង
ប្រអប់ជើង
ពេញប្រអប់ជើង និងមានថតសម្រាប់ដាក់ប្រអប់ជើង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធាក់ទឹក។ ដូច្នេះហើយ អ្នកគួរតែចំណាយពេលលព្រុយមើលសិនមុនពេលទិញវា។វាជារឿងដ៏ចាំបាច់បំផុតដែលព្រុយជើងត្រូវមានទំហំប៉ុនណែននឹងទំហំប្រអប់ជើង និងផ្នែកដែលមិនត្រូវបានបិទបាំង(ទប់ស្កាត់ការជ្រៀតចូលរបស់ទឹក)។វាជារឿងសំខាន់បំផុតក្នុងការជ្រើសរើសទំហំដ៏ត្រឹមត្រូវ។ ប្រភេទប្រអប់ផ្អោបជើងរបស់ព្រុយមានពីរប្រភេទ៖ប្រភេទគ្របដណ្តប់ពាសពេញ និងប្រភេទគ្របត្រឹមកែងជើង