Hide Filters
Filters 0
Sort by :
Filters 0
Ninou -
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
ខោជិះរលក Ninou  - ផ្កាឈូកស្រាល

OLAIAN

Ninou -

8386373
$10,00
$4,00
-60%
ពន្ធត្រូវបានបូកបញ្ចូល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
  • ខោជិះរលក Ninou  - ផ្កាឈូកស្រាល
ខោជិះរលក Ninou  - ផ្កាឈូកស្រាល
ទំហំ:
ចំនួន

ស្តុកតាមហាង



ខោសម្រាប់នារីមានទម្រង់ដើមដែលយឺតពាក់ជាប់ចង្កេះ ពេលអ្នកជិះក្ដារលើរលក ធានាដល់សុខស្រួលដល់អ្នកលេងក្ដារលើរលក.

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

រចនាឡើងយ៉ាងយកចិត្តទុកដាក់ ដោយអាចឲ្យខោអាវស្ថិតនៅទ្រង់ទ្រាយដើម ជាមួយរលកកំពស់តិចជាងមួយម៉ែត្រ

ការរក្សាលំនឹង

រូបរាងបាំងជិត ហើយចង្កេះខោជួយទប់ជាប់ល្អ.

ការគ្របដណ្តប់

រូបរាងដើម ចង្កេះខោចង ដែលពាក់ត្រួវគ្រប់ទៅតាមរាងរៅរបស់យើង.

ឆាប់ស្ងួត

សមាសធាតុផ្សំដោយផ្អែកលើប៉ូលីមែ ដែលធ្វើឲ្យវាឆាប់ស្ងួត

TECHNICAL INFORMATIONS

លោកអ្នកជាអ្នកជិះក្តារបន្ទះដ៏មានបទពិសោធន៍ម្នាក់

អ្នកទៅលេងក្ដារស្គីលើទឹកជាប្រចាំ។ ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង បន្ទាប់ជិះក្ដារលើរលកដែលមានកម្ពស់តិចជាងមួយម៉ែត្រ។ ជារឿយៗ អ្នកដួលនិងទម្លាប់នឹងការបោកនៅក្រោមទឹក។ ឈុតហែលទឹករបស់អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវការនៃការអនុវត្តរបស់អ្នក និងរក្សាទីតាំងជាប់ល្អ សម្រាប់ចលនានីមួយៗរបស់អ្នក។ យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។

ទ្រង់ទ្រាយរាងកាយ

ចំពោះអ្នកដែលមិនចង់បង្ហាញកំប៉េះគូទ ឈុតខោហែលទឹកប្រភេទនេះគឺស័ក្តិសមបំផុតសម្រាប់ការបិទបាំង និងភាពជាស្ត្រី។ផ្តល់ផាសុកភាពខ្ពស់ ដោយម៉ូដកាត់របស់ខោផ្តល់នូវទ្រង់ទ្រាយស័ក្តិសមដល់ជើង។ វាស័ក្តិសមចំពោះដងខ្លួនគ្រប់ប្រភេទ ហើយគឺសម្រាប់ស្ត្រីដែលចង់បង្ហាញដងខ្លួន នៅក្នុងឈុតពីរដាច់ដោយឡែក។ គែមសងខាងទន់ ធានាបាននូវភាពជាប់លាប់បើទោះបីស្ថិតនៅក្នុងទឹក។

ទម្ងន់ស្ងួត និង ទម្ងន់សើម

ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អ៖ អ្នកគួរមានអារម្មណ៍ត្រូវបានគាំទ្រ។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនា​ឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។

ពិន្ទុដើម្បីធ្វើការប្រៀបធៀបផលប៉ះពាល់ជុំវិញរបស់ផលិតផល

ផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថានត្រូវបានគណនាជាមួយនឹងឧបករណ៍វាស់ស្ទង់ខុសៗគ្នាជុំវិញវដ្ដជីវិតរបស់វា។ ពិន្ទុពេញ (ក ខ គ ឃ ង) ត្រូវបានបង្កើតឡើងដើម្បីជំនួយដល់ការស្វែងយល់ពីលក្ខណៈពិសេសរបស់ផលិតផលជាមួយនឹងការបង្ហាញលទ្ធភាពប្រើប្រាស់ជុំវិញរបស់ផលិតផល ដោយធ្វើការប្រៀបធៀបផលិតផលប្រភេទតែមួយ ទៅនឹងផលិតផលផ្សេងទៀត (អាវយឺត ខោ កាតាប ជាដើម)។​ Decathlon ត្រូវបានជ្រើសរើសឡើងដើម្បីផ្តល់នូវការរៀបចំរបស់ផលិតផលជុំវិញបរិយាកាសជុំវិញខ្លួន។
សម្រាប់ព័ត៌មានបន្ថែម ទស្សនា៖ គេហទំព័រ http://sustainability.decathlon.com/

ឋិតថេរនៅនឹងមួយកន្លែងនៅលើរលកទឹកសមុទ្រ៖ ការធ្វើតេស្ត

យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។

តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?

ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅ​ឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។

តើអ្វីជាផលិតផល OLAIAN?

ផលិតផលហែលទឹកម៉ាក Tribord បានក្លាយទៅជាផលិតផល OLAIAN ដែលជាផ្លាកសញ្ញាផលិតផល Decathlonស័ក្តិសមបំផុតសំរាប់ការលេងកីឡាលើទឹក។ មិនតែប៉ុណ្ណោះ ផលិតផលរបស់ក្រុមហ៊ុនយើងខ្ញុំនឹងត្រូវមានការផ្លាស់ប្តូរពីមួយទៅមួយ។ និមិត្តសញ្ញារបស់សម្ភារៈកីឡាក្តារបន្ទះនឹងមាការផ្លាស់ប្តូរជារឿយៗ។ ដូច្នេះហើយ ផលិតផលរបស់យើងនឹងធ្វើការបង្ហាញផ្លាកសញ្ញាផ្សេងៗគ្នានៅក្នុងរូប។