Hide Filters
Filters 0
Sort by :
Filters 0
  • ខោជើងវែងរបស់ស្ត្រីការពារកាំរស្មីយូវីកម្រិត 900

  • អាវទ្រនាប់ប្រភេទនេះអាចធ្វើការផ្លាស់ប្តូរទំហំប៉ុងបាន
  • ខោជើងវែងរបស់ស្ត្រីការពារកាំរស្មីយូវីកម្រិត 900
  • ខោជើងវែងរបស់ស្ត្រីការពារកាំរស្មីយូវីកម្រិត 900
ខោជើងវែងរបស់ស្ត្រីការពារកាំរស្មីយូវីកម្រិត 900
OLAIAN

ខោជើងវែងរបស់ស្ត្រីការពារកាំរស្មីយូវីកម្រិត 900

8562352
$19,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានឌីសាញឈុតហែលទឹកនេះឡើងសម្រាប់ស្ត្រីគ្រប់កម្រិតដែលជាអ្នកលេងកីឡាជិះក្តារបន្ទះកម្រិតខ្ពស់នៅលើទឹករលកគ្រប់ប្រភេទ។

ខោជើងវែងសម្រាប់ស្ត្រីការពារពីកាំរស្មីយូវីពីពន្លឺព្រះអាទិត្យជាមួយនឹងសារធាតុផ្សំនីអូប្រែនដែលផ្តល់ផាសុកភាព និងភាពកក់ក្តៅបានយ៉ាងល្អ។

ក្រណាត់: 34.0% Polyester, 66.0% ស្នោកៅស៊ូ Styrene Butadiene; ស្រទាប់ក្រៅនៃក្រណាត់: 20.0% Elastane, 80.0% Polyamide

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ចង្កេះខោរឹបរាងដោយមានខ្សែបណ្តឹង។ អាចចងភ្ជាប់ទៅកាន់អាវយឺតបាន។

TECHNICAL INFORMATIONS

អ្នកជាអ្នកជំនាញក្នុងការលេងក្តារបន្ទះ

លោកអ្នកអាចលេងជិះក្តារបន្ទះដោយសេរី វាជាកីឡាដែលអ្នកចូលចិត្តលេងបំផុត។ក្នុងអំឡុងពេលលេង អ្នកយកដៃកូរទៅក្រៅដើម្បីតម្រង់ខ្លួនឱ្យត្រង់ ជ្រមុជទឹកក្រោមរលកខ្លាំង ប្រសិនបើអ្នកស្ថិតនៅលើក្តារខ្លី ឬប្រើក្បាច់អណ្តើករមៀល ប្រសិនបើអ្នកស្ថិតនៅលើក្ដារវែង។អ្នកបង្ហាញការតាំងចិត្តខ្ពស់ចំពោះរលកកម្លាំងខ្លាំង និងកម្ពស់ខ្ពស់ជាងមួយម៉ែត្រ។ យើងបានរចនាឡើងជាច្រើនប្រភេទសម្រាប់អ្នក ដែលសក្តិសមនឹងការអនុវត្តជាប្រចាំរបស់អ្នកនិងរូបរាងកាយរបស់អ្នក។

មានការប្រឆាំងនឹងកាំរស្មីយូវីបើទោះបីជាសើមក៏ដោយ។

សាច់ក្រណាត់របស់ផលិតផលម៉ាក OLAIAN ទប់ស្កាត់កាំរស្មី UVB រហូតទៅដល់ 98% និងកាំរស្មី UVA រហូតទៅដល់95%។ វាធានាឱ្យបាននូវការការពារពីពន្លឺព្រះអាទិត្យបានយ៉ាងមានប្រសិទ្ធិភាព។វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ កាំរស្មីយូវីត្រូវបានទប់ស្កាត់ដោយភាពក្រាស់របស់សាច់ក្រណាត់ សម្រាប់ការការពាររយៈពេលយូរ បើទោះបីជាបោកគក់រួចក៏ដោយ។ បម្រាម: ជាតិអេឡាស់ស្ទែនរបស់សាច់ក្រណាត់អាចនឹងថយគុណភាពក្រោយប៉ះជាមួយនឹងទឹកដែលផ្ទុកសារជាតិក្លរ។

តើ UPF 50+ មានន័យដូចម្ដេច?

UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។ វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។

ខោជើងវែងការពារកាំរស្មីយូវីបានល្អកំឡុងពេលការហាត់លេងកីឡាជិះក្តារបន្ទះ

ខោរឹបរាងប្រភេទនេះ ជួយកាត់បន្ថយការកកិតនឹងក្តារបន្ទះ ជាពិសេសនៅក្នុងរង្វង់ជង្គង់នៅពេលដែលដាក់នៅខាងលើក្តារ ហើយនិងជួយសម្រួលដល់ឆ្អឹងផ្នែកខាងក្នុងនៅពេលដែលជិះនៅលើក្តារ។

ផ្តល់នូវប្រព័ន្ធទ្រទ្រង់ និងភាពឋិតថេរនៅក្នុងទឹករលក។

ចង្កេះខោ និងខ្សែចងរបស់ខោរឹបរាងប្រភេទនេះអាចឱ្យខោឋិតថេរនៅមួយកន្លែងបើទោះបីជាធ្លាក់ចុះពីក្តារបន្ទះនៅលើទឹករលកយ៉ាងណាក៏ដោយ។ យើងខ្ញុំសូមណែនាំឱ្យពាក់អាវយឺតការពារកាំរស្មីយូវីរបស់ស្ត្រីកម្រិត ៥០០ឬ ៩០០ ដែលអាចរកជាវបានសម្រាប់ប្រភេទជើងខ្លី និងជើងវែងបន្ថែមពីលើខោជើងវែងប្រភេទនេះដើម្បីការការពារពេញលេញ។

ខោហែលទឹកប្រភេទការពារកាំរស្មីយូវី។

ខោការពារកាំរស្មីយូវីរបស់យើងត្រូវបានឌីសាញឡើងដើម្បីអាច​ប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។

សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ

បើទោះបីជាផលិតផលរបស់យើងមានការការពារពីពន្លឺព្រះអាទិត្យ បាតុភូតផ្សេងៗរួមមាន អង្គហេតុនានា (ពីទឹក ខ្សាច់ជាដើម) កម្តៅ ថេរវេលាប្រចាំថ្ងៃ ជាដើមក៏ត្រូវបានរាប់បញ្ចូលផងដែរ។ បើទោះបីជាប្រើប្រាស់ផលិតផលទាំងនេះ អ្នកប្រើប្រាស់ទាំងអស់ក៏ត្រូវបានជម្រុញឱ្យប្រើប្រាស់៖ វ៉ែនតាការពារពន្លឺព្រះអាទិត្យ ការពាក់មួក ឬក៏ការលាបបន្ថែមនូវគ្រីម ឬឡេការពារកម្តៅ ឬការផឹកភេសជ្ជៈជាប្រចាំផងដែរ។

OLAIAN ផលិតផល DECATHLONប្រភេទកីឡាជិះស្គីលើសមុទ្រ

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅផ្នែកអាងហែលទឹករបស់ការិយាល័យយើង យើងអាចធ្វើការឌីសាញឈុតហែលទឹក និងបន្ទាប់មកធ្វើតេស្តសាកល្បងវាក្នុងថ្ងៃតែមួយតែម្តងដើម្បីត្រួតពិនិត្យពីភាពឋិតថេររបស់វាជាមួយនឹងទឹករលក។