Product Recall Decathlon Cambodia

ការបញ្ចូនផលិតផលត្រឡប់មកវិញ

លោកអ្នកបានជឿជាក់លើយើងខ្ញុំ តាមរយៈការជាវ Domyos Strap, Rocky Screwgate Carabiner និង Transparent Baby Seat
យើងខ្ញុំ សូមអរគុណចំពោះការជឿជាក់មួយនេះ។ យើងខ្ញុំ សូមស្នើសុំឱ្យបញ្ឈប់ការប្រើប្រាស់ផលិតផលទាំងនេះជាបន្ទាន់។


ក្រុមការងារយើងខ្ញុំបានឱ្យដឹងថា ផលិតផលនេះមិនត្រូវបានបំពេញទៅតាមស្តង់ដាសុវត្ថិភាពដូចដែលក្រុមហ៊ុនបានកំណត់ឡើយ។
ប្រសិនបើអ្នកបានទិញផលិតផលដូចខាងលើនេះនៅចន្លោះថ្ងៃទី 01/01/2016 និង 24/12/2018 យើងខ្ញុំសូមស្នើសុំឱ្យអតិថិជន
គ្រប់រូបអនុវត្តសកម្មភាពផ្សេងៗដូចខាងក្រោមដែលបានណែនាំ


ជួសជុល


1- ជួសជុលងាយៗដោយខ្លួនឯង តាមរយៈវីដេអូណែនាំដូចខាងក្រោម
ចុចទីនេះដើម្បីមើលសេចក្តីណែនាំ

ផ្លាស់ប្តូរ


2- ផ្លាស់ប្តូរផលិតផលនេះជាមួយផលិតផលដ៏ទៃនៅក្នុងហាង។

ប្តូរយកប្រាក់វិញ


3- ប្តូរផលិតផលនេះនៅហាងដែលជិតនឹងលោកអ្នកយកប្រាកវិញ។

ក្រុមការងារយើងខ្ញុំបានឱ្យដឹងថា ផលិតផលនេះមិនត្រូវបានបំពេញទៅតាមស្តង់ដាសុវត្ថិភាពដូចដែលក្រុមហ៊ុនបានកំណត់ឡើយ។
យើងបានរកឃើញថា ក្នុងករណីដ៏កម្រ ទំពក់អាចនឹងបាក់។ ដូច្នេះ យើងខ្ញុំសូមស្នើសុំឱ្យអតិថិជនគ្រប់រូបបញ្ឈប់ការប្រើប្រាស់ផលិត
ផលនេះ ប្រសិនបើមិនមានសកម្មភាពកែតម្រូវសមស្របណាមួយ ធ្លាប់ត្រូវបានធ្វើពីមុនមក។ ហានិយភ័យនេះ អាចនឹងបញ្ឈប់បាន
ដោយអនុវត្តនីតិវិធីសាមញ្ញខ្លះៗ។ ប្រសិនបើលោកអ្នកបានជាវផលិតផលចន្លោះពីកាលបរិច្ឆេទ 01/01/2016 និង 24/12/2018
នោះពត៌មានទាំងនេះ នឹងជាប់ពាក់ព័ន្ធនឹងអ្នក។


ធ្វើការប្តូរផ្លាស់


1.ប្តូរទីតាំងក្បាល
មើលវីដអូទីនេះ។

ធ្វើការត្រួតពិនិត្យ


2. ត្រួតពិនិត្យទម្រមុខខ្ចៅ
ប្រសិនបើប្រហោងខ្នងរបស់វានៅលើក្បាល ការាប៉ាញនឺរបស់អ្នកមិនអីទេ

ដូរ ឬ ប្តូរយកប្រាក់វិញ


3- ប្តូរផលិតផលរបស់អ្នកនៅហាងឌីកាត់ឡុនដែលជិតនឹងអ្នកបំផុត។


យើងបានរកឃើញថា ក្នុងករណីដ៏កម្រខ្លះ ចំណុចប្រសព្វរវាងកន្លែងអង្គុយ និងពោង អាចនឹងត្រូវផ្តាច់ចេញពីគ្នា។ នៅថ្ងៃនេះ យើងមិនបានដឹង
ទេថាដំណើរការនៃការតម្លើង គឺត្រូវបានធ្វើឡើងទៅលើផលិតផលថ្មីឬយ៉ាងណា ព្រោះថា ឱកាសនៃការកើតឡើងចំពោះករណីនេះ មានកម្រិតទាប
តាមរយៈការលក់របស់យើង ហើយយើងនៅមិនទាន់បានរកឃើញ និងកត់សម្គាល់បញ្ហារបូតចេញពីគ្នាសម្រាប់ផលិតផលនេះនៅឡើយ។ យើងកំពុង
តែបង្កើតគោលការណ៍ដើម្បីបង្កើនការប្រុងប្រយ័ត្នទុកជាមុនចំពោះបែបផែនដើមរបស់ផលិតផលប្រភេទនេះ។


សូមទំនាក់ទំនងមកកាន់ក្រុមការងារសេវាអតិថិជន ពួកយើងនឹងរងនៅចាំស្រាយនូវចម្ងល់របស់អស់លោកអ្នកតាមរយៈលេខទូរស័ព្ទ :
(+855) 99777519/(+855) 964777519
រ់ៀងរាល់ថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ចាប់ពីម៉ោង 10ព្រឹក ដល់ 7ល្ងាច។
យើងខ្ញុំ សូមអរគុណចំពោះការយោគយល់របស់លោកអ្នក ហើយក៏សូមអធ្យាស្រ័យចំពោះបញ្ហាដែលបានកើតឡើងនេះ។

Filters Filters

Sort Filters
Filters តំរៀប Filters