Hide Filters
Filters 0
Sort by :
Filters 0
MH -
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ

QUECHUA

MH -

8382335
$109,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
  • អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
អាវភ្លៀងដើរភ្នំមិនជ្រាបទឹកសម្រាប់បុរស MH៩០០ - ខ្មៅ
ទំហំ:
ចំនួន

ស្តុកតាមហាង

នៅលើជើងភ្នំ Mont Blanc ក្រុមការងាររបស់យើងបានរចនាស្បែកជើងដែលមិនជ្រាបទឹកនេះសម្រាប់អ្នកឡើងភ្នំជំនាញ (6 ម៉ោង/ ការធ្វើដំណើរម្តង < 15 គម)

អាវឡើងភ្នំដែលមានជម្រើសច្រើនផ្តល់នូវភាពកក់ក្តៅ និងស្ងួតល្! អាវនេះការពារទឹក មានខ្យល់់ចេញចូល ច្រោះខ្យល់ ស្រាល និងមានមុខងារច្រើនយ៉ាងដោយសារតែទំហំគម្របក្បាល និងទ្រនាប់របស់វា។

ក្រណាត់: 78.0% Polyamide

, 22.0% Polyester

; ស្រទាប់ក្រៅនៃក្រណាត់: 100.0% Polyester

; ស្រទាប់ថ្នាំ: 100.0% Polyurethane

; ស្រទាប់ខាងក្នុងនៃក្រណាត់: 100.0% Polyester

; ហ្វ្រាំងដៃ: 26.0% កៅស៊ូ, 74.0% Polyester

BENEFITS

មិនជ្រាបទឹក

សាច់ក្រណាត់ ៣ ស្រទាប់ (១៥,០០០ មម)។ ថ្នេរ & ខ្សែរ៉ូតមិនជ្រាបទឹក។ ធ្វើតេស្តក្រោមកំរិតទឹក ៤៥០ល/ម៉/ម² រយៈពេល ៤ម៉ោង។

មានចរន្តខ្យល់ចេញចូល

ខ្សែរ៉ូតច្រោះខ្យល់ក្រោមក្លៀកប្រវែង ៤៥ សម ដែលជួយលុបបំបាត់ញើស (ទំហំ៖ L)

សេរីភាពក្នុងការធ្វើចលនា

សាច់ក្រណាត់យឺត និងម៉ូតកាត់ងាយស្រួលស្លៀកពាក់អាចអោយលោកអ្នកធ្វើចលនាដោយសេរី។

សមត្ថភាពបង្រួមតូច

សាច់ក្រណាត់បត់ញាត់បាន មានទំងន់ស្រាល និងងាយដាក់តាមខ្លួន។

ធន់នឹងការកកិត

ស្មា កដៃ និងត្រគៀករឹងមាំជាប់បានយូរ។

ហោប៉ៅ

ហោប៉ាវទ្រូងចំនួន 2 និងហោប៉ាវដៃ 2 ដែលមានខ្សែរូតការពារទឹក។ ហោប៉ៅទ្រូងខាងក្នុង ១។

ដែលមានទំងន់ស្រាល

ទំងន់៖ ៥៦៥ ក្រ ទំហំ L។សមាមាត្រល្អបំផុតរវាងទំងន់ / ការការពារ / ភាពធន់។

TECHNICAL INFORMATIONS

ព័ត៌មានពីរទំហំ និងភាពសមល្មម

រឹបរាង អាវនេះរលុងល្មមអាចពាក់លើអាវមួយជាន់ផ្សេងទៀតដូចជាអាវវៀលក្លៀករោមទា ឬអាវមានទ្រនាប់ដែលមានបច្ចេកវិជ្ជាខ្ពស់។ ម៉ូត និងសមាសធាតុផ្សំអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើចលនានៅលើស្មា និងដៃ។

ផលប្រយោជន៍របស់ផលិតផល

សារ៉េតម្រូវតែមួយដង ទៅលើគម្របក្បាល។

គំរបក្បាល

ជម្រៅល្មម និងគ្របដណ្តប់បានល្អប្រព័ន្ធសារ៉េលើ 3 ចំណុច (កំពស់ ជម្រៅ ទំហំ) ជាមួយនឹងខ្សែយឺត 1 + គន្លិះ។ កំបាំងមុខផ្តល់ការការពារមុខជាអតិបរមា។

ប្រព័ន្ធហោប៉ាវ

ផ្ទៃខាងក្រៅ៖ ហោប៉ាវដៃធំចំនួន 4 ដែលមានខ្សែរូតការពារទឹក។ ហោប៉ាវទ្រូងចំនួន 2 និងហោប៉ាវដៃ 2។ ខាងក្នុង៖ ហោប៉ាវខ្សែរូតការពារទឹក 1 + ហោប៉ាវស្បៃងាយលូក 2។

ការសារ៉េជាយអាវ

ខ្សែទាញយឺត និងកន្លាស់ខ្ទាស់។

ការសារ៉េកដៃ

សន្ទះបន្តឹងបកបិត។

ផលិតផលដែលសូមណែនាំបន្ថែម

ខោការពារភ្លៀងស្លៀកដើម្បីការពាររាងកាយរបស់អ្នក និងអាចអោយលោកអ្នករីករាយជាមួយនឹងការការពារពេញលេញ និងមានប្រសិទ្ធិភាពទៅនឹងទឹកភ្លៀងនៅពេលឡើងភ្នំ។ ផលិតផលថែទាំ៖ ស្ព្រៃការពារទឹក ឬទឹកបោកការពារទឹក ដើម្បីទទួលបានមុខងារការពារទឹកមកវិញ និងអាចអោយប្រើប្រាស់មុខងារអាវអោយអស់លទ្ធភាពពេញមួយអាយុកាលរបស់វា។

សមាសធាតុផ្សំសំខាន់

សាច់ក្រណាត់មានទ្រនាប់ 3 ស្រទាប់។

ភាពមិនជ្រាបទឹកនៃអាវ

យើងធ្វើតេស្តភាពធន់របស់សាច់ក្រណាត់ជាមួយសំពាធទឹកដោយធ្វើការវាស់កំពស់ទឹកដែលគាំទ្រដោយសាច់ក្រណាត់គិតជា មម (ការធ្វើតេស្តដោយផ្អែកលើបទដ្ឋាន ISO 811)។ សាច់ក្រណាត់កាន់តែធន់ទៅនឹងសំពាធ វាកាន់តែមិនជ្រាបទឹក។ សមាសធាតុផ្សំដែលមានចំណាត់ថ្នាក់មិនជ្រាបទឹកកម្រិត ២០០០ មម អាចធន់ទៅនឹងសំពាធកំពស់ទឹក ២០០០ មម ដែលស្មើទៅនឹងភ្លៀងរលឹមដែលមានរយៈពេលពីរម៉ោង។

ភាពមិនជ្រាបទឹករបស់សមាសធាតុផ្សំ

សាច់ក្រណាត់នេះត្រូវបានធ្វើតេស្តដោយចាក់ទឹកដោយប្រើប្រាស់ទឹក ៤៥០ លីត្រ/ម៉ែត្រការ៉េ/ម៉ោង រយៈពេល៤ម៉ោង។ នេះបង្កើតលក្ខខណ្ឌព្យុះខ្លាំងនៅតំបន់ត្រូពិក។មុខងារមិនជ្រាបទឹករបស់សាច់ក្រណាត់ភ្ជាប់ជាមួយនឹងសាច់ក្រណាត់ត្រូវបានប្រើប្រាស់ ថ្នេរមិនចូលទឹក និងដំណើរការផ្គុំ។

ភាពមានខ្យល់ចេញចូលរបស់សមាសធាតុ

ដើម្បីស្វែងយល់ថាតើសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើតេស្តភាពធន់ចំហាយទឹករបស់វា ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO 11092)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប ចំហាយទឹកដែលបង្កើតឡើងដោយសកម្មភាពរាងកាយកាន់តែច្រើន ហើយភាពមានខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។ ជាឧទាហរណ៍៖ RET < ៩ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់មានខ្យល់ចេញចូល / RET > ២០ = សាច់ក្រណាត់មិនមានមានខ្យល់ចេញចូល ឬមានខ្យល់ចេញចូលទាប។

ស្រទាប់ ឬសមាសធាតុទ្រនាប់លាប

ទ្រនាប់លាបនេះដូចទៅនឹងស្រទាប់ "ថ្នាំលាប" ដែលត្រូវបានលាបទៅលើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលធ្វើអោយវាមិនជ្រាបទឹក ហើយនៅតែមានខ្យល់ចេញចូល។ .វាជាធម្មតាមានតំលៃតិចជាងស្រទាប់មួយទៀត ហើយទាមទាអោយមានទ្រនាប់ខាងក្នុងដើម្បីការការពារ។ ស្រទាប់គឺជាទ្រនាប់ជ័ររលោង (ប៉ូលីអ៊ុយរេតាន) ដែលធ្វើអោយសមាសធាតុផ្សំការពារទឹក និងរក្សាភាពចេញចូលរបស់ខ្យល់។ វាមានផលប្រយោជន៍ដោយសារស្រទន់ ស្រាល និងជាប់បានយូរ និងជាធម្មតាមានខ្យល់ចេញចូលជាងទ្រនាប់លាប។

សមាធាតុផ្សំ ៣ ជាន់ ២ ជាន់ ឬ ២.៥ ជាន់

៣ ជាន់៖ ស្រទាប់នេះត្រូវបានបិតភ្ជាប់រវាងស្រទាប់ខាងក្នុង និងខាងក្រៅនៃសមាសធាតុផ្សំ។ សំណង់បែបនេះជួយអោយស្រទាប់ជាប់បានយូរ និងបង្កើនមុខងាររបស់សមាសធាតុផ្សំ។ ២ ជាន់៖ ស្រទាប់នេះបិតភ្ជាប់តែជាមួយផ្ទៃខាងក្រៅនៃសាច់ក្រណាត់ទេ ចំណែកឯទ្រនាប់ការពារខាងក្នុងមានភាពរលុង។ សំណង់បែបនេះចំណាយតិច ប៉ុន្តែជាទូទៅធ្ងន់ និងស្មុគស្មាញជាង។២.៥ ជាន់៖ ស្រទាប់នេះត្រូវបានការពារលើផ្ទៃខាងក្នុងដោយថ្នាំលាបមួយប្រភេទជាជាងទ្រនាប់មួយជាន់ទៀតដើម្បីធ្វើអោយវាស្រាលបំផុត។

ខ្យល់ចេញចូលនៃសាច់ក្រណាត់

បន្ថែមពីលើសាច់ក្រណាត់ដែលមានខ្យល់ចេញចូល Quechua អភិវឌ្ឍដំណោះស្រាយបច្ចេកទេស (រូត ការច្រោះខ្យល់ ស្បៃ ជាដើម) ដើម្បីបង្កើននៅការច្រោះខ្យល់នៃអាវឡើងភ្នំ និងខោភ្លៀងដែលរចនាឡើងដើម្បីការដើរភ្នំរយៈចំងាយឆ្ងាយ (ថ្នេរ Forclaz, Bionnassay និង Helium។ ប្រព័ន្ធច្រោះខ្យល់ទាំងនេះគ្រប់គ្រងសីតុណ្ហភាពនៅក្នុងអាវ និងជួយបំបាត់ញើសដែលបង្កើតឡើងដោយរាងកាយក្នុងអំឡុងពេលហាត់ប្រាណ។

មុខងារការពារទឹករបស់សមាសធាតុផ្សំ

សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ វាការពារសាច់ក្រណាត់មិនអោយរីកមាឌ និងរក្សាទំងន់ស្រាល មានខ្យល់ចេញចូល និងកំដៅ។ ការការពារទឹករបស់វាទទួលបានដោយសារប្រព្រិត្តិកម្មលើផ្ទៃខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រិត្តិកម្មនេះត្រូវធ្វើសារជាថ្មីក្នុងអាយុកាលរបស់សាច់ក្រណាត់ (ណែនាំក្រោយរាល់ការបោកគក់បីដង)។រាល់អាវដែលមិនជ្រាបទឹកទាំងអស់របស់ Quechua បានទទួលនូវប្រព្រិត្តិកម្មការពារទឹក។