Decathlon
Ecodesign
បន្ថែមពីលើការផ្តល់ជូនអ្នកនូវផលិតផលកីឡាបច្ចេកទេស ក្រុមអ្នករចនារបស់យើងបានប្តេជ្ញាចិត្តក្នុងការធានាថានៅឆ្នាំ 2026 ផលិតផលរបស់យើង 100% នឹងត្រូវបានបង្កើតឡើងដែលមិនប៉ះពាល់ដល់បរិស្ថាន។
តើផលិត ECO-DESIGN ជាអ្វី?
ការរចនា Eco-design រួមបញ្ចូលផលប៉ះពាល់បរិស្ថាននៃផលិតផលតាំងពីគំនិតរចនាដំបូង ដោយគិតគូរពីវដ្តជីវិតទាំងមូលនៃផលិតផល។
ការរួមបញ្ចូលផលប៉ះពាល់បរិស្ថានមានន័យថា ការផលិតទំនិញជាមួយនឹងផលប៉ះពាល់បរិស្ថានអប្បបរមា ដែលចាប់ផ្តើមតាំងពីដំណើរការរចនា។
ផលិតផលដែលត្រូវបានរចនា (ឬរចនាឡើងវិញ) ជាមួយនឹងដំណើរនេះ ហើយបំពេញនូវគុណភាពនៃការប្រើប្រាស់ដូចគ្នា ខណៈពេលដែលផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន។
នៅ DECATHLON នីតិវិធីនៃការរចនាអេកូរបស់យើងគឺដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃផលិតផលរបស់យើង។
យើងនឹងធ្វើវាតាមពីររបៀប
1. ការប្រើប្រាស់សម្ភារៈពីប្រភពដែលមាននិរន្តរភាព
Polyester កែច្នៃឡើងវិញ
តាមរយៈការកែច្នៃដបប្លាស្ទិក ឬវាយនភ័ណ្ឌដើម្បីបង្កើតជាតិសរសៃ polyester របស់យើង យើងកាត់បន្ថយការប្រើប្រាស់ធនធានប្រេង។
ប្លាស្ទិកកែច្នៃឡើងវិញ
ខណៈពេលដែលធានាបាននូវគុណភាព និងភាពធន់នៃផលិតផលរបស់យើង ការប្រើប្រាស់ផ្លាស្ទិចកែច្នៃអនុញ្ញាតឱ្យយើងកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើមដែលបានមកពីប្រេង។
កប្បាសកែច្នៃឡើងវិញ
ដើម្បីបង្កើតអំបោះរបស់យើង យើងរួមបញ្ចូលសរសៃកប្បា virgin ជាមួយនឹងកប្បាសកែច្នៃឡើងវិញ ពីសំណល់ឧស្សាហកម្ម ឬវាយនភណ្ឌដែលជិតផុតជីវិត។ វិធីសាស្រ្តនេះកាត់បន្ថយផលប៉ះពាល់ដែលទាក់ទងនឹងការដាំដុះនៃសរសៃកប្បាសថ្មី។
2. ដោយប្រើដំណើរការផលិតដែលមានផលប៉ះពាល់តិចតួចលើភពផែនដី
លាបពណ៌ដោយប្រើប្រាស់ទឹកតិច
ដើម្បីកាត់បន្ថយការប្រើប្រាស់ទឹកនៅពេលជ្រលក់ក្រណាត់ យើងជ្រើសរើសអំបោះដែលហៅថា "Dop Dyed"។ វាគឺជាដំណើរការនៃការរួមបញ្ចូលសារធាតុពណ៌កំឡុងពេលផលិតសសៃខ្សែ។
បេសកកម្មរបស់យើងគឺ "ធ្វើឱ្យមាននិរន្តរភាពធ្វើឱ្យភាពរីករាយ និងអត្ថប្រយោជន៍នៃកីឡាទោកាន់អ្នកលេងកីឡាបានកាន់តែច្រើន
នេះជាមូលហេតុដែលនៅ Decathlon យើងប្តេជ្ញាបង្កើតផលិតផលវិធីសាស្រ្តរចនាអេកូ។ យើងមានផលិតផលរចនាអេកូប្រហែល 400 ដែលមាននៅក្នុងហាងរបស់យើង និងតាមអ៊ីនធឺណិត។ នេះគ្រាន់តែជាផ្នែកតូចមួយនៃកាតាឡុកផលិតផលសកលរបស់យើង។ វាជាមូលហេតុ ដោយស្របតាមបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងការថយចុះនៃធនធានធម្មជាតិ ក្រុមការងាររបស់យើងមានគោលបំណងនៅឆ្នាំ 2021 ដើម្បីឱ្យមានផលិតផលថ្មី 100% ដែលត្រូវរចនាបែបអេកូ និងនៅឆ្នាំ 2026 ដើម្បីឱ្យផលិតផលទាំងអស់មានការរចនាបែបអេកូ!