Hide Filters
Filters 0
Sort by :
Filters 0

ផលិតផលមានបញ្ហាបច្ចេកទេស

ផលិតផលមានបញ្ហាបច្ចេកទេស

ការធានាសុវត្ថិភាព និងគ្រប់គ្រងគុណភាពផលិតផលគឺជាកត្តាចម្បងរបស់ពួកយើង។

ដោយក្តីគោរព និងការបារម្ភ ពួកយើងសូមជម្រាបជូនថាផលិតផលទាំងនេះកំពុងតែមានបញ្ហាបច្ចេកទេសដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់។

ការធានាសុវត្ថិភាព និងគ្រប់គ្រងគុណភាពផលិតផលគឺជាកត្តាចំបងរបស់ពួកយើង។ដោយក្តីគោរព និងការបារម្ភពួកយើងសូមជម្រាបជូនថាផលិតផលទាំងនេះកំពុងតែមានបញ្ហាបច្ចេកទេសដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកប្រើប្រាស់។

ផលិតផលមានបញ្ហាបច្ចេកទេស

ម៉ាក: OXELO

យើងសូមសំណូមពរឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ

ជាដំបូងពួកយើងសូមអរគុណសម្រាប់ការជឿទុកចិត្តនិងការទិញទំនិញពីហាងរបស់ពួកយើង។

ជាអកុសល ដោយផ្អែកលើដំណើរការការពិនិត្យមើលគុណភាពផលិតផលឡើងវិញ ក្រុមការងារ OXELO បានរកឃើញនូវហានិភ័យដែលទាក់ទងនឹងការបែកបាក់ទៅលើ ដងកាច់ចង្កូត ដែលអាចបណ្ដាលឲ្យបាក់អំឡុងពេលប្រើប្រាស់ ហើយអាចបណ្ដាលឲ្យកុមារដួលពេលកំពុងជិះផងដែរ ។

ជាការពិតណាស់ ពួកយើងតែងតែប្តេជ្ញា ក្នុងការផលិត ផលិផលដែលមានគុណភាពសម្រាប់អ្នកប្រើប្រាស់របស់យើង ដូចនេះហើយ ពួកយើងសូមអភ័យទោស ក៏ដូចជាសំណូមពរ អតិថិជននាំយកផលិតផលទាំងនេះត្រលប់មកវិញប្រសិនបើអ្នកបានទិញផលិតផលនេះ ចាប់ពីថ្ងៃ 24 ខែ មករា កន្លងមក។

ផ្នែកសេវាកម្មអតិថិជនរបស់ពួកយើងរងចាំបម្រើការឆ្លើយតបនូវសំណួរផ្សេងៗតាមរយ:លេខទូរស័ព្ទ 096 4777519

យើងសូមថ្លែងអំណរគុណសម្រាប់ការយោគយល់ ហើយពួកយើងក៏សូមអភ័យទោសលើបញ្ហដែលកើតមានឡើងផងដែរ។

ពួកយើងនឹងខិតខំប្រឹងប្រែងរកដំណោះស្រាយ ដើម្បីធ្វើឲ្យផលិតផលមួយនេះសមស្របសម្រាប់អ្នកប្រើប្រាស់ក្មេងៗរបស់យើង។

ប្តូរផលិតផលផ្សេង:

ប្តូរយកផលិតផលផ្សេងពីហាងឌីកាត់ឡុន

ប្តូរប្រាក់ត្រលប់មកវិញ:

យកផលិតផលត្រលប់មកវិញ រួចទទួលប្រាក់ទៅវិញ

លេខម៉ូដែល: 8578834  8543240 8383781    

លេខផលិផល: 2985107 2743975 4016451

ម៉ាក: NABAJI

យើងសូមសំណូមពរឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ

ពួកយើងបានធ្វើការវាយតម្លៃនិងពិនិត្យឡើងវិញ ទៅលើគុណភាពផលិតផល ហើយជាអកុសល ក្រុមការងារ NABAIJI បានរកឃើញនូវ បញ្ហាដែលអាចបង្កជាហានិភ័យខ្ពស់នៅពេលប្រើប្រាស់ផលិតផង។ ផលិតផលនេះអាចបង្កឲ្យមានការដាច់របូត ទៅលើផ្នែកដំណរភ្ជាប់គ្នាលើសាច់ពោង។ ស្នាមដំណរភ្ជាប់អាចដាច់បន្តិចម្ដងៗ ហើយផ្នែកសប់ខ្យល់ចូល និង សាច់ពោងអាចដាច់ចេញពីគ្នា ដែលវាជាកន្លែងសម្រាប់ក្មេងដាក់ខ្លូនចូល។ ក្មេងៗអាចលិចចូលក្នងទឹកបាន។

វាជារឿងហេតុដែលកម្រនឹងកើតមានខ្លាំងណាស់ ហើយយើងក៏មានការសោកស្ដាយចំពោះរឿងហេតុដែលបានកើតឡើងទាក់ទងនឹងបញ្ហាខាងលើននេះ។ ទោះជាយ៉ាងណាក៏ដោយ យើងមិនយកសុវត្ថិភាពអ្នកប្រើប្រាស់របស់យើង មកប្រថុយប្រថាននោះទេ ហើយយើងបាន សម្រេចយោងតាមគោលការណ៌សុវត្ថិភាព យើងសូមអញ្ជើញអ្នកទាំងគ្នាយកផលិតផលមកប្ដូរយកថវិការវិញនៅ ហាង Decathlon ដែលនៅជិតអ្នកបំផុត។

ប្តូរផលិតផលផ្សេង:

ប្តូរយកផលិតផលផ្សេងពីហាងឌីកាត់ឡុន

ប្តូរប្រាក់ត្រលប់មកវិញ:

យកផលិតផលត្រលប់មកវិញ រួចទទួលប្រាក់មកវិញ

លេខម៉ូដែល: 8578834      

លេខផលិផល: 2985107

ម៉ាក: DOMYOS

យើងសូមសំណូមពរឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ


ប្រសិនបើអ្នកបានទិញផលិតផលដូចខាងក្រោមនៅចន្លោះថ្ងៃទី ១ ខែមករាឆ្នាំ ២០១៦ និងថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០១៨ ពួកយើងសុំជូនដំណឹងថា ៖

ក្រុមការងារផ្នែកផលិតផលកីឡា កាយសម្បទា / កាយវប្បកម្ម បានដឹងថាផលិតផលនេះមិនឆ្លើយតបទៅនឹងកំរិតសុវត្ថិភាពដែលយើងចង់បានសម្រាប់អតិថិជនពួកយើងនោះទេ។ យើងបានរកឃើញថានេះជាករណីកម្រ ដែលខ្ទាស់ខ្សែអាចប្រេះបាន។ ដូច្នេះ យើងស្នើសុំអ្នក មិនឱ្យប្រើផលិតផលនេះទៀតទេ។ ជំនួសមកវិញអ្នកអាច ស្វែងយល់ពីជំហានខាងក្រោមដើម្បីស្វែងយល់ព័ត៌មានបន្ថែម ៖

ជួសជុល

អ្នកអាចជួសជុលផលិតផលនេះដោយធ្វើតាម វីដេអូមួយនេះ

ប្តូរថ្មី

ប្តូរយកផលិតផលផ្សេងរបស់ហាងឌីកាត់ឡុនណាមួយ

យកមកវិញ

យកផលិតផលត្រលប់មកវិញ រួចទទួលប្រាក់ត្រលប់មកវិញ

យើងសូមសំណូមពរឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផលនេះ


ជាផ្នែកមួយនៃនីតិវិធីគុណភាពនិងសុវត្ថិភាពរបស់យើងយើងបានកំណត់អត្តសញ្ញាណគ្រោះថ្នាក់ដែលអាចកើតមាន៖ ក្នុងករណីកម្រណាស់វីស

(ផ្នែកខ្មៅ) នៅក្នុងការ៉ាប៊ីនន័រអាចត្រូវបានផ្គុំឡើង។ វាអាចបណ្តាលឱ្យមានការដោះសោដែលមិនអាចទាយទុកជាមុនបាននៅពេលកំពុងប្រើវា។

ដោយគិតពីសុវត្ថិភាពរបស់អ្នកជាអាទិភាពយើងបានសម្រេចចិត្តរំលឹកផលិតផលនេះឡើងវិញ។ តើអ្នកព្រួយបារម្ភអំពីការរំលឹកផលិតផលនេះទេ?

ប្រសិនបើការទិញរបស់អ្នកត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ០៥/១២/២០១៨ និងថ្ងៃទី ០៤/០៧/២០១៩ នេះជាវិធីពិនិត្យមើលថាតើការ៉ាប៊ីនរបស់អ្នកយល់ព្រមឬមិនយល់ព្រម៖

ដាក់ទីតាំងថ្មី

អ្នកអាចកែតម្រូវទីតាំងដោយធ្វើតាម វីដេអូខាងក្រោម

ពិនិត្យ

ពិនិត្យមើលទីតាំងរបស់ កន្លែងខ្ទាស់ ប្រសិនបើផ្នែកប្រហោងស្ថិតនៅពីលើនោះការ៉ាប៊ីនរបស់អ្នកមិនអីទេ

ប្តូរថ្មី ឬ ប្តូរយកលុយវិញ

យកផលិតផលត្រលប់មកវិញ រួចទទួលប្រាក់ត្រលប់មកវិញ

សម្រាប់ពត៌មានបន្ថែមសូំទាក់ទងមកកាន់

(+855) 99777519/ (+855) 964777519

ថ្ងៃចន្ទ ដល់ សុក្រ 9 ព្រឹក -10 យប់.

ពួកយើងសូមអរគុណ ក៏ដូចជាសូមអភ័យទោសចំពោះបញ្ហាដែលកើតមាន។

As part of our quality and safety processes, we have identified a potential risk : The assembly can loosen

gradually and partially at the proximity of the seat or even completely. This phenomenon, very random, occurs

only in very rare cases, however we do not want to take any risk regarding the safety of our users, therefore

we recall all our products. As a precautionary principle, we invite you to return your product to your nearest

store in order to be refunded.