Hide Filters
Filters 0
Sort by :
Filters 0
SNK 520 JR
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង

SUBEA

SNK 520 JR

8575642
$7,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
  • ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
ស្នុកគែលSNK 520 JRពណ៌នេអុងស្លេក សម្រាប់ក្មេង
ចំនួន

ស្តុកតាមហាង

ក្រុមការងារយើងខ្ញុំបង្កើតម៉ាស់ប្រភេទនេះឡើង ដើម្បីឱ្យកូនៗលោកអ្នកទទួលបានបទពិសោធន៍នៃការជ្រមុជទឹកកាន់តែប្រសើរជាងមុន សម្រាប់ក្មេងដែលមានកម្ពស់ក្រោម 1.50m។

ស្នុកគែលនេះ អាចឱ្យកូនៗរបស់អ្នកដកដង្ហើមប្រកបដោយផាសុកភាព និងងាយស្រួល។

BENEFITS

ការបង្ហូរទឹក

វ៉ាល់របស់ស្នុកគែល ជួយសម្រួលដល់ការបញ្ចេញទឹក និងកាត់បន្ថយទឹកដែលដក់ជាប់។

មិនជ្រាបទឹក

Deflector នៅផ្នែកខាងលើ ដើម្បីទប់ស្កាត់ទឹកក្នុងការសាចចូលក្នុងកស្នុកគែល។

ផាសុខភាពនៃការដកដង្ហើម

បំពង់បឺត គឺផលិតពីជ័រស៊ីលីខនទន់ ដើម្បីផាសុកភាពបន្ថែម។

ដែលស្របតាមរាងកាយ

បន្ទះបត់បែនបាន ដែលត្រូវបានដាក់នៅលើមុខ និងក្នុងមាត់។

ងាយស្រួលដកដង្ហើម

មាឌរបស់ស្នុកគែលនេះ គឺអាចត្រូវបានសម្របទៅតាមរូបសាស្ត្ររបស់អ្នកប្រើប្រាស់បាន។

TECHNICAL INFORMATIONS

វ៉ាល់

នៅពេលដែលអ្នកកំពុងជ្រមុជទឹក ទឹកនឹងចូលតាមស្នុកគែលដោយសារតែការបាចសាចរបស់ទឹក។ វ៉ាល់ដែលឋិតនៅផ្នែកខាងក្រោមនៃស្នុកគែល ផ្តល់ភាពងាយស្រួលក្នុងការជម្រុះទឹកចេញ។ ដោយសារតែវ៉ាល់របស់វា ទឹកភាគច្រើននឹងត្រូវបានហូរចេញតាមផ្នែកខាងក្រោម ដែលមានន័យថា អ្នកប្រើប្រាស់នឹងមិនចាំបាច់ផ្លុំវាចេញខ្លាំងពេក។ វាខុសពី ស្នុកគែលស៊េរីមុនៗ ដែលទឹកត្រូវបានបញ្ចេញនៅផ្នែកខាងលើ។

របៀបប្រើប្រាស់វ៉ាល់

គ្រាន់តែផ្លុំតិចៗ ដើម្បីឱ្យអស់ទឹកពីស្នុកគែល តាមរយៈវ៉ាល់។ ក្រោយពេលដកដង្ហើមចេញក្រៅ សូមដកដង្ហើមចូលក្នុងវិញដោយការប្រុងប្រយ័ត្ន។ សូមដកដង្ហើមចូលវិញដោយការប្រុងប្រយ័ត្ន ព្រោះអាចនៅមានទឹកដក់ជាប់ក្នុងស្នុកគែល។ ប្រសិនបើមានចម្ងល់ សូមកុំបង្អង់យូរ៖លើកក្បាលឡើងលើទឹក នោះស្នុកគែលនឹងជម្រុះទឹកចេញតាមរយៈក្បាលវ៉ាល់របស់វាទាំងស្រុង។ ការហែលទឹកល្បឿនលឿន គឺមិនត្រូវបានណែនាំឱ្យធ្វើ ដោយសារតែវាអាចនឹងប៉ះពាល់ដល់វ៉ាល់របស់ស្នុកគែល និងធ្វើឱ្យទឹកចូលតាមវ៉ាល់នោះ។

ការថែទាំវ៉ាល់

ពេលខ្លះ ខ្សាច់ អំបិល នៅជាប់នៅចន្លោះក្បាលវ៉ាល់ និងផ្នែករឹងនៃស្នុកគែល វានឹងទប់ស្កាត់ក្បាលវ៉ាល់ពីការផ្តេកចុះក្រោម ហើយធានាឱ្យបាននូវសៀលជប់ទឹក។ ក្នុងករណីនេះ គ្រាន់តែលាងសម្អាតស្នុកគែលដោយប្រុងប្រយ័ត្នជាមួយនឹងទឹកស្អាត ហើយត្រួតពិនិត្យមើលវ៉ាល់របស់វាសារឡើងវិញ។

ការដកដង្ហើមដោយងាយស្រួល

ជាមួយនឹងបំពង់បឺតដែលផ្តល់ផាសុកភាព និងទំហំដ៏ត្រឹមត្រូវរបស់ស្នុកគែល លោកអ្នកអាចដកដង្ហើមបានប្រកបដោយសុវត្ថិភាព។

ស៊ីលីខន

ស៊ីលីខន ជាសមាសធាតុដេលមានភាពបត់បែនខ្លាំងបំផុត។ បំពង់បឺតស៊ីលីខន ផ្តល់ផាសុកភាពបន្ថែមដល់មាត់។

គ្មានផ្ទុកសមាសធាតុ PVC

ពោងបណ្តែតនេះ មិនមានផ្ទុកសមាសធាតុជ័រ PVC ឡើយ។

បំពង់បឺត

បំពង់បឺតរបស់ស្នុកគែល គឺជាផ្នែកមួយដែលត្រូវបានដាក់នៅក្នុងមាត់។ ទ្រង់ទ្រាយនៃការឌីសាញយ៉ាងពិសេសរបស់វា ធ្វើឱ្យវាក្លាយជាស្នុកគែលជ្រមុជទឹកប្រកបដោយផាសុកភាពបំផុត។

ការមើលទឹករលក

Deflector ជាផ្នែកមួយដែលឋិតនៅផ្នែកខាងលើនៃស្នុកគែល។ រាងដ៏កោងរបស់វា បង្កើតឱ្យបានការការពារដើម្បីកំណត់ការជ្រាបទឹកចូលតាមរយៈផ្នែកខាងលើនៃស្នុកគែលជ្រមុជទឹក។

ការទទួលស្គាល់

ស្នុកគែលដែលបំពេញទៅតាមស្តង់ដាសុវត្ថិភាពដែលតម្រូវឱ្យមានដោយយោងទៅតាមស្តង់ដាអ៊ឺរ៉ុប EN 1972ទទួលបានវិញ្ញាប័នបត្រ INPP (វិទ្យាស្ថានកីឡាជ្រមុជទឹកជំនាញរបស់ប្រទេសបារាំង)។

វិមាត្ររបស់ឈុត

90 ក្រាម។