ហេតុអ្វីបានចាំបាច់ត្រូវពាក់ស្បែកជើងប្រភេទនេះ?
បាតពេញគឺត្រូវបានណែនាំឲ្យប្រើសម្រាប់អ្នករៀនដំបូងនៅគ្រប់អាយុ។វាទ្រទ្រង់ដល់កជើង ដើម្បីកុំឱ្យរបូតចេញក្រៅ។បាតស្បែកជើង ផ្តល់ភាពងាយស្រួលក្នុងការហាត់រាំរបាំបាឡេ។យ៉ាងណាក៏ដោយ លោកអ្នកគួរតែគោរពទៅតាមការណែនាំរបស់គ្រូរបាំរបស់អ្នក។
ហេតុអ្វីបានជ្រើសយកស្បែកជើងរបាំបាឡេប្រភេទនេះ?
ជម្រើសសម្រាប់ស្បែកជើងស្បែក ឬសាច់ក្រណាត់គឺអាស្រ័យទៅលើគ្រូរបស់អ្នក។យ៉ាងណាក៏ដោយវាក៏ពាក់ព័ន្ធនឹងផាសុកភាព ចំណង់ចំណូលចិត្ត និងភាពរឹងមាំរបស់ផលិតផលផងដែរ។ស្បែកជើងប្រភេទនេះ អាចបោកដោយដៃ និងសម្ងួត ដើម្បីរក្សាវាឱ្យនៅល្អ។បាតស្បែក ធានាឱ្យបាននូវភាពរឹងមាំបានយ៉ាងយូរ។
តើខ្សែចង ត្រូវបានប្រើសម្រាប់ធ្វើអ្វី?
ខ្សែចងអាចសារេ ដើម្បីទទួលបានភាពតឹងណែន។ ដើម្បីសារេ ត្រូវទាញខ្សែនៅផ្នែកសងខាងព្រមគ្នា ដើម្បីចៀសវាងការរបូតចេញ។ នៅពេលដែលអ្នកទទួលបានភាពតឹងណែនដែលអ្នកចង់បានហើយ សូមចងខ្សែ និងកាត់ប្រវែងដែលឡយចេញចោល រួចទាញវាចូលក្នុងស្បែកជើងវិញ។ត្រូវចងចាំក្នុងការធ្វើវា រាល់ពេលដែលអ្នកពាក់ស្បែកជើងប្រភេទនេះ!
ជ្រើសទំហំត្រឹមត្រូវ
នៅពេលដែលអ្នកជ្រើសយកស្បែកជើងរបស់អ្នក រឿងដែលសំខាន់បំផុតនោះគឺម្រាមជើងរបស់អ្នក ត្រូវទទួលបានការទ្រទ្រង់ដោយស្បែកជើង មិនមែនត្រូវបានគាបនោះទេ។
ម្រាមជើងរបស់អ្នកគួរតែទទួលបានផាសុកភាព មិនមែនទទួលបានភាពគាបសង្កត់ពីស្បែកជើងឡើយ។យ៉ាងណាក៏ដោយ អ្នកត្រូវទទួលបានអារម្មណ៍ថាទទួលបានការទ្រទ្រង់ពីស្បែកជើង។
សម្រាប់ស្បែកជើង ខានវ៉ាស់ យើងសូមណែនាំឱ្យអ្នកជ្រើសរើសទំហំតាមស្បែកជើងធម្មតា។ដើម្បីពិនិត្យទៅលើទំហំ សូមងើបចុះឡើង នៅលើស្បែកជើងនេះពីរបីដង ដើម្បីពិនិត្យមើលប្រតិកម្មនៃម្រាមជើងរបស់អ្នក។
មានថតបន្ថែមសម្រាប់ទុកដាក់ស្បែកជើង
ថង់តូច សម្រាប់ទុកដាក់សម្ភារនានា ក៏អាចរកជាវបាននៅផ្នែកសម្ភារកីឡារាំ។ វាមានថតមួយសម្រាប់ទុកដាក់ផ្នួងសក់ ប្លាស្ទ័រ រ៉ូសិន និងសម្ភារផ្សេងទៀត។វាក៏មានថតរឺតទីពីរនៅផ្នែកខាងក្រោមសម្រាប់ទុកដាក់ស្បែកជើងឱ្យនៅដាច់ដោយឡែក។