បញ្ជាក់ដោយស្តង់ដារ EN 1078
គោរពតាមស្តង់ដារមួកសុវត្ថិភាពជិះកង់ EN1078 (2012) + A1(2013)។ស្តង់ដារអឺរ៉ុបដែលកំណត់នូវតម្រូវការនិងវិធីសាស្ត្រធ្វើតេស្តសម្រាប់មួកសុវត្ថិភាពដែលត្រូវបានប្រើ សម្រាប់ការការពារឆ្អឹងក្បាល នៅពេលជិះកង់នៅជុំវិញទីក្រុង និងសម្រាប់ជិះស្គី ស្គូតធើ និងស្គីក្ដារបន្ទះ។ តម្រូវការនិងវិធីសាស្រ្តនៃការធ្វើតេស្តដែលទាក់ទងគ្របដណ្ដប់លើទិដ្ឋភាពដូចខាងក្រោម៖ ការបង្គុំ រួមបញ្ចូលទាំងផ្ទៃគំហើញ។ អត្ថប្រយោជន៍នៃការស្រូបភាពរញ្ជួយ។ លក្ខណៈនៃប្រព័ន្ធទប់
ទំហំ
ប្រសិនបើទំហំក្បាលអ្នកស្ថិតនៅចន្លោះទំហំពីរ សូមជ្រើសរើសទំហំដែលធំ។
ការជ្រើសរើសមួកសុវត្ថិភាពត្រឹមត្រូវនិងការទទួលភាពរឹបជាប់ត្រឹមត្រូវគឺជាការចាំបាច់។ ចំពោះកុមារ សូមកុំទិញមួកសុវត្ថិភាពដែលមានទំហំធំពេក ដោយសន្មត់ថាពួកគេនឹងធំធាត់នោះ។
M៖ 55 សម - 59 សមL៖ 59 សម -62 សម
ការលៃតម្រូវ
សម្រាប់ការការពារអតិបរមា មួកសុវត្ថិភាពគួរតែនៅប៉ះជាប់នឹងក្បាលរបស់អ្នក ហើយប្រព័ន្ធរឹតបន្តឹងត្រូវតែលៃតម្រូវឱ្យបានត្រឹមត្រូវជានិច្ច ដោយមិនត្រូវរឹងនៅជុំវិញថ្ងាសរបស់អ្នកតឹងខ្លាំងពេកទេ។ នៅពេលក្រវ៉ាត់ត្រូវបានលៃតម្រូវបានត្រឹមត្រូវហើយ មួកសុវត្ថិភាពមិនគួររំកិលទៅមុខ ថយក្រោយ ឬចំហៀងឡើយ។ ហេតុដូចនេះហើយទើបមានផ្ដល់ជូនជាច្រើនទំហំ។ យើងសូមណែនាំឱ្យអ្នកសាកល្បងទំហំផ្សេងគ្នាដើម្បីស្វែងរកទំហំដែលសមបំផុត។
ភាពត្រូវគ្នា
ផលិផលនេះ មានទំពក់ សម្រាប់ភ្ជាប់ខ្លីបVIOO, ភ្លើងLED ដែលអាចភ្ជាប់គ្រប់កន្លែងហើយអាចដោះបានគ្រប់ពេល។
ពិលមានលក់ដាច់ដោយឡែក។ជាមួយភ្លើងពណ៏សឬក្រហមដែលអាចប្រើបានជាមួយការបើកភ្លិបភ្លែតនិងការបើកជាប់ អ្នកអាចមើលឃើញច្បាស់រហូតដល់ចម្ងាយពី 110 ម។បរិក្ខាបន្ទាប់បន្សំ ដូចជាកាមេរ៉ាដំឡើង ដែលមិនត្រូវបានឯកភាពដោយក្រុមហ៊ុនផលិត អាចបង្ខូចដល់លក្ខណៈរបស់មួកសុវត្ថិភាព និងប៉ះពាល់ដល់ដំណើរការរបស់វា។
វត្ថុធាតុផ្សំចម្បង
ស្រទាប់ EPS។ ប៉ូលីស្ទែរ៉ែនពង្រឹក
សំបកខាងក្រៅ៖ ABS
អាយុកាលប្រើប្រាស់
យើងសូមណែនាំឱ្យអ្នកផ្លាស់ប្ដូរមួកសុវត្ថិភាពរបស់អ្នក បន្ទាប់ពីប្រើបាន 5 ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផលិត (បង្ហាញលើស្លាកនៅខាងក្នុងមួកសុវត្ថិភាព)។ដើម្បីទប់ស្កាត់គ្រោះថ្នាក់នានាក្នុងការប្រើប្រាស់ យើងខ្ញុំសូមណែនាំឱ្យផ្លាស់ប្តូរ ថ្មីនូវមួកសុវត្ថិភាព ក្រោយពេលមួកនោះត្រូវបានទទួលរងនូវការប៉ះទង្គិចរួចមក។ការប្រើប្រាស់មួកសុវត្ថិភាពដែលធ្លាប់មានគ្រោះថ្នាក់រួច អាចនឹងប៉ះពាល់ដល់ប្រសិទ្ធិភាពការពាររបស់មួកសុវត្ថិភាព។