ប្រឡោះស្រួលស៊កខ្សែដែលអាចអោយលោកអ្នកពាក់បង់បានត្រឹមត្រូវ
នៅពេលដែលរុំជុំវិញដៃប្រវែង 4 ម៉ែត្រ របស់ចុងក្រោយដែលលោកអ្នកចង់បានគឺចាប់ផ្តើមសារជាថ្មី ដោយសារលោកអ្នករុំវាខុសតាំងពីដំបូងមក។ ដើម្បីធ្វើអោយកិច្ចការនេះកាន់តែងាយស្រួល យើងបានរចនាបង់រុំដៃនេះឡើងដែលមានប្រឡោះប្រហោងស្រួលស៊កខ្សែ
ជាមួយនឹងរាងកោងរបស់វា គន្លឹះផ្អោបមេដៃរបស់អ្នក។ ជាលទ្ធផល អ្នកបានរុំបង់នៅទិសដៅដែលត្រឹមត្រូវ (ស្របតាមមេដៃ ឡើងទៅតាមខ្នងដៃ) ហើយនៅទិសខាងស្ដាំ (ដោយភ្ជាប់ទៅនឹងបង់រឹត នៅផ្នែកម្ខាងទៀត នៅត្រង់កន្ទុយបង់រុំ ) ។
ការបង្ហាញនូវម៉ូតរចនាបែបទំនើបរបស់បង់រុំដៃវាយប្រដាល់របស់យើង
បន្ថែមលើប្រឡោះប្រហោងស្រួលស៊កខ្សែ បង់រុំសម្រាប់វាយប្រដាល់ 500 មានសញ្ញាបញ្ជាក់ពីទិសដៅត្រូវ និងចំហៀងដែលត្រូវដើម្បីចាប់ផ្តើមរុំវា៖ ព្រួញនៅម្ខាងនៃប្រឡោះប្រហោង បង្ហាញអ្នកអំពីទិសដៅដែលស៊កបង់រុំ (តាមផ្នែកខាងក្រោយនៃមេដៃ) ហើយផ្នែកណាដែលត្រូវរុំ ដើម្បីងាយស្រួលក្នុងការបន្តឹងសន្ទះបកបិតនៅខាងចុងខ្សែ ។
សមាសធាតុផ្សំរបស់បង់រុំសម្រាប់វាយបុក
"ដើម្បីធានាទាំងផាសុខភាព ការការពារ និងការគាំទ្រ បង់រុំ 500 នេះត្រូវបានផលិតពីកាបាស ៥៧% និងជាតិប៉ូលីមីត (Polyamide)៤៣% ។ - កប្បាសជក់ញើស និងការពារដៃរបស់លោកអ្នក
- ជាតិកៅស៊ូយឺតបត់បែនបានខ្ពស់ អាចអោយលោកអ្នកស៊កបង់ចូលចន្លោះម្រាមដៃរបស់អ្នក ដោយមិនរិតត្បិតភាពរស់រវើករបស់លោកអ្នកឡើយ។ "
របៀបដែលយើងរចនាបង់រុំវាយបុកដែលងាយស្រួលពាក់ !
យើងបានចាប់ផ្តើមជាមួយនឹងគំនិតបង្កើតបង់រុំការពារដែលងាយស្រួលពាក់។ ដើម្បីសម្រេចគោលដៅនេះ ក្រុមការងារដែលមានសមាជិក 4 នាក់ បានធ្វើការរយៈពេល 9 ខែ លើការរចនាម៉ូត ការធ្វើតេស្តនៅមន្ទីរពិសោធន៍ ការបង្កើតជាគំរូដូចគ្នា និងជាពិសេសធ្វើតេស្តនៅក្លឹបកីឡាជាមួយនឹងអ្នកវាយប្រដាល់ប្រុសស្រីប្រមាណ 30នាក់។
យើងពិតជាមានមោទនភាពលើលទ្ធផលជាខ្លាំង៖ ផលិតផលដែលសាមញ្ញ ទំនើប និងមានគុណភាពខ្ពស់!