Hide Filters
Filters 0
Sort by :
Filters 0
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
Trekking Sleeping Bag - MT900 10°C - Down
FORCLAZ

កាតាបដេកឡើងភ្នំ Trek 900 10° ធ្វើពីរោមសត្វ - ប្រផេះ ខៀវ

8575969
$109,00
ពន្ធត្រូវបានបូកបញ្ចូល
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
  • Trekking Sleeping Bag - MT900 10°C - Down
Trekking Sleeping Bag - MT900 10°C - Down
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងដែលចូលចិត្តឡើងភ្នំបានបង្កើតកាតាបដេករោមសត្វដើម្បីដេកទៅទទួលបានផាសុកភាពនៅសីតុណ្ហភាពលើសពី ឬស្មើ 10°C។

កាតាបដេកធ្វើពីរោមសត្វមានសីតុណ្ហភាព 10°C (រោមទាមាន 800 CUIN)៖ ល្អជាងគេក្នុងចំនោមប្រភេទដូចគ្នា។ ទំងន់ 700ក្រ ទំហំ L ផ្តល់កំដៅ ទំងន់ស្រាល ទំហំតូចបត់បាន។ ទ្រង់ទ្រាយជារាងមនុស្ស ប៉ុន្តែផ្តល់នូវផាសុកភាព។ គម្របក្បាលប្រើប្រាស់បានស្រួល។ ប្រដាប់រូតឌុប។ ការពារទឹក។

Filling: 10.0% Grey Duck Feather, 90.0% Grey Duck Down; Lining: 100.0% Polyamide; Shell: 100.0% Polyamide; Carry bag: 15.0% Polyurethane, 85.0% Polyester; Bag cover: 100.0% Polyester

BENEFITS

កំរិតសីតុណ្ហភាពល្អ

កំរិតសីតុណ្ហភាពណែនាំចាប់ពី ១០°C ទៅ ៥°C។

ងាយស្រួលផ្លាស់ទី

ទំងន់ 700ក្រ ទំហំ L ចំណុះ 4.9 ល។ កាតាប 2៖ ភាពរឹប និងការទុកដាក់។

ផាសុខភាពក្នុងការគេង

ទ្រង់ទ្រាយរាងមនុស្សផ្តល់នូវផាសុកភាព គម្របក្បាលងាយស្រួលប្រើ។ ប្រដាប់រូតវែងឌុប។

មិនជ្រាបទឹក

កាតាបដេកដែលមានសាច់ក្រណាត់ការពារទឹក មានមុខងាររក្សាកំដៅបានល្អ។

TECHNICAL INFORMATIONS

កម្រិតសីតុណ្ហភាព

កាតាបដេកទាំងអស់របស់យើងបង្ហាញពីកម្រិតសីតុណ្ហភាពដែលត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ឯករាជ្យ (AITEX) ស្របទៅតាមស្តង់ដារអឺរ៉ុប NF ISO 23537 (2017)។
កម្រិតសីតុណ្ហភាពគឺជាកំណត់ទាបទាបជាងនោះសម្រាប់អ្នកប្រើប្រាស់ដែលមានមានចលនាមួយៗគឺជាទូទៅមានសសមតាតុល្យភាពស្មើ ហើយមិនមានអារម្មណ៍ថាត្រជាក់ពេក ឬក្តៅពេកនោះទេ (កំណត់សម្រាប់ស្ត្រីដែលមានស្តង់ដារ និងក្នុងស្ថានភាពប្រើប្រាស់ធម្មតា)។
ចូរជ្រើសរើសកាតាបដេករបស់លោកអ្នកតាមការគួរ។

តើកម្រិតសីតុណ្ហភាពយ៉ាងដូចម្តេច?

កំណត់សីតុណ្ហភាព៖ សីតុណ្ហភាពដែលអ្នកប្រើប្រាស់គេងអោបខ្លួននៅក្នុងកាតាបដេកគឺជាទូទៅមានសសមតាតុល្យភាពស្មើ ហើយមិនមានអារម្មណ៍ថាត្រជាក់ពេក ឬក្តៅពេកនោះទេ (កំណត់សម្រាប់បុរសដែលមានស្តង់ដារ និងក្នុងស្ថានភាពប្រើប្រាស់ធម្មតា)។
ប្រើប្រាស់ពូករក្សាកំដៅដើម្បីទទួលបានការរក្សាកំដៅបានល្អប្រសើរ។
កាតាបដេកនេះមានបំពេញដោយរោមទាខាងក្រៅ និងរោមទាខាងក្នង។ការការពារកំដៅអាចនឹងធ្លាក់ចុះនៅក្នុងអាកាសធាតុសើម។

អ្វីដែលលោកអ្នកត្រូវដឹងអំពីសីតុណ្ហភាព៖

កាតាបដេកមិនបង្កើតកំដៅឡើយ ប៉ុន្តែរក្សាកំដៅដែលបង្កើតឡើងដោយរាងកាយ។ ប្រសិនបើលោកអ្នកនឿយហត់ និងត្រជាក់ ហើយលោកអ្នកចូលទៅក្នុងកាតាបដេកដែលសើម និងត្រជាក់ នោះលោកអ្នកប្រហែលជានឹងមានអារម្មណ៍ថាត្រជាក់បើទោះជាកាតាបដេករបស់អ្នកស្អាតប៉ុនណាក៏ដោយ! ហេតុដូច្នេះសីតុណ្ហភាពទាំងនេះអាស្រ័យលើភាពធន់ទៅអាកាសធាតុត្រជាក់របស់បុគ្គលម្នាក់ៗ (ទំហំ ភាពហត់នឿយ ជាដើម ល) សំភារបរិក្ខា (ពូកដែលរក្សាកំដៅ ជាដើម ល), សំលៀកបំពាក់ (ខ្លួនទទេ ស្លៀកខោក្នុង ជាដើមល) និងស្ថានភាពអាកាសធាតុ (សើម ខ្យល់ ជាដើម)។

ដើម្បីទទួលបានផាសុកភាពកាន់តែខ្លាំង មុននឹងចូលក្នុងកាតាបដេករបស់លោកអ្នក៖

ស្លៀកពាក់ធម្មតា (1 ជាន់គឺគ្រប់គ្រាន់ហើយ)។
រក្សាក្បាល ដៃ & ជើងអោយទទួលបានកំដៅ៖ ប្រើប្រាស់មួក ស្រោមដៃ​ ស្រោមជើង ភួយ ក្រណាត់ជូតដៃ។
ដបទឹកសម្រាប់ដាក់ទឹកក្តៅអាចប្រើប្រាស់ជាដបទឹកក្តៅ (ដរាបណាមិនហានិភ័យគំរបរបើកដោយចៃដន្យ!)
កន្ត្រាក់សាច់ដុំរបស់លោកអ្នក (70% នៃថាមពលដែលបានប្រើប្រាស់ត្រូវបានបំលែងជាកំដៅ)។ ប៉ុន្តែលោកអ្នកគួរតែធ្វើដូច្នេះដោយមិនធ្វើចលនាដោយសារតែវាអាចបង្ករអោយមានលំហូរខ្យល់ត្រជាក់។
ប្រើប្រាស់ទ្រនាប់ខាងធ្វើពីសសៃសូត្រ ឬរក្សាកំដៅដើម្បីបង្កើនកំដៅ &អនាម័យខាងក្នុងកាតាប។

ទ្រង់ទ្រាយ៖

ទ្រង់ទ្រាយជារូបរាងមនុស្សធ្វើអោយការរក្សាសីតុណ្ហភាពកាន់តែប្រសើរ (មិនមានបាត់បង់កំដោឡើយដោយសារតែមិនលំហូរខ្យល់ ឬលំហូរខ្យល់ត្រជាក់) និងសន្សំសំចៃកន្លែងដែលមានន័យថាចលនារបស់លោកអ្នកត្រូវបានរឹតត្បិត។
ទំហំទទឹងលើស្មា 73 សម កំពស់លើជើង 27 សម ទំហំ L។
កម្របក្បាលស្រួលពាក់ដែលមានខ្សែទាញ។
ប្រដាប់រូតឌុប មានផ្ទៃខាងក្នុងមានភួយការពារត្រជាក់ មានកន្លែងបើកចំហៀង។
រចនាសំព័ន្ធមានថតមានរាងជាអក្សរ X តាមរយៈការដេរថ្នេរ។

ទំងន់ និងទំហំ៖

ទំហំ S ទំងន់ 560 ក្រ កំពស់អ្នកប្រើប្រាស់៖ រហូតដល់ 1.60 ម។ ទំហំបត់៖ Ø 11.5 x 34 សម។ ចំណុះ 3.5 ល។ ស្បែកទំងន់ 260 ក្រ។
ទំហំ M ទំងន់ 615 ក្រ ទំងន់អ្នកប្រើប្រាស់៖ 1.60 ម ដល់ 1.70 ម។ ទំហំបត់៖ Ø 12.5 x 34 សម ចំណុះ 4.2 ល។ ស្បែកទំងន់ 260 ក្រ។
ទំហំ L ទំងន់ 700 ក្រ ទំងន់អ្នកប្រើប្រាស់៖ 1.70 ដល់ 1.85 ម។ ទំហំបត់៖ 13.5 x 34 សម ចំណុះ 4.9 ល។ ធ្វើពីរោមសត្វទំងន់ 300។
ទំហំ XL ទំងន់ 775 ក្រ ទំងន់អ្នកប្រើប្រាស់៖ 1.85 ម ដល់ 2.05 ម។ ទំហំបត់៖ 14.5 x 34 សម ចំណុះ 5.6 ល។ ធ្វើពីរោមសត្វទំងន់ 340 ក្រ។

ទំហំ និងការរក្សាកម្តៅ

សាកល្បងកាតាបរបសលោកអ្នកមុននឹងទិញវាដើម្បីធានាថាលោកអ្នកជ្រើសរើសទំហំដែលត្រឹមត្រូវសម្រាប់ផ្តល់នូវផាសុកភាពដល់លោកអ្នក។
ជារឿងល្អបំផុត សាច់ក្រណាត់មិនគួររឹបខ្លួនលោកអ្នកត្រង់ជើង និងក្បាលឡើយ ហើយសាច់ក្រណាត់មិនគួរតឹងពេកឡើយ។ វានឹងបង្កើតជាស្ពានចំលងកំដៅដែលកាត់បន្ថយការរក្សាកំដៅរបស់កាតាបដេករបស់លោកអ្នក។ ផ្ទុយមកវិញ កាតាបដេកដែលធំពេកនឹងមានការលំបាកក្នុងការបង្កើនកំដៅ ហើយនឹងមិនពូកែរក្សាកំដៅដែលបង្កើតដោយរាងកាយឡើយ។

ប្រភពដើមនៃរោមសត្វ៖

ដោយសារតែប្រព័ន្ធតាមដាន យើងអាចធានាពីប្រភពដើមនៃរោមសត្វ ដែលយកមកប្រើ ដែលស្របទៅតាមការប្តេជ្ញាចិត្តប្រើប្រាស់វត្ថុធាតុដើមប្រកបដោយទំនួលខុសត្រូវ។ អ្នកផ្គត់ផ្គង់របស់យើងប្តេជ្ញាចិត្តប្រើប្រាស់តែរោមសត្វដែលបង្កាត់សម្រាប់យកសាច់ និងពន្លះយករោមតែក្រោយសម្លាប់យកសាច់លក់រួច។ រោមទាខាងក្រៅ និងរោមខាងក្នុងដែលប្រើប្រាស់សម្រាប់កាតាបដេកគឺមានប្រភពមកពីសត្វទាដែលចិញ្ចឹមនៅប្រទេសចិន។
http://developpement-durable.decathlon.com/documents-et-rapports/documents/

វត្ថុធាតុដាក់បំពេញ៖

រោមទាខាងក្នុង 85% / រោមទាខាងក្រៅ 15%។
រោមទាដែលមានថាមពលបំពេញ៖ 800 CUIN (ស្តង់ដារ IDFB)

ការបំពេញរបស់រោមសត្វត្រូវការការថែទាំពិសេស។ អនុវត្តតាមដំបូន្មានអំពីការថែទាំ។

សេចក្តីណែនាំអំពីការបោកគក់

ត្រលប់កាតាបពីក្នុងចេញមកក្រៅ និងបោកម៉ាស៊ីននៅសីតុណ្ហភាព 30°C ដោយប្រើរង្វិលជុំថ្នមៗ ជាមួយនឹងគ្រាប់បាល់បោកគក់ចំនួន 3 ឬ 4 (ឬគ្រាប់បាល់វាយតែនីសប្រើរួច ស្អាត)។ ប្រើប្រាស់សាប៊ូពិសេសសម្រាប់ស្បែក និងរោមសត្វ។ លាងជម្រះបីបួនដង។ ពូតសំងួតដោយប្រើរង្វិលជុំថ្នមយឺតៗ។
ជំហ៊ានចាំបាច់ត្រូវអនុវត្តតាម៖ បោកស្ងួតដោយប្រើកម្មវិធីរង្វិលជុំថ្នមៗ ក្នុងកម្រិតសីតុណ្ហភាពទាប។ បញ្ចប់ដោយដាក់ខ្យល់ ល្អបំផុតបានដាក់ត្រូវកំដៅថ្ងៃ ទាំងសងខាងដើម្បីការពារកុំអោយរោមបក្សីវណ្ឌគ្នា។
ហាលកាតាបដេករបស់អ្នកអោយស្ងួតសិនមុននឹងទុដាក់វា។

ការធានា៖

កាតាបដេកនេះត្រូវបានធានារយៈពេល 5 ឆ្នាំគិតចាប់ពីកាលបរិច្ឆេទបង្ហាញលើវិកយបត្រលក់។ ផលិផលដែលមានការធានានឹងត្រូវបានជួសជុល ឬផ្លាស់ប្តូរដោយឥតគិតថ្លៃ។ ការធានាគ្របដណ្តប់លើបញ្ហាខូចរផលិតផល ដោយមិនគិតលើបញ្ហាខូចដែលបង្ករឡើងដោយការសឹករិចរិលធម្មតា និងប្រើប្រាស់មិនត្រឹមត្រូវ។ ការធានាពិសេសរយៈពេល ៥ ឆ្នាំនេះមានសុពលភាពតែនៅពេលដែលផលិតផល និងវិក័យបត្រលក់ត្រូវបានបង្ហាញ។