Hide Filters
Filters 0
Sort by :
Filters 0
Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
Surface snorkelling mask Easybreath 500 Oyster

SUBEA

Surface snorkelling mask Easybreath 500 Oyster

8485021
$25,00
ពន្ធត្រូវបានបូកបញ្ចូល
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
  • Surface snorkelling mask Easybreath 500 Oyster
Surface snorkelling mask Easybreath 500 Oyster
ចំនួន

ស្តុកតាមហាង

យោងតាមការបង្កើតម៉ាសពេញផ្ទៃមុខ ក្រុម Subea បានរចនាម៉ាសពេញមុខសម្រាប់មនុស្សធំម៉ាក Easybreath - 500 ដែលមានផាសុកភាពខាងផ្លូវដង្ហើមប្រសើរជាងមុន។

ដោយសារតែផ្ទៃគំហើញធំទូលាយ និងលទ្ធភាពនៃការដកដង្ហើមតាមច្រមុះនិងមាត់របស់អ្នក វាមិនមានអ្វីស្រួលក្នុងការរុករកនូវពិភពលោកក្រោមទឹក ជាងពេលប្រើម៉ាស់ជ្រមុជលើផ្ទៃទឹក Easybreath ឡើយ។

BENEFITS

ងាយស្រួលដកដង្ហើម

ម៉ាស់គ្របពេញមុខ សម្រាប់ដំណកដង្ហើមបែបធម្មជាតិ តាមរយៈច្រមុះ ឬមាត់។

កាត់បន្ថយអ័ភ្រ

ចរន្តខ្យល់វិលវល់ ដែលទប់ស្កាត់ការបង្កជាកំណញើស និងភាពស្រអាប់។

ដែនគំហើញ

ផ្ទៃគំហើញធំទូលាយ ជាមួយឥទ្ធិពល 180°។

ងាយស្រួលស្លៀកពាក់

ខ្សែរឹតផលិតពីសាច់ក្រណាត់យឺត ដែលមិនជំពាក់ជាប់សក់។

មិនជ្រាបទឹក

ផ្នែកខាងលើរបស់ម៉ាស់ជ្រមុជទឹកកាត់បន្ថយកម្រិតទឹកជ្រាបចូលតាមផ្នែកខាងលើ។

ការហូរទឹកចេញ

វ៉ាល់នៅផ្នែកខាងក្រោម បញ្ចេញទឹកចេញក្រៅនៅពេលដែលក្បាលត្រូវបានងើយឡើងលើ។

ដែលស្របតាមរាងកាយ

ម៉ាស់មុខមានពីរទំហំ ជាមួយប្រដាប់ជប់មុខធ្វើពីស៊ីលីខន ដើម្បីផ្ដល់ផាសុកភាព និងហ្វឺតជប់កុំឱ្យទឹកចូល។

Instructions


TECHNICAL INFORMATIONS

តើអ្វីទៅជាម៉ាស Easybreath?

Easybreath 500 គឺជាម៉ាសមុខពេញមុខជំនាន់ក្រោយដែលបង្កើតឡើងដោយ Decathlon វាមានលក្ខណៈដូចគ្នានឹងម៉ូដែលចាស់៖ការមើលឃើញ 180° ប្រឆាំងភាពអ័ព្ទ ងាយស្រួលដាក់តាមខ្លួន។ល។ ហើយយើងបានធ្វើឱ្យម៉ាសមុខកាន់តែរឹងមាំ ជប់កាន់តែមានផាសុកភាព និងដកដង្ហើមបានស្រួលជាងមុនជាមួយនឹងការកាត់បន្ថយការពិបាកដកដង្ហើម 20% ។វាក៏ត្រូវបានបំពាក់ដោយការបង្កើតថ្មីផងដែរ៖ផ្នែកខាងលើរបស់ម៉ាស់ជ្រមុជទឹកកាត់បន្ថយកម្រិតទឹកជ្រាបចូលតាមផ្នែកខាងលើ។ អ្នកនឹងលែងមានការរំខានដល់ការដកដង្ហើមរបស់អ្នក នៅពេលដែលរលកបោកបក់មកលើ។

តើម៉ាស Easybreath ធ្វើការដោយរបៀបណា?

ខ្យល់បរិសុទ្ធតម្រង់ចូលក្នុងកញ្ចក់មុនពេលប៉ះច្រមុះរឺមាត់តាមសន្ទះបិទបើកកន្លែងច្រមុះ។ការផ្គត់ផ្គង់ខ្យល់បរិសុទ្ធនិងកាត់បន្ថយបរិមាណអ័ព្ទនៅផ្ទៃម៉ាស។ខ្យល់ដែលមានសំណើមនិងកាបូនឌីអុកស៊ីតនឹងត្រូវបានរុញចេញតាមចរន្ធចេញចូលដែលស្ថិតនៅផ្នែកខាងក្នុងគែមម៉ាសដែលជាកន្លែងនាំឲ្យខ្យល់រត់ចូលម៉ាស។ក្នុងករណីនេះ ខ្យល់នឹងបង្កើតឡើងជាថ្មី។ លំហូរនៃខ្យល់ចេញចូលត្រូវបានបំបែកចេញចៀសវាងលាយលំជាមួយខ្យល់ពុល ដែលជាហេតុធ្វៀឲ្យអ្នកស្រូបតែខ្យល់បរិសុទ្ធ។

តើខ្ញុំអាចមុជទឹកជ្រៅជាមួយ Easybreath 500 បានទេ?

មាឌខ្យល់ដែលមាននៅក្នុង Easybreath គឺច្រើនជាងមាឌខ្យល់ដែលមាននៅក្នុងម៉ាស់ជ្រមុជទឹកធម្មតា។ ចាប់ពី 1m ចុះក្រោម សំពាធរបស់ម៉ាសក្លាយជាភាពមិនស្រនុកដល់មុខរបស់អ្នក។នៅពេលដែលអ្នកធ្វើការជ្រមុជទឹកដោយសេរី លោកអ្នកត្រូវធ្វើឱ្យមានភាពស្មើគ្នារវាងសម្ពាធទាំងឡើយ។ យ៉ាងណាក៏ដោយ ដោយការប្រើម៉ាស់ជ្រមុជទឹក Easybreath លោកអ្នកមិនអាចធ្វើដំណកដង្ហើមតាមច្រមុះបានឡើយ។

ហេតុអ្វីជ្រើសរើសម៉ាស Easybreath ជាជាងម៉ាសមានសន្ទះធម្មតា?

ជម្រើសរបស់ម៉ាសពេញមុខនេះ គឺធ្វើឡើងសម្រាប់ក្មេងដែលកំពុងតែរកបរិស្ថានដែលមានការដកដង្ហើមបែបផាសុកភាពនិងគំហើញធំទូលាយ។
ការរចនាម៉ាស Decathlon Easybreath នេះបានធ្វើឲ្យវាល្អឥតខ្ចោះសម្រាប់ក្មេងដែលផ្តោតលើការអង្កេតមើលពិភពក្រោមទឹកពីផ្ទៃទឹក។

តើទំហំម៉ាស Easybreath 500 មួយណាត្រូវនិងអ្នក?

ម៉ាសជ្រមុជទឹកសម្រាប់មនុស្សធំ Easybreath- 500 មកជាមួយទំហំ២ខ្នាត ហើយគ្របមុខមនុស្សធំបានពេញដល់ទៅ 90%។
សម្រាប់ក្មេងដែលមានអាយុចាប់ពី 10ឆ្នាំឡើងទៅ សូមជ្រើសរើសទំហំ S/M ហើយសម្រាប់អ្នកមានមុខធំជាងនេះ: (ទំហំ M/L)ដើម្បីជ្រើសរើសទំហំដ៏សមស្របនៅក្នុងហាងទំនិញយើងខ្ញុំ សូមបណ្តឹងម៉ាស់ឱ្យបានជាប់នឹងមុខរបស់អ្នក។ លោកអ្នកមិនត្រូវទុកឱ្យសល់ចន្លោះរវាងផ្នែកចង្ការនិងផ្នែកខាងក្រោមរបស់ម៉ាស់ជ្រមុជទឹកឡើយ។

តើខ្ញុំអាចប្រើប្រាស់ Easybreath បានឬទេ ប្រសិនបើខ្ញុំមានពុកចង្ការ?

រោមពុកចង្ការរារាំងការប៉ពាល់ដ័ល្អរវាងរោមមុខនិងសាច់ម៉ាស។ការរចនាមិនជ្រាបទឹកមិនអាចធានាបានសម្រាប់អ្នកប្រើប្រាស់ដែលមានពុកចង្ការទេ។មធ្យោបាយដ៏ល្អបំផុតដើម្បីធានាមិនជ្រាបទឹកជាមួយនឹងរបាំងមុខពេញលេញនេះគឺការកោរពុកមាត់។ជំនួសវិញបានដោយប្រើគ្រីមមុខក្រាស់ៗដូចជា Vaseline ធ្វើជាដំណោះស្រាយ។

តើមុខងារប្រព័ន្ធស្ងួតផ្នែកខាងលើបញ្ឈប់ទឹកក្នុងការជ្រៀតចូលដោយរបៀបណា?

ផលិតផលនេះត្រូវបានបង្កើតឡើងដើម្បីទប់ស្កាត់ទឹកក្នុងការជ្រៀតចូលម៉ាស់ នៅពេលដែលមានទឹករលកបក់ចូល រលកតូចៗនៅលើផ្ទៃទឹក ឬនៅពេលដែលអ្នកប្រើប្រាស់ទ្រោបក្បាលចុះក្រោមដើម្បីអង្កេតមើលទិដ្ឋភាពក្រោមបាតសមុទ្រ។វាមានពោងបណ្តែតមួយនៅក្នុងម៉ាស់ជ្រមុជទឹក ដែលងើបឡើយនៅពេលដែលអ្នកជ្រមុជទឹកចូលក្នុង និងពោងនោះនឹងបិទបំពង់ទុយោរបស់ម៉ាស់។ ក្រោយជ្រមុជទឹករួច ត្រូវចងចាំក្នុងការផ្លុំទឹកចេញក្រៅ នៅពេលដែលត្រឡប់ទៅផ្ទៃទឹកវិញ ដើម្បីធានាភាពអណ្តែតរបស់វា។

តើខ្ញុំអាចពាក់វែនតាពេលពាក់ម៉ាស Easybreath បានរឺទេ?

ស៊ុមនៅកន្លែងភ្នែកភាគច្រើននឹងរារាំងម៉ាសពីការបិទជិតឲ្យបានល្អដោយធ្វើឲ្យខូចទ្រង់ទ្រាយសាច់ម៉ាស។វាមានភាពស្មុគស្មាញណាស់ក្នុងការប្រើម៉ាស Easybreath ដែលមានកញ្ចក់។
ឧបករណ៏Subea បានរចនាកញ្ចក់ឡែនដែលស្មើរគ្នាដែលតភ្ជាប់ទៅផ្នែកខាងក្នុងម៉ាសជាមួយនិងកែវបឺតមួយ។អ្នកអាចជ្រើសរើសការសារ៉េអេក្រង់កញ្ចក់នីមួយៗ (ពី -1 ដល់ -6) រួចដាក់វាចូលគ្នាតាមរបៀបដែលអ្នកចូលចិត្ត។ដើម្បីស្វែងយល់បន្ថែម៖គេហទំព័រ Decathlon

តើអ្វីជាចំណុចដែលត្រូវប្រុងប្រយ័ត្ននៅពេលដែលខ្ញុំប្រើម៉ាស់ជ្រមុជទឹក Easybreath?

សូមផ្តោតការយកចិត្តទុកដាក់ទៅលើខ្សាច់! ជៀសវាងកុំអោយម៉ាស់ Easybreath របស់អ្នកប៉ះជាមួយខ្សាច់ ព្រោះវាអាចធ្វើឱ្យឆ្កូតកញ្ចក់ឡែនម៉ាស់បាន។ ប្រសិនបើឃើញមានជាប់ខ្សាច់ មិនត្រូវប្រើកម្លាំងខ្ទាស់ម៉ាស់ជ្រមុជទឹកឡើយ។ សូមលាងម៉ាស់ជ្រមុជទឹក និងបំពង់ខ្យល់មុនពេលតភ្ជាប់វត្ថុទាំងពីរចូលគ្នា។ ខ្សាច់អាចជាប់នៅនឹងវ៉ាល់ផ្នែកខាងក្នុងរបស់បំពង់ខ្យល់។ លាងសម្អាតម៉ាស់ជ្រមុជទឹកឱ្យបានត្រឹមត្រូវ ឬប្រើប្រាស់សោរមួយដែលសមល្មមនឹងទំហំបំពង់ផ្នែកខាងមុខដើម្បីបញ្ចៀសភាពបិទបាំងក្បាលវ៉ាល់ បន្ទាប់មកសូមលាងម៉ាស់ជ្រមុជទឹកឱ្យបានស្អាត។

តើខ្ញុំអាចជួសជុលម៉ាស់ជ្រមុជទឹក Easybreathរបស់ខ្ញុំបានដែរឬទេ ប្រសិនបើវាខូច?

អ៊ីចឹងហើយ! អ្នកអាចបង្កើនអាយុកាលរបស់ម៉ាសឱ្យប្រើបានយូរ។ សេវាកម្មក្រោយពេលលក់ ក៏អាចរកបាននៅហាងទំនិញ Decathlonរបស់យើងខ្ញុំផងដែរ។ . គ្រើងបន្លាស់ដែលអាចផ្លាស់ប្តូរបាន (ខ្សែរឹត គ្របមុខ បំពង់ខ្យល់ សន្ទះបិទបើក) មានលក់តាមអនឡាញរឺផ្ទាល់នៅហាង ខ្សែរឹត - 8316952 សន្ទះបិទបើក - 8363399 បំពង់ខ្យល់ - 8506099 គ្របមុខពណ៌ស - 8520085.

វិមាត្ររបស់ម៉ាស់ដែលមិនទាន់ផ្គុំ

កម្ពស់: 29cm
បណ្តោយ: 18 cm
កម្រាស់ៈ១២សម

គ្រោះថ្នាក់ដល់សុខភាពនៅពេលមុជទឹក

អ្នកមិនត្រូវបានណែនាំអោយប្រើផលិតផលនេះទេ ប្រសិនបើអ្នកមានបញ្ហាផ្លូវដង្ហើម ឬសរសៃឈាមបេះដូងដែលកំពុងបន្ត ប៉ុន្តែមិនកំណត់ចំពោះការឆ្លងមេរោគក្នុងទ្រូង ជំងឺហឺត សម្ពាធឈាមខ្ពស់/ឡើងខ្ពស់ (លើសឈាម) ជំងឺបេះដូង ឬឈឺទ្រូងនោះឡើយ។ប្រសិនបើអ្នកមានការសង្ស័យ ឬសំណួរទាក់ទងនឹងបញ្ហានេះ សូមពិនិត្យជាមួយគ្រូពេទ្យរបស់អ្នក។.