Hide Filters
Filters 0
Sort by :
Filters 0
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • Men’s Warm Hiking Fleece Jacket - SH100 U-Warm
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
អាវរោមចៀមនារី SH500
QUECHUA

អាវរោមចៀមនារី SH500

8582921
$33,38
ពន្ធត្រូវបានបូកបញ្ចូល
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
  • Men’s Warm Hiking Fleece Jacket - SH100 U-Warm
  • អាវរោមចៀមនារី SH500
  • អាវរោមចៀមនារី SH500
អាវរោមចៀមនារី SH500
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
វិស្វកររបស់យើងបានបង្កើតអាវនេះឡើងសម្រាប់ការដើរភ្នំយូរៗម្តងនៅក្នុងអាកាសធាតុត្រជាក់។ មួក និងហោប៉ាវរបស់វាការពារលោកអ្នកពីអាកាសធាតុត្រជាក់។

អាវនេះស័ក្តិសមសម្រាប់ការដើរនៅក្នុងអាកាសធាតុត្រជាក់។ សសៃហ្វៃបឺវែងមានមុខងារដូចទៅនឹងរោមសត្វ៖ វាទាក់ខ្យល់ ដូច្នេះវាផ្តល់នូវកំដៅជាអតិបរមា។

Main fabric: 100.0% Polyester; Lining: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

អាវរងាដែលមានមួកនេះដេរពីសាច់ក្រណាត់បែកព្រុយក្នុងកម្រិត 290 ក្រ/ម2។

ដកដង្ហើមបាន

សមាសធាតុផ្សំសំណាញ់សំយោគស្ងួតបានលឿន។(RET = 32.8)

យឺត

ធ្វើចលនាបានដោយសេរីជាមួយនឹងម៉ូតកាត់ និងភាពបត់បែនរបស់អាវ។

ហោប៉ៅ

ហោប៉ាវដាក់ដៃ 2។

TECHNICAL INFORMATIONS

តើខ្ញុំអាចជឿជាក់ទេថាអាវរបស់ខ្ញុំផ្តល់ភាពកក់ក្តៅល្មមសម្រាប់ការដើរក្នុងរដូវត្រជាក់?

ផ្ទៃខាងក្នុងរបស់អាវមានព្រុយ – ជាវិធីសាស្ត្រដែលសាកល្បង និងធ្វើតេស្តសម្រាប់ការរក្សាកម្តៅ។គោលការណ៍គឺសាមញ្ញបំផុត៖ ការដេរសមាសធាតុផ្សំនៃសំណង់អាវត្រូវបានធ្វើឡើងដើម្បីពង្រីកទំហំចាប់ខ្យល់ ដែលអាចរក្សាកំដៅបែបធម្មជាតិ។ នេះពិតជាគោលការណ៍ដែលអនុវត្តដូចគ្នាទៅនឹងរោមសត្វសត្វពាហៈនៈ ឬរោមសត្វបក្សី។បន្ថែមទំហំបន្តិច អាវនេះមានក.ដៃអាវការពារមិនឱ្យខ្យល់ត្រជាក់ចូល។

តើអ្វីទៅជាសមាសធាតុផ្សំរបស់អាវ ហើយហេតុអ្វីបានជាវាផ្តល់ភាពកក់ក្តៅ?

សាច់ក្រណាត់រោមចៀមជាមួយនឹងសសៃហ្វៃបឺសំយោគដែលមានសមត្ថភាពដូចគ្នាទៅនឹងរោមចៀមពិតប្រាកដ៖ ផ្តល់ភាពកក់ក្តៅ រក្សាកំដៅ ប៉ុន្តែមានទំងន់ស្រាល។វាមានភាពស្រទន់ ផ្តល់ផាសុកភាព និងស្ងួតបានលឿន និងអាចស្បែកដកខ្យល់បាន។

តើសមាសធាតុផ្សំដែលស្រទន់ និងស្រស់ស្អាតងាយរងការខូចខាតដែរឬទេ?

ដើម្បីធានាបានភាពជាប់បានយូរនៃផលិតផលរបស់យើង យើងបានធ្វើតេស្តលើសមាសធាតុផ្សំរបស់វា។ ជាឧទាហរណ៍ យើងបានពិនិត្យលើរោមជៀមមិនរួញបញ្ចូលគ្នា ពណ៌មិនហើរ ហើយការបោកគក់ញឹកញាប់មិនធ្វើឱ្យប៉ះពាល់ដល់មុខងាររបស់សាច់ក្រណាត់។
ភាពធន់នឹងការសឹករិចរិលរបស់សាច់ក្រណាត់ត្រូវបានវាស់ដោយការធ្វើតេស្តដែលគេហៅថា Martindale។ ម៉ាស៊ីននេះបានត្រដុសលើសំណាកសាច់ក្រណាត់លើផ្ទៃតំណាងដែលមានទំងន់នៅខាងក្នុង។

អាវសម្រាប់ដើរលើទឹកកកដែលស្រួលពាក់ និងផ្តល់នូវផាសុកភាព។

ជាមួយនឹងម៉ូតកាត់រលុង និងសមាសធាតុផ្សំស្រាល អាវរបស់លោកអ្នកអាចឱ្យលោកអ្នកធ្វើចលនាបានដោយសេរី ដែលចាំបាច់សម្រាប់ការដើរនៅលើទឹកកក។ ហោប៉ាវមានខ្សែរូតធានាថាគ្រប់យ៉ាងមានសុវត្ថិភាពនៅជិតដៃ (ក្រដាសជូតមាត់ ក្រែមបបូរមាត់ ស្រោមដៃ និងសោរ...)។ជាមួយនឹងមួកនេះ វាធ្វើឱ្យអាវកាន់តែមានភាពស័ក្តិសមសម្រាប់ដើរក្នុងអាកាសធាតុត្រជាក់។

តើត្រូវស្លៀកពាក់បែបណាសមរម្យសម្រាប់ការដើរលើទឹកកក

ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។

តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?

ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។