Hide Filters
Filters 0
Sort by :
Filters 0
  • អាវដើរភ្នំការពារទឹក SH500 -8°C កុមារី 7 -15 ឆ្នាំ

អាវដើរភ្នំការពារទឹក SH500 -8°C កុមារី 7 -15 ឆ្នាំ
QUECHUA

អាវដើរភ្នំការពារទឹក SH500 -8°C កុមារី 7 -15 ឆ្នាំ

8775082
$59,00
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងបានបង្កើតអាវនេះសម្រាប់កុមារដើរក្នុងអាកាសធាតុត្រជាក់។ ស័ក្តិសមសម្រាប់ការរស់នៅប្រចាំថ្ងៃដោយសារម៉ូតបែបអ្នកទីក្រុង។

ម៉ូតវែងរបស់វាផ្តល់នូវភាពកក់ក្តៅ និងផាសុកភាពក្នុងសីតុណ្ហភាពរហូតដល់ -8°C។ សមាសធាតុផ្សំការពារទឹករបស់វាផ្តល់នូវភាពកក់ក្តៅពេលពាក់ក្នុងរដូវរងា និងធ្វើសកម្មភាពនៅខាងក្រៅផ្ទះ និងដើរក្នុងទីក្រុង។

បំពេញ: 100.0% Polyester; ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ក្រណាត់រោមសត្វ: 100.0% Polyester; ភ្នាស: 100.0% Polyurethane

BENEFITS

ភាពកក់ក្តៅ

សីតុណ្ហភាពផាសុកភាព៖ -8°C
មួកសំឡី និងរោមចៀម

មិនជ្រាបទឹក

អាវមានស្រទាប់ការពារទឹក 15,000 mm H²O (Schmerbers), ថ្នេរសំខាន់ៗបិតស្គុត។

[EN] Limits snow getting in

ក.ដៃរឹប អាវវែង និងមួករោមសត្វដោះចេញបាន

មិនចូលខ្យល់

អាវការពារខ្យល់ជាមួយនឹងស្រទាប់ការពារទឹក

ហោប៉ៅ

ហោប៉ាវខ្សែរូតស្រទន់ 2
ហោប៉ាវសំណាញ់ខាងក្នុង 2

អាចធ្វើការផ្លាស់ប្តូរបាន

លោកអ្នកអាចសរសេរឈ្មោះរបស់ពួកគេលើផ្លាកសញ្ញាខាងក្នុងក.អាវ។

ងាយស្រួលប្រើ

ខ្សែរូតមានប្រដាប់ទាញស៊ីលីខូន និងគន្លឹះចុចស្រួលប្រើ

TECHNICAL INFORMATIONS

តើអាវនេះនឹងផ្តល់ភាពកក់ក្តៅដល់កូនរបស់ខ្ញុំយ៉ាងដូចម្តេច?

យើងធ្វើការសិក្សាប្រៀបធៀបក្នុងមន្ទីរពិសោធន៍កំដៅក្នុងស្ថានភាពដើរពេលមានខ្យល់តិចៗ (5 គម/ម៉)។
សីតុណ្ហភាពផាសុកភាពគឺជាសីតុណ្ហភាពខ្យល់ដែលបានគណនា ដែលក្នុងនោះមានអ្នកប្រើប្រាស់ចំនួន 70% មានអារម្មណ៍ថា "កក់ក្តៅបន្តិច"។
សម្រាប់អាវនេះ អាចពាក់ក្នុងសីតុណ្ហភាពរហូតដល់ -8°C។
ប៉ុន្តែមនុស្សគ្រប់គ្នាមានអារម្មណ៍ថាត្រជាក់ខុសៗគ្នា។

សមត្ថភាពការពារទឹករបស់អាវនេះ

សមត្ថភាពការពារទឹករបស់សាច់ក្រណាត់ ដែលផ្តល់ដោយទ្រនាប់ ឬស្រទាប់ គឺត្រូវបានវាស់គិតជា Schmerber or mm H²0 (សំពាធកំពស់ទឹកភ្លៀង)។ លេខនេះកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារជ្រាបទឹក។
អាវនេះមានសមាសធាតុផ្សំការពារជ្រាបទឹក (ស្តង់ដារ JIS 1092) ដែលធន់ទៅនឹងសម្ពាធកំពស់ទឹកភ្លៀង 15,000 mm H²0 (Schmerber) មុនពេលបោកគក់។ដូច្នេះ អាវនេះការពារលោកអ្នកពីភ្លៀងខ្លាំងបាន ក្នុងកម្រិតកំពស់ 6 សម ក្នុងរយៈពេល 1 ម៉ោង។

តើត្រូវស្លៀកពាក់បែបណាសមរម្យសម្រាប់ការដើរលើទឹកកក

ដើម្បីស្លៀកពាក់អោយបានសមរម្យ បើទោះជាអ្នកកំពុងធ្វើសកម្មភាពបែបណាក៏ដោយ យើងសូមណែនាំអោយលោកអ្នកប្រើប្រាស់គោលការណ៍ 3 ជាន់៖
ជាន់ទី 1៖ ជាន់ខាងក្រោមផលិតឡើងដោយបច្ចេកវិជ្ជាខ្ពស់បញ្ជូនសំណើមចេញពីរាងកាយដើម្បីរក្សាស្បែកអោយនៅស្ងួត។
ជាន់ទី 2៖ ជាន់ទីពីរ (អាវរោមជៀម អាវរងា) ផ្តល់នូវកំដៅ និងបញ្ចូនសំណើមមកខាងក្រៅ។
ជាន់ទី 3៖ អាវការពារលោកអ្នកពីស្ថានភាពខាងក្រៅ៖ ភ្លៀង ព្រិល ខ្យល់។
សំលៀកបំពាក់ទាំងមូលត្រូវតែមានខ្យល់ចេញចូលដើម្បីបំបាត់សំណើម។

តើអ្វីទៅជាអត្តន័យរបស់៖ "ថ្នេរសំខាន់ៗបិតជិត"?

ថ្នេររបស់អាវអាចបិតស្គុតបានដើម្បីការពារទឹកមិនឱ្យជ្រាបចូលតំបន់នោះ។
នៅទីនេះ ថ្នេរសំខាន់ៗត្រូវបានបិតជិត ដែលមានន័យថាថ្នេរទាំងនោះស្ថិតនៅលើមួក ក.អាវ ស្មា ក្លៀក និងទ្រូង។

ការពារជ្រាបខ្យល់៖

សាច់ក្រណាត់ការពារទឹក និងខ្យល់ដោយធ្វើការលាបទ្រនាប់ពណ៌ ឬប្រើស្រទាប់ពីខាងក្នុង។ ជាការពិតណាស់ សាច់ក្រណាត់មិនជ្រាបទឹកមានលក្ខណៈបច្ចេកទេសចាំបាច់ដែលត្រូវបានចាត់ទុកថាមិនចូលខ្យល់។ ដោយសារឥទ្ធិពលរបស់ខ្យល់ត្រជាក់លើសីតុណ្ហភាពរាងកាយ ការការពារពិតជាសំខាន់ មិនពេលលោកអ្នកកំពុងធ្វើសកម្មភាព និងកំពុងនៅស្ងៀមនោះទេ។

តើត្រូវរក្សាគុណភាពបច្ចេកទេសអាវរបស់ខ្ញុំ?

សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។
ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញពេញមួយអាយុកាលរបស់អាវ (សូមណែនាំក្រោយពេលបោកគក់ម្តងៗ)។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

ព័ត៌មានអភិវឌ្ឍដោយចេរភាពបន្ថែម

ពណ៌ស្កលាយប្រផេះជាពណ៌ទម្រង់ដើមរបស់វាប៉ុន្តែតើមានទំនាក់ទំនងរវាងពណ៌ និងការបំពុលយ៉ាងដូចម្តេច? ដំណើរការលាបពណ៌សាច់ក្រណាត់មានផលប៉ះពាល់បរិស្ថានខ្ពស់ ប្រើប្រាស់ថាមពលខ្លាំង និងប្រើប្រាស់ទឹក និងផលិតផលគីមីច្រើន។ ដូច្នេះ ការជ្រើសរើសពណ៌ស្កលាយប្រផេះជាជំរើសដែលបំពុលតិចបំផុត។