Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ពណ៌ទឹកសមុទ្រ

ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ពណ៌ទឹកសមុទ្រ
KIPSTA

ស្បែកជើងបាល់ទាត់ Viralto III Airmesh FG - ពណ៌ទឹកសមុទ្រ

8787424
$69,00
$55,00
-20%
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
យើងខ្ញុំបង្កើតស្បែកជើងដែលផលិតពីស្បែកប្រភេទនេះឡើង សម្រាប់បំពេញតម្រូវការអ្នកលេងកីឡាបាល់ទាត់គ្រប់រូបដែលចង់ប្រើប្រាស់នៅលើទីលានដែលមានស្មៅស្ងួត ឬទីលានស្មៅសិប្បនិមិត្ត។

តើអ្នកកំពុងស្វែងរកស្បែកជើងដែលមានទម្ងន់ស្រាលមែនទេ? ជាមួយនឹងខ្យល់ចេញចូលនៅផ្នែកខាងលើ និងបាតស្បែកជើង FLEX-H VIRALTO ផ្តល់ជូនលោកអ្នកនូវអារម្មណ៍ស្រស់ស្រាយដែលលោកអ្នកអាចគ្រប់គ្រងបានពេលកំពុងលេង!

Outer sole of: 100.0% Thermoplastic Polyurethane; Upper of: 70.0% Polyurethane, 30.0% Polyester; Lining and sock of: 100.0% Polyester

BENEFITS

ផាសុខភាពក្នុងការពាក់

ថ្នេរ និងកស្បែកជើងផលិតពីសំណាញ់ 3D និងបាតផលិតពីទ្រនាប់ PORON។

ធន់បានយូរ

អាយុកាលនៃការប្រើប្រាស់ គឺប្រើបានយូរជាងស្បែកជើងបាល់ទាត់ទាំងអស់

ភាពបត់បែន

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness។​

ការទប់ទំងន់

បាតស្បែកជើងបត់បានគ្រប់ទិស ដែលផ្តល់នូវភាពស្អិតជាប់ នៅលើទីលានស្មៅសំយោគ។

សាកសម

បន្ទះសាច់ក្រណាត់ត្រូវបានផលិតពីសំណាញ់យឺតដែលរុំព័ទ្ធប្រអប់ជើងបានល្អ។

កាត់បន្ថយការរលាក

បាតស្បែកជើងកាត់បន្ថយការកកិត។

TECHNICAL INFORMATIONS

បាតស្បែកជើង MG/AG៖លំនឹង ភាពស្អិតជាប់ និងការលេងប្រកបដោយផាសុកភាពនៅលើទីលានសំយោគស្បែកជើងល្អឯក

ការសិក្សាស្រាវជ្រាវពីរឆ្នាំរបស់ក្រុមអ្នកជំនាញ ដើម្បអភិវឌ្ឍបាតស្បែកជើងប្រភេទនេះ បាននាំមកនូវការបង្កើតស្បែកជើងដែលអាចលេងនៅលើទីលានវែង ឬខ្លី ប្រភេទស្មៅសំយោគ។ បន្ទះបាតបត់បែនគ្រប់ទិស និងបាតស្បែកជើង FLEX-H នៅផ្នែកខាងមុខនៃប្រអប់ជើង ដើម្បីផ្តល់នូវភាពបត់បែន និងបង្កើនគុណភាពនៃភាពស្អិតជាប់ បានធ្វើឱ្យស្បែកជើងប្រភេទនេះក្លាយជាស្បែកជើងដ៏មានសក្តានុពល។

ការឌីសាញដែលគិតគូពីបរិស្ថាន!

ដើម្បីសម្រេចបានអាយុកាលនៃការប្រើប្រាស់បានយូរ យើងខ្ញុំបានឆ្លងកាត់ដំណើរការធ្វើតេស្តយ៉ាងតឹងរឹង និងការសាកល្បងប្រើប្រាស់ ដើម្បីប្រៀបធៀបផលិតផលប្រភេទតែមួយ ដែលត្រូវបានប្រើប្រាស់ក្នុងគោលដៅតែមួយ។ ដើម្បីកំណត់បាននូវចំណុចខ្សោយនានា យើងខ្ញុំបានបង្កើនគុណភាពនៃការឌីសាញ ដើម្បីធ្វើយ៉ាងណាធ្វើឱ្យស្បែកជើងបាល់ទាត់ប្រើបានយូរ។ វិធីសាស្ត្រនេះ អាចឱ្យយើងគ្រប់គ្នាបង្កើនអាយុកាលនៃការប្រើប្រាស់ បាន 35% ជាមួយនឹងអាយុកាលមធ្យមសម្រាប់ក្រុមផលិតផល។

បច្ចេកវិទ្យាពហុទិសដៅ និងកម្រិតនៃភាពរឹងមាំ Flex-H និងDual Hardness៖តើទាំងនេះជាអ្វី?

ដើម្បីផ្តល់ជូននូវភាពបត់បែន សម្រាប់ការផ្លាស់ប្តូរទិសដៅចលនា យើងត្រូវប្រើបច្ចេកវិទ្យាពីរខាងក្រោម។ FLEX-H នៅផ្នែកខាងមុខនៃស្បែកជើង ដែលអាចឱ្យបាតស្បែកជើងបត់បែនទៅកាន់ទ្រង់ទ្រាយរាងអក្សរ H បញ្ឈរ។ ទីពីរ មុខងារ DUAL HARDNESS ជាការរួមបញ្ចូលគ្នារវាង TPU និងមុខងារដ៏រឹងមាំផ្សេងៗទៀត ដើម្បីផ្តល់នូវភាពបត់បែន និងការទ្រទ្រង់ដោយអាស្រ័យទៅលើទីតាំងសម្រាប់ការវាយប្រហារ។

បច្ចេកវិទ្យា KIPSTA AIR MESH

ព្រោះថា ការប៉ះបាល់បានល្អ ដរាបណាអ្នកមានស្បែកជើងបាល់ទាត់ដែលល្អ ហេតុដូច្នេះហើយទើបយើងខ្ញុំបង្កើតបច្ចេកវិទ្យា KIPSTA 3D AIR MESH នេះឡើង។ វាផ្តល់ផាសុកភាពជាងមុន ជាមួយអារម្មណ៍ប៉ះបាល់កាន់តែប្រសើរមិនតែប៉ុណ្ណោះវាថែមទាំងផ្តល់នូវចរន្តខ្យល់ចេញចូលថែមទៀតផង។ បាតស្បែកជើង VIRALTO III គឺត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាពិសេសដែលលោកអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយពេលកំពុងលេងកីឡា។

សុវត្ថិភាពសម្រាប់ការថែទាំស្បែកជើងបាល់ទាត់ដែលគិតគូពីប្រអប់ជើងរបស់លោកអ្នកជានិច្ច។ តើវាពិតជាមានមែនទេ?

យើងខ្ញុំបានឌីសាញស្បែកជើងបាល់ទាត់ប្រភេទនេះឡើង សម្រាប់អ្នកលេងបាល់ទាត់ដ៏ស្ទាត់ជំនាញ។ យើងខ្ញុំបានឌីសាញ និងអនុញ្ញាតិឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះដែលត្រូវបានប្រើប្រាស់សម្រាប់ស្បែកជើងបាល់ទាត់។ ឧទាហរណ៍៖ នៅពេលដែលបង្កើតបាតនៃស្បែកជើង ចំនួនបន្ទះជ័រដែលមានរាងមូល និងទីតាំងរបស់វានៅលើស្បែកជើង ត្រូវបានឆ្លងកាត់ការស្រាវជ្រាវ និងឌីសាញដើម្បីធានាឱ្យបាននូវលំនឹងដ៏ល្អឥតខ្ចោះសម្រាប់ភាពស្អិតជាប់ និងផាសុកភាព។

តើអ្វីទៅជាតំបន់ប្រយុទ្ធដ៏សំខាន់?

យើងខ្ញុំបានបង្កើតផ្ទៃក្រឡាដើម្បីឱ្យមានផ្ទៃប៉ះនឹងបាល់ខ្លាំងជាងមុន។ វាត្រូវបានបង្កើនឡើង 10ដឺក្រេដើម្បីផ្តល់នូវផ្ទៃប៉ះ និងការគ្រប់គ្រងកាន់តែប្រសើរ សម្រាប់ការគ្រប់គ្រង ការប៉ះបាល់ និងការប្រយុទ្ធ។ គ្មានអ្វីដែលល្អជាងការបង្ហាញសមត្ថភាពនៅលើទីលានបាល់ទាត់នោះទេ។ ការប៉ះបាល់ ការស៊ុតបញ្ចូលទី និងការញាក់បាល់ប្រកបដោយប្រសិទ្ធិភាព។ គ្រូបង្វឹក និងក្រុមការងាររបស់លោកអ្នកនឹងមានភាពរីករាយ។

តើលោកអ្នកចង់ដឹងទេថា ការពាក់ស្បែកជើងបាល់ទាត់ប្រភេទនេះ មានអារម្មណ៍យ៉ាងណា? តោះនាំគ្នាសិក្សាលម្អិត!

ស្បែកជើងបាល់ទាត់ប្រភេទនេះ គឺជាលទ្ធផលសម្រាប់ការស៊ុតបញ្ចូលទីតែម្តង!វាបានបង្កើតមុខងារដែលផ្តល់នូវផាសុកភាព និងមុខងារបច្ចេកទេសខ្ពស់ដែលអាចរកបាននៅលើទីផ្សារ។ សំណាញ់ 3D AIR MESH នៅប្រអប់ជើងខាងមុខ បំពាក់ដោយហ្វ៊ូម និងថ្នេរស្បែក និងមានបំពាក់មកជាមួយនឹងទ្រនាប់ PORON និងការពារការកកិត។ ជាចុងបញ្ចប់ បន្ទះក្រណាត់ជំនាន់ខាងមុខ នឹងយឺត ហើយរឹបជាប់ជើងល្អជាងនេះទៅទៀត នៅពេលកំពុងលេង។

របៀបថែទាំស្បែកជើងបាល់ទាត់ផលិតពីស្បែក

តើអ្នកមានទម្លាប់ទុកស្បែកជើងកខ្វក់របស់អ្នកនៅក្នុងកាតាបក្រោយពេលលេងបាល់មែនទេ? ហើយមិនយកចេញ រួចក៏ទុកប្រើនៅពេលក្រោយមែនទេ? សូមបញ្ឈប់ការធ្វើដូច្នេះ!!!
ដើម្បីបន្តការប្រើប្រាស់ស្បែកជើងកីឡារបស់អ្នក សូមទុកវាដោយគិតពីរយៈពេលទុក។
សម្ភារបន្ថែមសម្រាប់បង្កើនអាយុកាលនៃការប្រើប្រាស់ រួមមានដូចជា៖
- ច្រាសពហុមុខងារ
- ឈុតថែទាំ
- ថង់ប្រឆាំងក្លិនស្អុយ
- កាតាបសម្រាប់យួរ ឬទុកដាក់
លោកអ្នកអាចជាវសម្ភារបន្ថែមនៅលើគេហទំព័ររបស់យើងខ្ញុំ។

អ្វីទៅជាស្បែកជើង VIRALTO?

VIRALTO ផ្តល់នូវស្បែកជើងបាល់ទាត់បួនជម្រើស ដែលត្រូវបានឌីសាញឡើងសម្រាប់ផាសុកភាពប្រើប្រាស់ និងភាពបត់បែន។ ម៉ូដែលចំនួនពីរ ផលិតពីស្បែក និងពីរទៀតបង្កើតដោយសមាសធាតុសំយោគ។ ម៉ូដែលនីមួយៗ មានអត្ថប្រយោជន៍រៀងៗខ្លួន ទៅតាមតម្រូវការ កម្រិតថវិកា និងការរំពឹងរបស់អ្នកប្រើប្រាស់។ ម៉ូដែលទាំងអស់នេះមានដូចជា FG, MG, SG ឬ Turf (TF)។ដូច្នេះហើយ គ្មានអ្វីដែលជាលេសសម្រាប់អ្នកនៅលើទីលាន ដែលមិនមានលទ្ធភាពគ្រប់គ្រងបាល់ទៀតទេ។

ពាក្យពេចន៍មួយចំនួនពីក្រុមការងារកីឡាបាល់ទាត់យើងខ្ញុំ

ក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍យើងខ្ញុំ ដែលមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសបារាំង ដែលមានសមាសភាពចូលរួមពីគណគ្រប់គ្រងផលិតផល ក្រុមវិស្វករ អ្នកឌីសាញ និងក្រុមការងារសាកល្បងផលិតផល។ ក្រុមការងារទាំងមូល ពេញចិត្ត និងស្រឡាញ់កីឡាបាល់ទាត់។ ស្បែកជើង VIRALTO III ផ្តល់នូវផាសុកភាព មុខងារបច្ចេកទេសខ្ពស់ និងតម្លៃសមរម្យ។

លក្ខណៈផ្ទាល់ខ្លួន

ដោយសារតែអ្នកលេងគ្រប់រូប មានលក្ខណៈកត់សម្គាល់រៀងៗខ្លួន អ្នកអាច ដូច្នេះហើយអ្នកអាចទទួលបានស្បែកជើងដែលបញ្ជាក់ពីកម្មសិទ្ធិរបស់អ្នកនៅតាមហាងទំនិញរបស់យើង (ត្រកូល ឈ្មោះ ជាដើម) ។