ការបោះជំហានបែបធម្មជាតិ
ដើម្បីជួយអ្នកសម្រេចបាននូវការបោះជំហានបែបធម្មជាតិ Kiprun KN500 ផ្តល់ជូននូវ:
- ការសម្រុត 4mm ដែលទាបជាងមុន
-ភាពងាយបត់បែនច្រើនដោយសារតែគ្រាប់បាត-ស្រាលខ្លាំងមែនទែន (238 grams សម្រាប់ខ្នាតលេខ 42),
- កំរាស់កែងទាបការបោះជំហានបែបធម្មជាតិគីជាជំហានដែលយើងធ្វើពេលរត់ជើងទទេរ ជាន់ឥដ្ឋជាមួយប្រអប់ជើងមុខរឺកណ្តាល (ប្រអប់ជើងកណ្តាល)។
តើអ្វីទៅជាឥទ្ថិពលរបស់សម្រុតទៅលើអ្នករត់
សម្រុតជាភាពខុសគ្នារបស់កំពស់រវាងផ្នែកខាងមុខនិងក្រោយរបស់ស្បែកជើង។វាពិតជាសំខាន់ណាស់សម្រាប់អ្នករត់និងជំហានរបស់គេ។ ប៉ុន្តែឥលូវនេះពុំមានភាពប្រាកដប្រជាណាមួយបញ្ជាក់ពីឥទ្ធិពលរបស់សម្រុតទៅលើការរត់រឺការរងរបួសឡើយ។សម្រុតក៏មានឥទ្ធិពលផ្ទាល់ទៅលើសាច់ដុំនិងសសៃពួរ។សម្រុតទាបក៏អាចធ្វើឲ្យកំភួនជើងនិងសសៃពួរយឺតជាងមុន។ ដូច្នេះហើយការប្រែប្រួលរបស់សម្រុតត្រូវតែមានការផ្លាស់ប្តូរសន្សឹមៗ។
របៀបនៃការផ្លាស់ប្តូរដោយសុវត្ថិភាពពីសម្រុតខ្ពស់ទៅសម្រុតទាប
ការផ្លាស់ប្តូរទៅរកការបោះជំហានបែបធម្មជាតិទាមទារឲ្យមានការប្រើប្រាស់ឲ្យបានល្អនិងត្រឹមត្រូវដើម្បីចៀសវាងហានិភ័យនៃគ្រោះថ្នាក់។វាចាំបាច់ណាស់ក្នុងការប្រើប្រាស់សាច់ដុំជាសន្សឹមៗអ្នកពេលកំពុងរត់ជាមួយនិងសម្រុតទាប (និងប៉ុងទាប)។ ឧទាហរណ៏ អ្នកអាចកាតបន្ថយសម្រុតពេលអ្នករត់បន្តិចម្តងៗ រឺក៏អ្នកបែងចែកការហាត់ប្រាណជា២ផ្នែកដោយកម្តៅសាច់ដុំជាមួយស្បែកជើងដែលមានសម្រុតទាបនិងពេលហាត់ជាក់លាក់ណាមួយជាមួយនិងស្បែកជើងធម្មតារបស់អ្នក។
ស្បែកជើងស៊កកំពុងធ្វើ
ស្បែកជើងម៉ាក Kiprun KN500 ស្រួលស៊កដូចស្បែកជើងផ្ទាត់ដើម្បីផ្តល់នូវភាពបត់បែនអតិប្បរមាផ្នែកខាងលើ។ សារធាតុយឺតនៃផ្នែកខាងលើអាចចាប់រូបរាងជើងរបស់អ្នកងាយ។
សន្ទស្សន៏តិចតួច
សន្ទស្សន៏តិចតួចបំផុតរបស់ស្បែកជើងនេះគឺ 54%។ សន្ទស្សន៏តិចតួចបំផុតគឺជាការដាក់ចំណាត់ថ្នាក់សំដៅទៅលើការកំណត់កម្រិតជាអប្បរមារបស់ស្បែកជើងរត់ដោយផ្អែកលើលក្ខណះពិសេសផ្សេងៗគ្នា.... ពិន្ទុរឹតតែខ្ពស់ កម្រិតអប្បរមាស្បែកជើងកាន់តែច្រើន។ពិន្ទុរឹតតែទាប កម្រិតអតិបរមាស្បែកជើងកាន់តែច្រើន។បើធ្វើការប្រៀបធៀប ស្បែកជើងម៉ាក KIPRUN LONG 2 មានសន្ទស្សន៏តិចតួចដល់ទៅ16%។