របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី១)
អាវយឺតការពារកាំរស្មីយូវីទាំងអស់របស់យើងគឺ UPF50+ ពោលគឺ ពួកវាមានកម្រិតការពារខ្ពស់បំផុត។
ដូច្នេះជម្រើសរវាងពួកគេនឹងត្រូវបានធ្វើឡើងដោយផ្អែកលើប្រវែងនៃដៃអាវ ហើយវានឹងអាស្រ័យលើអ្វីដែលវានឹងត្រូវបានប្រើប្រាស់សម្រាប់។ ភាពរឹបតឹងគឺអស្ចារ្យបំផុតសម្រាប់ការជិះក្ដារលើទឹក ដូច្នេះយើងបានសំរេចចិត្តបង្កើតប្រភេទផលិតផលរបស់យើង ជាចម្បងសម្រាប់ការជិះក្ដារលើទឹក។
សម្រាប់ការជិះក្ដារលើទឹក ជម្រើសនឹងត្រូវបានធ្វើឡើង ស្របតាមរយៈពេលនៃការហ្វឹកហាត់របស់អ្នក។១ ម៉ោង ២ ម៉ោង ឬ ៣ ម៉ោង។
របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី២៖ស្របតាមរយៈពេលនៃការលេង)
១ ម៉ោង៖ ការលេងយូរៗម្ដង។ អ្នកអាចជ្រើសរវាងរឹបរលុង (អាទិភាពក្នុងការជួយសម្រួលដល់ការពាក់ និងផ្ដល់ផាសុកភាព នៅពេលស្ងួត) ឬម៉ូដកាត់រឹបរាង (អាទិភាពក្នុងការផ្ដល់ផាសុកភាព នៅពេលសើម)។ ប្រព័ន្ធរង្វង់ ដើម្បីភ្ជាប់វាទៅនឹងខោខ្លី ធានានូវស្ថេរភាពនៃផលិតផល។
២ ម៉ោង៖ ការលេងជាប្រចាំ។ ផាសុកភាព នៅពេលសើម ត្រូវផ្ដល់ដោយបន្ទះគ្មានថ្នេរនៅក្រោមដៃ និងខ្សែទាញ ដែលបង្កើនស្ថេរភាពបន្ថែមទៀត។
៣ ម៉ោង៖ ការហ្វឹកហាត់កម្រិតខ្លាំង។ បន្ថែមភាពកក់ក្តៅ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងទឹកយូរ។
កម្ដៅ និង ខ្យល់
សីតុណ្ហភាពទឹកអប្បបរមា ដែលត្រូវបានណែនាំ សម្រាប់ការប្រើអាវយឺតការពារកាំរស្មី UV នេះគឺ ២២អង្សារសេ ប្រសិនបើពាក់វាដោយខ្លួនឯង។ រយៈពេលអតិបរមា៖ ៣ ម៉ោង។អាវនេះត្រូវបានធ្វើពីរោមសត្វ ដែលទប់ការចម្លងភាពត្រជាក់ និងជួយការពារភាពរងារ នៅពេលអ្នកចូលក្នុងទឹក។ សូមកត់សម្គាល់ថា វត្តមាននៃខ្យល់នឹងមានផលប៉ះពាល់ ហើយអាចធ្វើអោយអ្នកមិនស្រួលខ្លួន នៅពេលសើម ដែលធ្វើឱ្យអ្នកមានអារម្មណ៍រងារ។នៅក្នុងលក្ខខណ្ឌខ្យល់បក់ខ្លាំង ដូច្នេះយើងសូមណែនាំឱ្យរើសយកអាវដែលមានជាតិនីអូប្រេន។
អាវនេះអាចពាក់ពីក្រោមឈុតលេងទឹកបាន
ការការពារកាំរស្មីយូវី ទោះបីនៅពេលសើមក៏ដោយ
ក្រណាត់ដែប្រើលើផលិតផលធន់ TRIBORD UV នេះជួយទប់ស្កាត់យ៉ាងហោចណាស់ ៩៨% នៃកាំរស្មី UVB និង ៩៥% នៃ UVA (UPF 50+)។ ដោយអនុលោមតាមស្តង់ដារ EN-១៣៧៥៨-២ វាធានាបាននូវការការពារប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងកាំរស្មីព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។
ការដាក់បញ្ចូលនូវសារជាតិសេរ៉ាមិចដោយផ្ទាល់ទៅក្នុងសរសៃនៃផលិតផលជួយផ្តល់នូវការការពារយូរអង្វែង ក្នុងរយៈពេលយូរ សូម្បីតែបន្ទាប់ពីបោកគក់ហើយក្ដី។
តើ UPF 50+ មានន័យដូចម្ដេច?
UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។
ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច ៩៥% នៃកាំរស្មីយូវី។ UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ ៩៥% នៃកាំរស្មី UVB និង ៩៨% នៃកាំរស្មី UVA។
កាត់បន្ថយការរលាក
អាវកម្ដៅនេះជួយកំនត់ការកកិតនិងរលាក ដោយសារការប៉ះជាមួយនឹងផ្ទៃក្ដារ។ វាក៏អាចប្រើពីក្រោមឈុតលេងទឹកបានផងដែរ ដើម្បីកំនត់ការរលាក ជាពិសេសនៅជុំវិញកនិងក្លៀក។ យើងបានបន្ថែមបន្ទះគ្មានថ្នេរ នៅក្រោមដៃ ដើម្បីកម្រិតការរលាក ដោយសារការធ្វើចលនាហែលទឹក។ វិធីសាស្ត្រធ្វើតេស្តរបស់យើងបានបញ្ជាក់ថា ការរលាកពិតជាត្រូវបានកំនត់ ក្នុងកំឡុងពេលលេងរយៈពេល ៣ ម៉ោង។
ប្រព័ន្ធគាំទ្រ
អាវការពារកាំរស្មីយូវី Tribord នេះមានខ្សែទាញមួយ នៅត្រង់ត្រគាក។ វាអនុញ្ញាតឱ្យអ្នកអាចរឹតបន្តឹងអាវបាន ដើម្បីឱ្យវាជាប់នឹងកន្លែងបានល្អ។ វាក៏ត្រូវបានរចនាឡើង ដើម្បីអោយខ្សែទាញរបស់ខោស្លៀកជិះក្ដាររបស់អ្នកអាចភ្ជាប់ទៅនឹងវាបាន ដើម្បីការពារកុំឱ្យអាវរមូលឡើងលើ ខណៈពេលអ្នកកំពុងលេង។
ឆាប់ស្ងួត
ក្រណាត់រោមសត្វប៉ូលីអេស្ទែរគឺជាក្រណាត់ឆាប់ស្ងួតពីធម្មជាតិ។
គុណសម្បត្តិការពារជ្រាបទឹកបន្ថែមជួយការពារការស្រូបយកទឹក ដើម្បីកម្រិតដល់ការរងារ ក្នុងករណីខ្យល់ខ្លាំង។ វាក៏ផ្ដល់ភាពឆាប់ស្ងួតផងដែរ។ ឥទ្ធិពលនៃគុណសម្បត្តិនេះនឹងថយចុះ បន្ទាប់ពីបោកម៉ាស៊ីនពី ៥ ទៅ ៦។ ដូច្នេះដើម្បីបង្កើនអាយុកាលនៃគុណសម្បត្តិនេះ សូមប្រើទឹកលាងសំអាត ជំនួសឱ្យការលាងសម្អាតជាមួយសាប៊ូ។
អាវយឺតការពារកាំរស្មីយូវីសម្រាប់លេងកីឡាទឹកជាច្រើនប្រភេទ
អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាចប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។
សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ
ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។
ការពាក់អាវយឺតនេះមិនមែនមានន័យថា អ្នកពាក់ត្រូវបោះបង់ចោលសកម្មភាពសមស្របនានានោះទេ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។
ការណែនាំអំពីការការពារពីកាំរស្មីព្រះអាទិត្យ
http://www.tribord.tm.fr/conseils/comment-se-proteger-du-soleil-le-guide-de-la-protection-solaire