Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • Men’s Warm Waterproof Snow Hiking Boots  - SH500 X- WARM - Lace
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
QUECHUA

ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ

8785598
$59,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • Men’s Warm Waterproof Snow Hiking Boots  - SH500 X- WARM - Lace
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
  • ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
ស្បែកជើងបុរសដើរលើទឹកកក - SH500 ចងខ្សែ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
តើលោកអ្នកចង់ទៅក្រៅ និងចាប់ផ្តើមរីករាយជាមួយនឹងព្រិលដែរឬទេ? ស្បែកជើងនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ការដើរលើផ្ទៃទឹកកកគ្រប់ប្រភេទជាប្រចាំក្នុងអាកាសធាតុត្រជាក់។

ស្បែកជើងនេះងាយស្រួលពាក់ និងផ្តល់ការគាំទ្រដល់ជើងបានល្អជាមួយនឹងខ្សែចង។ បាត snowcontact ធានានូវភាពស្អិតល្អនៅលើព្រិលណែន និងក្រាស់។

Upper of: 10.0% Polyurethane, 60.0% Polyester, 30.0% Styrene Butadiene Styrene; Outer sole of: 100.0% Styrene Butadiene Styrene; Lining and sock of: 40.0% Wool, 60.0% Polyester

BENEFITS

ភាពកក់ក្តៅ

ការកំណត់សីតុណ្ហភាពផាសុកភាព - នៅពេលនៅស្ងៀម៖-8°C។
នៅពេលកំពុងធ្វើចលនា៖ -17°C

មិនជ្រាបទឹក

បាតខាងក្រោមការពារជ្រាបទឹក 100% និងផ្ទៃខាងលើធន់ទឹកដែលអាចពាក់លើទឹកកកក្រាស់បាន

ការទប់ទំងន់

ភាពស្អិតជាមួយនឹងបច្ចេកវិជ្ជា SNOWCONTACT៖ វត្ថុធាតុផ្សំ និងក្រឡាស្បែកជើង។

ការទប់ទំងន់

ភាពស្អិតមិនរអិលលើព្រិលដោយសារតែទីតាំង និងកម្រាស់ 4មម របស់ស្បែកជើង។

ងាយស្រួលបើកបិទ

ខ្សែគ្របដណ្តប់លើផ្ទៃខាងលើស្បែកជើងទាំងមូល៖ វាអាចបើកមាត់ស្បើកជើងបានធំ។ ពាក់បានលឿន និងស្រួលពាក់។

TECHNICAL INFORMATIONS

តើខ្ញុំអាចប្រាកង់ថាស្បែកជើងរបស់ខ្ញុំផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

យើងបានជ្រើសរើសនូវទ្រនាប់ខាងក្នុងដែលផ្តល់កំដៅ និងរក្សាសីតុណ្ហភាពដែលផ្តល់អោយលោកអ្នកនូវការការពារដ៏មានប្រសិទ្ធិភាពពីអាកាសធាតុត្រជាក់។

យើងបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ និងនៅលើទីតាំងផ្ទាល់ជាមួយនឹងអ្នកប្រើប្រាស់ដែលជាតំណាង។យើងបានពិនិត្យមើលលើកម្រិតសីតុណ្ហភាពដែលវាផ្តល់នូវផាសុកភាពនៅពេលដែលលោកអ្នកគ្មានចលនា និងពេលលោកអ្នកកំពុងដើរ ដោយសារតែវាមានការប្រែប្រួលខ្លាំង៖ -8°C នៅពេលនៅនឹង និង -17°C នៅពេលធ្វើចលនា។ ហើយយើងបានពិចារណាទៅលើភាពខុសគ្នាអារម្មណ៍ត្រជាក់រវាងបុរស និងនារី។

តើស្បែកជើងខ្ញុំការពារខ្ញុំពីលក្ខខណ្ឌខាងក្រៅដោយរបៀបណា?

ស្បែកជើងរបស់អ្នកត្រូវបានរចនាម៉ូតឡើងដោយមានបាតការពារជ្រាបទឹក 100% ដែលជួយការពារជើងមិនឱ្យប៉ះជាមួយទឹកកក។ ផ្ទៃខាងលើមានសាច់ក្រណាត់ការពារទឹក និងផ្តល់កំដៅដើម្បីផ្តល់អោយលោកអ្នកនូវការការពារល្អពីអាកាសធាតុត្រជាក់ និងការជ្រាបចូលព្រិល។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។

តើភាពស្អិត និងមិនរអិលណាមួយ ដែលស្បែកជើងនេះផ្ដល់អោយ?

ស្បែកជើងរបស់អ្នកដែលមានបំពាក់ជាមួយនឹងបាត SNOWCONTACT ត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើងលើទឹកកក។ ការរៀបចំក្រឡាស្បែកជើង និងកម្រាស់របស់វា (3.5មម) ត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីទទួលបានភាពស្អិតនៅពេលដើរថ្មើជើងលើទឹកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើបាតស្បែកជើងនេះជួយខ្ញុំដោយរបៀបណា?

SNOWCONTACT soles are made with a specific component and stud pattern that is designed to ensure the best possible grip and traction. បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

តើស្បែកជើងរបស់ខ្ញុំធន់ទៅនឹងការពាក់ជាប្រចាំរយៈពេលវែងដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។

តើត្រូវជ្រើសរើសសម្ភារពាក់ជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?

ដើម្បីបង្កើនសកម្មភាពក្នុងអាកាសត្រជាក់ យើងសូមណែនាំអ្នកអនុវត្តនូវគោលការណ៍ខាងក្រោម៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សារ៉េកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងដោយរបៀបណា?

សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ ជាលទ្ធផល សាច់ក្រណាត់មិនទទឹក & នៅតែស្រាល អាចច្រោះខ្យល់បាន &ផ្តល់ភាពកក់ក្តៅ។មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងជាពិសេសក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

របៀបហាលសំងួតផ្ទៃខាងក្នុងស្បែកជើង

នៅពេលពាក់ ស្បែកជើងនឹងសើម (ចំហាយទឹក និងញើស)
ប្រសិនបើស្បែកជើងសើម យើងសូមណែនាំឱ្យលោកអ្នកដោះបាតខាងក្នុងចេញ ស៊កកូនបាល់ធ្វើពីក្រដាសកាសែតចូល និងប្តូរវាឱ្យបានជាប្រចាំ។ ក្រដាសនឹងជក់ញើស និងធ្វើឱ្យវាឆាប់ស្ងួត។
មិនត្រូវដាក់ស្បែកជើងរបស់អ្នកជិតប្រភពកំដៅពេកទេ ប៉ុន្តែត្រូវដាក់វានៅកន្លែងច្រោះខ្យល់ ក្តៅល្មម និងស្ងួត។