ការណែនាំអំពីទំហំ
ខោទាំងនេះមានម៉ូតកាត់ត្រង់ដែលមិនតឹង ឬរលុងពេក។ ប្រវែងរបស់វាលើជង្គង់។ វត្ថុធាតុនៃខោខ្លីមានជាតិអេឡាស់តាន។ប្រសិនបើខ្លួនអ្នកនៅចន្លោះទំហំពីរ យើងសូមណែនាំអ្នកជ្រើសរើសទំហំតូច។ នៅពេលដែលអ្នកទិញវា ឬក្រោយពេលបោកគក់ ខោខ្លីអាចតឹង ប៉ុន្តែវាងនឹងពាក់ស្រួលនៅពេលប្រើយូរទៅ (ដូចទៅនឹងខោកាប៊យដែលមានជាតិអេឡាស់តាន)។
តើយើងបានធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន?
សមាសធាតុផ្សំចំបងរបស់ខោខ្លីរួមមាន កប្បាសសរីរាង្គ ៧៩%។ ចាប់តាំងពីឆ្នាំ ២០០៦ មក យើងអាចប្រើប្រាស់នូវកប្បាសដែលដាំដោយប្រើជីសរីរាង្គ ដែលមានទីផ្សារចង្អៀតដោយបច្ចុប្បន្នមានតែ ០.៤% ប៉ុណ្ណោះនៃផលិតផលកប្បាសលើពិភពលោក។ កប្បាសនេះដាំដោយមិនប្រើប្រាស់ជីគីមី ឬថ្នាំសម្លាប់សត្វល្អិតឡើយ។ វារក្សានូវជីវចំរុះ ជីជាតិដី និងកាត់បន្ថយហានីភ័យការបំពុលទឹកក្រោមដី។
ការអោយពិន្ទុដើម្បីប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល។
ពិន្ទុពី A ដល់ E ផលិតផលនេះត្រូវបានចាត់ចំណាត់ថ្នាក C។
យើ់ងបានគណនាផលប៉ះពាល់នៃផលិតផលលើបរិស្ថាន ពេញមួយវដ្តជីវិតរបស់វា។ពិន្ទុត្រូវបានដាក់លើផលិតផលនីមួយៗដើម្បីងាយស្រួលសំគាល់ផលិតផលដែលស្និទ្ធិស្នាលជាមួយបរិស្ថានបំផុតដោយប្រៀបធៀបពួកវាជាមួយនឹងផលិតផលដែលមានប្រភេទដូចគ្នា (អាវយឺត ខោជើងវែង កាតាបស្ពាយខ្នង។ល។)
សម្រាប់ពត៌មានបន្ថែម សូមទស្សនាវីដេអូពន្យល់ណែនាំនៅទីនេះ៖ https://youtu.be/8t63KkRwn_8
វេបសាយ: Sustainability.decathlon.com
ការធានា
ខោខ្លី និងសំពត់ខោខ្លីសម្រាប់ដើរនៅជនបទរបស់យើងមានការធានារយៈពេល 2 ឆ្នាំ។ ការប្តេជ្ញាចិត្តរបស់យើង? ដើម្បីផ្តល់ជូនលោកអ្នកនូវផលិតផលដែលស្លៀកជាប់ល្អ និងប្រើប្រាស់សម្រាប់គ្រប់ដំណើរថ្មើរជើងរបស់លោកអ្នកនៅតំបន់ជនបទ។ ដោយសារតែផលិតផដែលយើងពេញចិត្តគឺផលិតផលដែលផ្តល់ភាពសប្បាយរីករាយ និងបន្តទទួលបានភាពសប្បាយរីកកាយ និងជោគជ័យ!