Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
QUECHUA

ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី

8668430
$69,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
  • ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
ស្បែកជើងដើរភ្នំនារី MH500 - ខៀវខ្ចី
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ផ្តល់ផាសុកភាពពេលពាក់ក្នុងអាកាសធាតុក្តៅដោយសារស្បែកជើងនេះមានទំងន់ស្រាល និងច្រោះខ្យល់។ ស័ក្តិសមសម្រាប់ដើរភ្នំនៅពេលថ្ងៃ។

វាក៏ផ្តល់ការការពារដ៏ល្អ និងស្អិតមិនរអិលផងដែរដោយសារបច្ចេកវិទ្យា Outdoor Contact។ ដើរភ្នំប្រកបដោយផាសុកភាព ស្រាលខ្លួន និងសុវត្ថិភាពជាមួយនឹងស្បែកជើងម៉ូឌែលនេះ!

បាតស្បែកជើង: 40.0% Ethylene Vinyl Acetate, 60.0% កៅស៊ូ Butadiene; ផ្នែកខាងលើនៃ: 10.0% Elastane, 40.0% Polyurethane

, 50.0% Polyester; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ការទប់ទំងន់

បាតកៅស៊ូមិនរអិលជាមួយនឹងក្រឡាកម្រាស់ 4,5មម។

ធន់បានយូរ

បន្ទះជ័រផ្តល់ការការពារលើជើងខាងមុខ និងខ្នងជើង។

ដែលមានទំងន់ស្រាល

ទម្ងន់ 305 ក្រ ស្បែកជើងមួយចំហៀង ទំហំ 39!សមាសធាតុផ្សំស្រាលលាយបញ្ចូលគ្នាដោយប្រើប្រាស់ថ្នេរតិច

ការពារការឆក់

បាតកណ្តាលអេប៉ុង EVA ក្រាស់៖ ​ ផ្តល់នូវផាសុកភាព និងការការពារពីដី។

សាកសម

ប្រព័ន្ធ Weblock ធានាបានថាជើងទទួលបានការការពារសុវត្ថិភាព។រន្ធចងខ្សែចំនួនពីរនៅលើកែងជើង

TECHNICAL INFORMATIONS

បាតស្បែកជើងប្រើបច្ចេកវិទ្យា Outdoor Contact

បាតស្បែកជើងដែលមានមុខងារថ្មីជាមួយនឹងការលាយបញ្ចូលគ្នានូវកៅស៊ូពិសេសដែលបង្កើតឡើងដោយអ្នកជំនាញរបស់យើង។ ស្អិតខ្លាំង និងជាប់បានយូរ។ បាតស្បែកជើងត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យស្បែកជើងកាន់តែស្អិតដោយប្រើប្រាស់ការធ្វើតេស្តប្រើជាក់ស្តែង 3D និងបន្ទាប់មកធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីវាយតម្លៃលើកម្រិតភាពស្អិតលើផ្ទៃដី និងលក្ខខណ្ឌផ្សេងៗគ្នា។ ការធ្វើតេស្តជាក់ស្តែងនៅលើភ្នំអាចឱ្យយើងធ្វើសុពលភាពប្រើប្រាស់ចុងក្រោយជាមួយអ្នកធ្វើតេស្តមួយក្រុម។

ការរចនាម៉ូតផលិតផល៖ ជំនាញ

មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។

តើការដើរភ្នំរបស់អ្នកខ្លាំងក្លា និងញឹកញាប់ប៉ុណ្ណា?

យើងបានចែកថ្នាក់ផលិតផលរបស់យើង ដែលរួមមាន ការប្រើប្រាស់ និង​លក្ខណពិសេស ជា 3 កម្រិត ដើរភ្នំ:
យូរៗម្តងការដើរភ្នំប្រហែលដប់ដងក្នុងមួយឆ្នាំ មានរយៈពេលពី 3 ទៅ 4 ម៉ោង លើចំងាយតិចជាង 10 គម និងតំបន់ចំណោតប្រវែង 700 ម។
-ជាប្រចាំ: 20ដងក្នុងមួយឆ្នាំ. 4 - 6 ម៉ោង, 10 - 20 km, 700 - 1200m ឡើទួល.
- ជាញឹកញាប់: លើសពី 20 ដងក្នុងមួយឆ្នាំ. លើងពី 6 ម៉ោង, លើស 20 km, 1200 2000m ឡើទួល.

តើខ្ញុំគួរជ្រើសរើសទំហំមួយណា?

រឿងដែលសំខាន់បំផុតត្រូវសាកល្បងស្បែកជើងច្រើនប្រភេទ និងច្រើនទំហំដើម្បីស្វែងរកគូដែលសាកសម្យបំផុតសម្រាប់អ្នក!
លោកអ្នកអាចជ្រើសរើសទំហំដែលធំជាងទំហំជាក់ស្តែងដើម្បីការពារកុំអោយចុងជើងបុកជាមួយនឹងប្រអប់ខាងចុងស្បែកជើងពេលចុះចំណោត លុះត្រាតែជើងរបស់អ្នកទទួលបានការគាំទ្រគ្រប់គ្រាន់ក្នុងការការពារកុំអោយកកិត។
វិធីសាស្ត្រ៖ កាត់ក្រចកជើងរបស់អ្នកឲ្យខ្លី ហើយមុននឹងដើរចុះ ត្រូវពិនិត្យថាខ្សែស្បែកជើងរបស់អ្នកនឹងបញ្ឈប់ជើងរបស់អ្នកមិនឲ្យរអិលចុះក្រោមទៅមុខស្បែកជើង។

វិធីសាស្ត្រទិញតើត្រូវលសាកល្បងស្បែកជើងនេះដោយរបៀបណា?

ហាង Decathlon មួយចំនួនជាកន្លែងធ្វើតេស្តសាកល្បង។

1. សាកល្បងពាក់ស្បែកជើងទាំងសងខាង ក្រោកឈរ ដោយពាក់ស្រោមជើងសម្រាប់ឡើងភ្នំ។ 2. បន្តឹងខ្សែដើម្បីធានាថាតំណឹងបែងចែកស្មើគ្នា
3. ពិនិត្យមើលលើពីចំណុច៖
- មិនរអិលកែងជើងឡើយនៅពេលឡើងចំណោត។
- ជើងមិនរអិលដែលធ្វើអោយចុងជើងបុកជាមួយប្រអប់ចុងជើងនៅពេលចុះចំណោត។
4. សាកល្បងម៉ូដែលឬទំហំមួយចំនួន។

ចាប់ហែកវាពាក់ដើម្បីអោយវាតម្រូវតាមជើងបន្តិចម្តងៗ។

តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?

ការពងជើងតែងតែកើតឡើងនៅពេលស្បែករលាត់ដោយការកកិត។ ដើម្បីការពារមិនឱ្យករណីនេះកើតឡើង យើងសូមណែនាំដូចខាងក្រោម៖ - ជ្រើសស្បែកជើងតាមទំហំជើងរបស់អ្នក។
- ពាក់ស្រោមជើងដែលស័ក្តិសម
- ចង និងបន្តឹងស្បែកជើងឱ្យបានត្រឹមត្រូវ។
- ត្រូវធានាថាលោកអ្នកបន្តឹង ឬបន្ធូរខ្សែស្បែកជើងតាមជាក់ស្តែងនៅពេលលោកអ្នកកំពុងពាក់ ជាពិសេសមុនពេលចាប់ផ្តើមឡើង ឬចុះភ្នំ។
- ពាក់ស្បែកជើងរបស់អ្នកនៅពេលដើរលើចំងាយផ្លូវជិតៗសម្រាប់ជាការប្រើប្រាស់លើកដំបូង។

ទទួលបានផលប្រយោជន៍ពីស្បែកជើង៖ផ្លាស់ប្តូរបាតខាងក្នុងរបស់អ្នក។

បាតខាងក្នុងថ្មីស្រឡាងនៅក្នុងស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីតម្រូវទៅតាមជើងភាគច្រើន។ ការផ្លាស់ប្តូរបាតខាងក្នុងអាចនាំមកនូវ៖

1. បង្កើនការគាំទ្រ៖ បាតស្បែកជើងខ្លះមានផលិតរួចជាស្រេច ឬពង្រឹងបន្ថែមដើម្បីអោយវាផ្តល់ការគាំទ្រដល់តំបន់កោងនៃប្រអប់ជើង។2. ផាសុកភាពបន្ថែម៖ បាតខាងក្នុងផ្តល់នូវកំដៅ និង/ឬ ការការពារ។
3. អាយុកាលវែង៖ ទទួលបានការគាំទ្រ និងផាសុកភាពពីស្បែកជើងឡើងវិញដោយផ្លា់ស់ប្តូរបាតខាងក្នុងរៀងរាល់រដូវ។

តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?

ដាក់វាហាលខ្យល់។ - យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង។
- លាងសំងាតស្នាមប្រឡាក់ដោយប្រើច្រាស និងទឹកក្តៅ
- ទុកអោយស្ងួត
- បាញ់ស្ព្រៃដោយប្រើផលិតផលធ្វើអោយមុខងារការពារទឹកដំនើរការឡើងវិញដែលធ្វើអោយផ្ទៃខាងលើការពារទឹក។