Hide Filters
Filters 0
Sort by :
Filters 0
Swimming TISWIM adjustable pool armbands-waistband for kids - blue "Dragon"
  • Swimming TISWIM adjustable pool armbands-waistband for kids - blue "Dragon"

NABAIJI

8545672

Swimming TISWIM adjustable pool armbands-waistband for kids - blue "Dragon"

$22,00
Tax included

Color :
Size :
Not available online

Store Availability

ក្រុមឌីសាញយើងខ្ញុំបានបង្កើតផលិតផលនេះឡើង សម្រាប់ក្មេងដែលមានអាយុចន្លោះពី 2ឆ្នាំ ដល់ 6ឆ្នាំ ដែលកំពុងរៀនលេងទឹក

ផលិតផលមួយ ជាមួយនឹងរឿងបីផ្សេងគ្នា!TISWIM ជួយឱ្យកូនៗរបស់អ្នកអាចរៀនហែលទឹក និងទទួលបានការលូតលាស់កាន់តែប្រសើរ ដោយរាប់ចាប់ពីទិសដៅផ្តេក និងបញ្ឈរ។ការប្រើប្រាស់ត្រូវឋិតក្រោមការឃ្លាំមើលរបស់មនុស្សធំ

BENEFITS

អណ្តែត

អនុលោមតាមស្តង់ដា EN13138-1 កម្រិតនៃការបណ្តែត 50 ញ៉ូវតុន

ភាពបត់បែនបាន

វិធីសាស្ត្របីយ៉ាងក្នុងការផ្តល់នូវផាសុកភាពដល់ក្មេងៗនៅក្នុងទឹក។

អាចកែតំរូវបាន

ខ្សែនៃពោងអាចសារេបានជាមួយនឹងក្រវ៉ាត់សុវត្ថិភាពបីគន្លាក់

Instructions

TECHNICAL INFORMATIONS

ការរៀនហែលទឹកជួយជំរុញនូវការអភិវឌ្ឍផ្លូវចិត្តរបស់កូនក្មេង។

Nabaiji ផ្តល់ជូននូវបទពិសោធន៍ក្នុងការរៀនហែលទឹកបីផ្សេងៗគ្នា៖បទពិសោធន៍បីខុសៗគ្នា៖ការស្វែងយល់ពីទឹក ការស្វែងយល់ពីការហែលទឹក និងការស្វែងយល់ពីទិដ្ឋភាពក្រោមទឹក។ ផលិតផលល្អសមស្របដែលផ្តល់ជូនជាមួយនឹងបទពិសោធន៍នីមួយៗ។

ពោងហែលទឹក ជាផ្នែកមួយនៃបទពិសោធន៍បែបថ្មីក្នុងការស្វែងយល់ពីទឹក។
អាវពោងដែលម៉ូតអាចដោះចេញបានជួយផ្តល់ការគាំទ្រដល់កុមារ នៅពេលពួកគេកំពុងហែលក្នុងទឹកជាមួយនឹងកម្រិតអណ្តែតដែលថមថយ នៅពេលដែលពួកគេហែលទៅមុខ និងអាចអោយពួកគេចេះក្បាច់ហែលទឹកផ្សេងៗនៅក្នុងទឹក។

ហេតុអ្វីបានចាំបាច់ត្រូវប្រើពោងផ្អោបដែលអាចសារេបាន?

Nabaiji បានឌីសាញនូវ Tiswim ដើម្បីផ្តល់នូវផាសុកភាព និងជំនឿទុកចិត្តរបស់ក្មេងៗ ដោយសារថាវាជារឿងពិបាកបំផុតសម្រាប់ក្មេងក្នុងការរកពោងជំនួយ។ ដោយសារតែម៉ូឌុលរបស់វា ទើបពោងនេះអាចសម្របនឹងដៃក្មេង អនុញ្ញាតិអោយពួកគេស្វែងយល់ពីការសប្បាយក្នុងទឹក ធ្វើបំលាស់ទី និងរៀនពីជំហ៊ានដំបូងនៃការហែលទឹកប្រកបដោយសុវត្ថិភាពខ្ពស់។

តើវិធីសាស្ត្រក្នុងការប្រើប្រាស់ Tiswimទាំងបីយ៉ាងមានអ្វីខ្លះ?

ជំហ៊ានទី 1 / ដំបូងឡើយ Tiswim ត្រូវបានប្រើប្រាស់ជាមួយនឹងផ្នែកជាច្រើន( ដៃ និងខ្សែក្រវ៉ាតខាងមុខ)
ជំហ៊ានទី 2 / ពោងផ្អោបដៃអាចចាប់ផ្តើមនូវការបញ្ចេញចលនានៅក្នុងទិសដៅបញ្ឈរក្នុងទឹក
ជំហ៊ានទី 3 / ខ្សែក្រវ៉ាត់នៅផ្នែកខាងក្រោយ ផ្តល់នូវការស្វែងយល់ពីការធ្វើចលនាហែលទឹក(ទិសដៅផ្តេក) និងចលនាកម្រិតដំបូងនៃការហែលទឹក។

តើវ៉ាល់នេះប្រើដូចម្តេច?

ពោងពាក់ដៃរបស់យើងមានវ៉ាល់បូមខ្យល់ PVC មួយ។
ដើម្បីបូមខ្យល់ផលិតផលនេះអោយបានត្រឹមត្រូវ ចុចបាតវ៉ាល់ដើម្បីបើកវា។
វ៉ាល់បិតដោយបច្ចេកទេសប្រើរយៈពេលត្រឹមតែពីរវិនាទី។ ដូច្នេះ ជាធម្មតាត្រូវបញ្ចេញខ្យល់បន្តិចក្រោយពេលបូមរួច។ នេះហើយជាមូលហេតុដែលលោកអ្នកត្រូវបិទគម្របអោយបានលឿន។

របៀបចៀសវាងការរលាកស្បែក ដោយសារតែការកកិត ជាមួយនឹងពោងសុវត្ថិភាព

ស្បែករបស់ក្មេងតូចងាយរងផលប៉ះពាល់។វាអាស្រ័យទៅលើកម្រិតនៃសកម្មភាពរបស់កូនអ្នក និងកំឡុងពេលនៃការហ្វឹកហាត់ក្នុងទឹក ពោងបណ្តែតទឹកអាចធ្វើអោយមានការរលាកស្បែកបាន។ ដើម្បីទប់ស្កាត់ភាពមិនស្រណុកនេះ យើងសូមណែនាំអោយពាក់អាវនៅខាងក្រោមពោងផ្អោបម៉ាក Tiswim។

តើខ្ញុំត្រូវដាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងមុខនៅកន្លែងណា?

នៅពីលើពោះ។ ត្រូវប្រុងប្រយ័ត្ន! មិនត្រឹមដាក់ពោងក្រវ៉ាត់នៅលើដើមទ្រូងរបស់កូនអ្នកទេ វាអាចនឹងធ្វើអោយខ្ពស់ជ្រុល ហើយពិបាកក្នុងការទប់លំនឹង។ ដាក់វានៅផ្នែកខាងក្រោម ដូចនេះហើយផ្នែកបណ្តែតនឹងប៉ះទៅនឹងផ្នែកខាងក្រោមនៃដើមទ្រូង។

តើខ្ញុំត្រូវធ្វើការបំប៉ោងផ្នែកផ្សេងៗរបស់ Tiswimក្នុងកម្រិតណា?

ជំហ៊ាននៃការរៀនខុសៗគ្នា ក៏ចាំបាច់ត្រូវការការបំប៉ោងខុសៗគ្នាផងដែរ។ ជាទូទៅ ពោងផ្អោបដៃត្រូវបានបំប៉ោងអោយបានខ្លាំងបំផុត។ តែ អ្នកអាចធ្វើការបំប៉ោងផ្នែកទី២ ដោយផ្ទាល់នៅលើដៃរបស់ក្មេងៗ។ ការសប់បំប៉ោងផ្នែកខាងមុខនៃខ្សែក្រវ៉ាត់ អាចធ្វើការផ្លាស់ប្តូរទំហំទៅតាមទំហំរបស់ក្មេង។ ខ្សែក្រវ៉ាត់ផ្នែកខាងក្រោយ អាចនឹងត្រូវបានបំប៉ោងធម្មតា ដោយមិនចាំបាច់បំប៉ោងខ្លាំងជ្រុល មុននឹងដាក់ក្នុងទីតាំង។

តើខ្ញុំអាចធ្វើការផ្លាស់ប្តូរកម្រិតខ្យល់នៅផ្នែកខាងមុខរបស់កូនខ្ញុំដោយរបៀបណា?

ដោយសារតែទំហំមនុស្សគឺខុសៗគ្នា យើងអាចធ្វើការបំប៉ោងពោងផ្អោបទៅតាមទំហំដងខ្លួនរបស់កូនៗយើងរៀងៗខ្លួន។ ដំបូង សូមធ្វើការបណ្តឹងខ្សែក្រវ៉ាត់ដោយផ្ទាល់ទៅលើក្មេងដោយមិនចាំបាច់បំប៉ោងនៅផ្នែកខាងមុខឡើយ ដូច្នេះហើយវាអាចរត់ទៅតាមទំហំរបស់ក្មេងបានយ៉ាងល្អ។បន្ទាប់មកបំប៉ោងផ្នែកខាងមុខខណៈដែលកូនៗរបស់អ្នកកំពុងពាក់ខ្សែក្រវ៉ាត់។

ហេតុអ្វីផ្នែកក្បាលពោះលោតមកចង្ការរបស់កូនខ្ញុំនៅពេលប្រើប្រាស់ផលិតផលទាំងមូល?

ក្នុងករណីជាច្រើនដែល ផ្នែកខាងមុខត្រូវបានបំប៉ោងជ្រុល ឬក៏ការដាក់ខ្សែក្រវ៉ាត់ខុសទីតាំង។ ត្រូវប្រាកដថា លោកអ្នកបានដាក់ខ្សែក្រវ៉ាត់នៅផ្នែកខាងលើនៃក្បាលពោះរបស់ក្មេង និងសារេ រួចបណ្តឹងនៅផ្នែកពោះ ដើម្បី​ប្រាកដថាផលិតផលនេះមិនឋិតនៅលើពេក នៅពេលដែលក្មេងៗចុះទៅលេងទឹក។ប្រសិនបើផលិតផលឡើងខ្ពស់ពេក វាអាចបណ្តាលអោយមានការកកិតលើចង្ការ ដែលអាចអោយរលាកស្បែកកូនរបស់អ្នក។

មូលហេតុអ្វីបានជាកូនរបស់ខ្ញុំត្រូវមានវានៅផ្នែកខាងក្រោយខ្នង?

ប្រសិនបើក្មេងផ្អៀងត្រឡប់ទៅក្រោយ ព្រោះមាឌនៅផ្នែកខាងមុខគឺមិនត្រូវនឹងទំហំរបស់កូនលោកអ្នកឡើយ។ វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើកូនរបស់អ្នកផ្អៀងខ្លួនទៅក្រោយ មិនត្រូវបង្អង់យូរក្នុងការផ្លាស់ប្តូរភាពប៉ោងនៅផ្នែកខាងមុខទៅតាមទំហំរបស់ពួកគេ ដូច្នេះហើយពួកគេអាចរក្សាលំនឹងឡើងវិញបាន។

តើកូនរបស់ខ្ញុំអាចផ្ងារខ្លួនដែរឬទេ?

ទេ! ប្រសិនបើពោងផ្អោបសមស្របនឹងដងខ្លួន ក្មេងនឹងមិនដួលត្រឡប់ក្រោយឡើយ។
វាជារឿងចាំបាច់បំផុតដែលត្រូវចងចាំថា ការដែលអាចលេងពោងផ្អោបដៃនេះបាន ចលនាដៃជើង និងសាច់ដុំរបស់កូនអ្នកត្រូវតែទទូលបានការអភិវឌ្ឍន៍គ្រប់គ្រាន់ដូច្នេះហើយពួកគេអាចរក្សាលំនឹង និងបង្ហើបក្បាលឡើងលើបាន។ ប្រសិនបើក្មេងបង្វិលខ្លួនបានច្រើន ហើយឋិតនៅទំហំតូច ត្រូវធ្វើការផ្លាស់ប្តូរទំហំភាពប៉ោងនៅផ្នែកខាងមុខ ដូច្នេះហើយពួកគេអាចមុជចូលទឹកបានតិចតួចជាងមុននៅត្រឹមទ្រូងរបស់ពួកគេ។

តើខ្ញុំអាចធ្វើការប្តូរទំហំផ្នែកខាងមុខរបស់ខ្សែក្រវ៉ាត់ដោយរបៀបណា?

ក្នុងជំហ៊ានទី៣ កូនរបស់អ្នកអាចស្វែងយល់ពីទីតាំងផ្តេកនៅក្នុងទឹកដោយប្រើខ្សែក្រវ៉ាត់រប់សពួកគេនៅផ្នែកខាងក្រោយ។ ដើម្បីអាចធ្វើវាបាន សូមធ្វើការបំប៉ោងអោយពេញនូវផ្នែកខាងក្រោយ ដោយមិនចាំបាច់ប៉ោងជ្រុល បន្ទាប់មកដាក់ខ្សែក្រវ៉ាត់ជុំវិញត្រគាករបស់កូនអ្នក ហើយបណ្តឹងវាដូចធម្មតា។ ត្រូវប្រាកដក្នុងការទុកដាក់ឧបករណ៍ការពារនៅខាងក្រោមខ្សែសំប៉ែតដើម្បីផ្តល់នូវផាសុកភាពខ្ពស់។

តើកូនរបស់ខ្ញុំអាចហក់ចូលក្នុងទឹកដោយពាក់ Tiswimបានដែរឬទេ?

បាទ! សូមធ្វើការប្រុងប្រយ័ត្ន!ប្រសិនបើឈុតត្រូវបានរឹបពេញលេញ ក្មេងៗអាចហក់លេងក្នុងទឹក ដោយមិនទទួលបានការកកិតក្រោយចង្កាឬដៃ។ប៉ុន្តែត្រូវប្រយ័ត្នពីកម្ពស់ដោយសារតែពោងផ្អោបគឺជាឧបករណ៍ជំនួយការបណ្តែត មិនត្រូវលោតខ្ពស់ពីកម្ពស់របស់ក្មេងនោះទេ។ប្រសិនបើផលិតផលទាំងមូលត្រូវបានពាក់ ហើយក្មេងកំពុងហក់ចូលក្នុងទឹកដោយមិនមានការប្រុងប្រយ័ត្ន ត្រូវព្យាយាមដោះផ្នែកខាងមុខ ដើម្បីឲ្យពួកគេទទួលបានសេរីភាពក្នុងការធ្វើចលនា។

តើក្មេងៗអាចពាក់ Tiswim បានដែរឬទេ បើទម្ងន់របស់ពួកគេតិចជាង 15គក?

ទេ! ពោងជំនួយ Tiswim ត្រូវបានឌីសាញឡើងសម្រាប់កុមារដែលមានទម្ងន់ចន្លោះពី 15-30kg ដើម្បីធានាសុវត្ថិភាព។ ខាងក្រោមនេះ ពោងផ្អោបនឹងសំពីងសំពោង បង្កការលំបាកក្នុងការធ្វើចលនារបស់ក្មេង។ពួកគេនឹងមិនអាចគ្រប់គ្រងចលនារបស់ពួកគេបាន ដោយសារតែពោងអាចផ្អៀងទៅក្រោយ ឬទៅមុខដោយមិនអាចទទួលជំនួយបាន។ សូមធ្វើតាម ទម្ងន់ដែលបានកំណត់។

ចុះប្រសិនបើផលិតផលនេះចេញខ្យល់ពេលខ្ញុំបូមខ្យល់?

នេះអាចជាបញ្ហារបស់វ៉ាល់។ ខ្យល់ច្រើនពេកអាចនឹងចេញមកក្រៅមុនពេលបិទគំរប។ដើម្បីប្តូរវាអោយបានត្រឹមត្រូវ មួលវ៉ាល់ 2 ឬ 3 ដងជាមួយនឹងម្រាមដៃរបស់អ្នក បន្ទាប់មកបូមខ្យល់អោយបានជាអតិបរមា ហើយបិទគម្របវាវិញ។ សន្ទះគ្របគួរតែត្រលប់មកទីតាំងរបស់វាវិញ។

ការណែនាំដើម្បីការពារកុំអោយហើរមុនអាយុកាល។

ក្រោយពីប្រើប្រាស់រួច លាងសំអាតផលិតផលរបស់លោកអ្នក ហើយកុំទុកវាហាលថ្ងៃ។