ហេតុអ្វីបានជាឈុត Tarmak Mini B ជាឈុតបាល់បោះខ្នាតតូចល្អឥតខ្ចោះសម្រាប់ការលេងក្នុងផ្ទះ?
ឈុត Mini B Deluxe នេះត្រូវបានរចនាឡើងសម្រាប់ការលេងនៅខាងក្នុងអគារ។ អ្នកអាចបិទវា (ស្កុតនៅខាងក្រោយនៃបន្ទះក្តារ) ឬមួលភ្ជាប់វា (រន្ធ 2 សម្រាប់វីសឬទំពក់) ទៅជញ្ជាំងឬទ្វារ។ គែមរបស់វាអាចបត់បាន និងភ្ជាប់មកជាមួយសំណាញ់។
វាត្រូវបានផ្ដល់មកជាមួយបាល់បោះប្លាស្ទិចខ្នាតតូចទំហំលេខ 1។ល្អឥតខ្ចោះសម្រាប់បន្ទប់គេងរបស់កូនក្មេង!
តើឈុត Mini B Tarmak Hoop មានទំហំនិងទំងន់ប៉ុន្មាន?
ក្ដារទ្រនិងគែម (សម)៖ 34 x 21 x 12
ទម្ងន់ (គក្រ)៖ 0,52
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងមន្ទីរពិសោធន៍ និងនៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតលើផ្នែកកីឡាបាល់បោះរបស់យើង មានមូលដ្ឋាននៅមជ្ឈមណ្ឌលកីឡាស្រាវជ្រាវ និងអភិវឌ្ឍន៏ នៅភាគខាងជើង ប្រទេសបារាំង។ ពួកគេ តែងតែខិតខំធ្វើឱ្យអ្នកលេងកីឡាបាល់បោះ កាន់តែទទួលបាននូវផាសុខភាព។ផលិតផលទាំងអស់ត្រូវបានឌីសាញជាមួយនឹងវត្ថុធាតុដើមដែលទទួលបានការទទួលស្គាល់ពីគុណភាពរក្សាសំណើម និងធន់។
គ្រប់ផលិតផលទាំងអស់ឆ្លងកាត់ការធ្វើតេស្ត អស់រយៈពេលពីរបីសប្តាហ៍ និងឆ្លងកាត់ការទទួលមតិត្រឡប់វិញរបស់អតិថិជន
តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ផលិតផលទាំងអស់ ត្រូវបានរចនាម៉ូតឡើង ដើម្បិបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះ មិនថាអ្នកទើបចាប់ផ្តើមលេងដំបូង ឬកម្រិតលើមធ្យម ជាមនុស្សពេញវ័យ ឬក្មេង ឬលេងម្តងម្កាល ឬជាប្រចាំនោះទេ។ បេសកកម្មរបស់យើង៖ ជួយឱ្យអ្នកទទួលបាននូវភាពរីករាយ តាមដែលអាចធ្វើទៅបាន ក្នុងកំឡុងពេលហ្វឹកហាត់ និងពេលប្រកួត។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ និងការហ្វឹកហាត់!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមចូលមើលគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់ ការបំពាក់ឧបករណ៍ការពារ និងការលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https៖//conseilsport.decathlon.fr/conseils/basketball-al_332