Hide Filters
Filters 0
Sort by :
Filters 0
T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
ម៉ាស៊ីនរត់ T900C Connected

DOMYOS

T900C Connected

8542703
$899,00
ពន្ធត្រូវបានបូកបញ្ចូល
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
  • ម៉ាស៊ីនរត់ T900C Connected
ម៉ាស៊ីនរត់ T900C Connected
ចំនួន

ស្តុកតាមហាង

អ្នករចនាម៉ូតហាត់ចង្វាក់បេះដូងរបស់យើងបានបង្កើតម៉ាស៊ីនរត់នេះឡើងសម្រាប់អោយលោកអ្នកហាត់ចង្វាក់បេះដូងរយៈពេលរហូតដល់ 5 ម៉ោងក្នុងមួយសប្តាហ៍។

ម៉ាស៊ីនរត់ T900 ត្រូវបានរចនាឡើងសម្រាប់ការរត់តិចៗ និងជាប្រចាំ។ វាជាឧបករណ៍ល្អឥតខ្ចោះគាំទ្រដល់អ្នករត់ដែលចង់ទទួលលទ្ធផលល្អតាមរយៈការហាត់នៅក្នុងផ្ទះ។

BENEFITS

ពហុមុខងារ

ល្បឿនអតិប្បរមា ១៨ គម/ម៉ និងកម្រិតទេររហូតដល់ ១០%។

ផាសុខភាពដល់អ្នកប្រើប្រាស់

ផ្ទៃរត់មានទទឹង ៥០ សម គុណនឹងបណ្តោយ ១៤៣ ដែលល្អឥតខ្ចោះសម្រាប់ការហាត់រយៈពេលយូរ។

ការណែនាំ

ការហាត់ប្រាណចំនួន 32 ជាមួយនឹងគោលដៅដែលបានកំណត់ទុកជាមុន ដែលកែតម្រូវទៅតាមកម្រិតជំនាញរបស់អ្នក។

ការតភ្ជាប់បាន

Treadmill អាចប្រើបានជាមួយ Domyos E ដែលបានតភ្ជាប់ និងកម្មវិធី Kinomap

សមត្ថភាពបង្រួមតូច

ម៉ាស៊ីនរត់ដែលអាចបត់បាន

រយះពេលតំលើង

ប្រើពេល 45នាទី សម្រាប់មនុស្សពីរនាក់ក្នុងការតម្លើង។

Instructions


TECHNICAL INFORMATIONS

ផលប្រយោជន៍នៃម៉ាស៊ីនរត់

ការរត់នៅលើម៉ាស៊ីនហាត់ប្រាណអនុញ្ញាតឱ្យអ្នកងាយស្រួលបញ្ចូលការហ្វឹកហាត់ទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់អ្នក។ពីអាកាសធាតុទៅការបំពុលទៅជីវិតគ្រួសារ ជំនះលើឧបសគ្គដែលរំខានលោកអ្នក ហើយអាចអោយលោកអ្នកសម្រេចគោលដៅបានងាយស្រួល!

បន្ទះក្តារកុងទ័រ

ក្តារកុងទ័រគឺជាសមាធាតុផ្សំសំខាន់បំផុតនៅលើម៉ាស៊ីនរត់របស់អ្នក។នៅ Domyos យើងបានខិតខំប្រឹងប្រែងធ្វើអោយវាភាពងាយស្រួលប្រើ និងបង្ហាញព័ត៌មានលំអិត។
អេក្រង់មានភ្លើងនៅខាងក្រោយផ្តល់អោយអ្នកនូវស្ថិតិមួយចំនួន៖ពេលវេលា ចំងាយ ល្បឿន ល្បឿនមធ្យម កាល់ឡូរីដែលបានដុត bpm និងព័ត៌មានកំពុងរត់របស់អ្នក។
វិធីចុចលឿនលើល្បឿន និងកម្រិតទេរចុះចំនួនប្រាំបីធ្វើអោយវាលឿន និងងាយស្រួលដើម្បីចាប់ផ្តើមការរត់របស់អ្នក និងល្អឥតខ្ចោះសម្រាប់ពេលដែលអ្នកចង់ធ្វើការហាត់ប្រាណដែលផ្លាស់ប្តូរល្បឿន។

លក្ខណៈពិសេសរបស់កុងទ័រ

ក្តារកុងទ័រម៉ាស៊ីនរត់ T៩០០A ផ្តល់នូវជំរើសផ្សេងៗ ដូច្នេះអ្នកទទួលបានផលប្រយោជន៍ច្រើនពីការរត់នីមួយ៖
- ប្រព័ន្ធសំលេងនៅចំហៀង និងខ្សែដោត ៣.៥ មម ដើម្បីភ្ជាប់ឧបករណ៍របស់អ្នក។
- កង្ហារនៅកណ្តាល
- សែនស័រប៊្លូធូស៍ដើម្បីភ្ជាប់ជាមួយនឹងកម្មវិធី app ភ្ជាប់អេឡិចត្រូនិច Domyos
- ថតដោត USB ដើម្បីបញ្ចូលភ្លើងឧបករណ៍របស់អ្នក
- ប្រដាប់ថេបប្លេត Tablet
- ហោប៉ៅចំហៀងពីរ

កម្មវិធីតំលើងរួចជាស្រេចចំនួន ៣២

មានកម្មវិធីចំនួន ៣២ ដែលបង្កើតឡើងដោយគ្រូបង្ហាត់ Domyos ដែលត្រូវបានតំលើងរួចជាស្រេចទៅក្នុងក្តារកុងទ័រដោយផ្អែកលើគោលដៅបួ​ន៖ សុខភាព និងសុខមាលភាព ការបាត់បង់កាល់ឡូរី និងការហាត់ភាពធន់ និងការហាត់ចំរុះដើរនិងរត់រយៈពេលខ្លី។
កម្មវិធីនីមួយៗមាននូវលក្ខណៈពិសេសរបស់វា ពេលវេលា ល្បឿន និងកម្រិតទេរចុះ ដូច្នេះអ្នកអាចសម្រេចគោលដៅរបស់អ្នក និងបង្កើនការហាត់ប្រាណរបស់អ្នក។
អ្នកអាចធ្វើការផ្លាស់ប្តូរកម្រិតអាំងតង់ស៊ីតេគ្រប់ពេលវេលាទៅតាមកម្រិតនៃការហាត់ប្រាណរបស់អ្នក។

អាចប្រើបានជាមួយ Domyos E ដែលបានតភ្ជាប់ និងកម្មវិធី Kinomap

ទទួលបានការលើកទឹកចិត្ត សម្រេចគោលដៅរបស់អ្នក ឬទទួលបានភាពសប្បាយរីករាយដោយភ្ជាប់វាជាមួយឧបករណ៍របស់អ្នកទៅនឹង apps ឬ Kinomap។
អាចភ្ជាប់ជាមួយគ្រឿងអេឡិចត្រូនិចបាន លោកអ្នកអាចកំណត់រយៈពេល ចំងាយ ឬកាល់ឡូរីក្នុងមួយសប្តាហ៍៖ ការហាត់របស់លោកអ្នកត្រូវបានថតទុក ហើយលោកអ្នកអាចតាមដានទិន្នន័យរបស់លោកអ្នកបាន។ជាមួយនឹងកម្មវិធី Kinomap លោកអ្នកអាចធ្វើដំណើរមើលទេសភាពពិតៗដោយភ្ជាប់ជាមួយនឹងឧបករណ៍របស់អ្នក។ ដោយប្រើល្បឿនរបស់អ្នក ឬអ្នកចង់បង្កើនល្បឿន តែឯង ឬជាមួយនឹងសហគមន៍Kinomap លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យ។

ប្រព័ន្ធតាមដានចង្វាក់បេះដូង

ម៉ាស៊ីនហាត់ប្រាណ T900 ភ្ជាប់មកជាមួយខ្សែក្រវ៉ាត់ម៉ូនីទ័រចង្វាក់បេះដូង ដើម្បីតាមដានចង្វាក់បេះដូងរបស់អ្នកជានិច្ច ក៏ដូចជាឧបករណ៍ចាប់សញ្ញាដោយដៃដើម្បីប៉ាន់ប្រមាណអត្រាបេះដូងបច្ចុប្បន្នរបស់អ្នកនៅពេលណាក៏បានក្នុងអំឡុងពេលហាត់ប្រាណរបស់អ្នក។ប្រសិនបើលោកអ្នកចង់ទើបផ្តើមការហាត់ដើរឡើងវិញ ត្រូវចងចាំថាត្រូវពិគ្រោះជាមួយគ្រូពេទរបស់លោកអ្នក!អ្នកបង្ហាត់អាចជួយអ្នកកំណត់អត្រាចង្វាក់បេះដូងសមស្របផងដែរ ដូច្នេះអ្នកអាចសម្រេចគោលដៅហាត់ប្រាណរបស់អ្នកកាន់តែលឿន។

កំលាំងម៉ាស៊ីន

ថាមពលម៉ូទ័ររបស់ T900 គឺ 1.5 HP បំពេញការងារជាប់និង 1305 វ៉ាត់។ការប្រើប្រាស់ថាមពលជាមធ្យមរបស់វាគឺ 370 វ៉ាត់ (សម្រាប់អ្នកប្រើប្រាស់ដែលមានទម្ងន់ 90 គីឡូក្រាម និងរត់ក្នុងល្បឿន 8 គីឡូម៉ែត្រក្នុងមួយម៉ោង)

ប្រព័ន្ធទ្រនាប់ដែលមានផាសុកភាព

ប្រព័ន្ធទ្រនាប់នៅលើម៉ាស៊ីនរត់ T៩០០ ត្រូវបានរចនាឡើងដើម្បីផ្តល់នូវកំលាំងរុញច្រាន ហើយនៅពេលជាមួយគ្នាធានានូវផាសុកភាពដ៏អស្ចារ្យ។
ការរត់លើម៉ាស៊ីនជួយកាត់បន្ថយការប៉ះទង្គិច មានភាពងាយស្រួលលើរាងកាយ។.

កម្រិតសំលេង

ភាពស្ងាត់គឺជាលក្ខខណ្ឌចាំបាច់ដែលយើងត្រូវពិចារណាយ៉ាងយកចិត្តទុកដាក់នៅពេលអភិវឌ្ឍផលិតផលរបស់យើង។យើងព្យាយាមកាត់បន្ថយសំលេងរបស់ម៉ាស៊ីរត់របស់យើង ដូច្នេះធ្វើអោយការធាក់កាន់តែរីករាយសម្រាប់អ្នកប្រើប្រាស់ និងអ្នកនៅជុំវិញខ្លួន។
ម៉ាស៊ីនរត់ T៩០០A ត្រូវបានវាស់នៅកម្រិត ៥២ dB ក្នុងល្បឿន ១០ គម/ម៉ ដោយមិនមានអ្នកប្រើប្រាស់។ វាជាម៉ាស៊ីនរត់ដែលស្ងាត់ជាងគេបំផុតមួយក្នុំចំណោមផលិតផល DOMYOS របស់យើង!

ការថែរក្សា

ម៉ាស៊ីនរត់ T៩០០A បត់ដើម្បីកុំអោយចង្អៀតនៅពេលដែលមិនប្រើ។នៅពេលដែលបត់ អ្នកត្រូវការត្រឹមតែកន្លែងទំនេរ ១៣៣ x ៨៨ សម ប៉ុន្នោះ។
ដើម្បីធ្វើអោយអាយុកាលម៉ាស៊ីនរត់កាន់បានយូរ ទុកវានៅកន្លែងដែលស្ងួត និងកន្លែងមិនមានធូលីដី។
ម៉ាស៊ីនរត់មានកង់រ៉ូឡូ២ដែលអ្នកអាចផ្លាស់ប្តូរទីតាំងវាបានយ៉ាងងាយ។

វិមាត្រ និងទម្ងន់

ទំហំប្រើប្រាស់៖ ប ១៨៥ x ទ ៨៨ x ក ១៤៧ សម
ទំហំបត់៖ ប ១៣៣ x ទ ៨៨ x ក ១៥០ cm
ទំងន់ម៉ាស៊ីនរត់៖ 89 គក

ទំហំក្នុងប្រអប់៖ ប ១៩៧ x ទ ៧៧ x ក ២៨cm
ទំងន់ប្រអប់៖ ៩៨ គក

សេវាកម្មក្រោយពេលទិញ / ការគាំទ្រ / សៀវភៅណែនាំអ្នកប្រើប្រាស់

សូមចូលមើលគេហទំព័រសាយរបស់យើងដើម្បី៖

- ស្វែងរកការធានាលើផលិតផលរបស់អ្នក
- តំលើង សារ៉េតម្រូវ ឬប្រើប្រាស់ផលិតផលរបសអ្នក
- ដោះស្រាយបញ្ហាបច្ចេកទេស
- ទាញយកសៀវភៅណែនាំសម្រាប់ម៉ាស៊ីនរត់របស់អ្នក។