Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
ស្បែកជើង បុរសដើរភ្នំ - SH500
QUECHUA

ស្បែកជើង បុរសដើរភ្នំ - SH500

8641979
$79,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
  • ស្បែកជើង បុរសដើរភ្នំ - SH500
ស្បែកជើង បុរសដើរភ្នំ - SH500
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងនេះមានក.វែង និងស្រទាប់ការពារទឹក ស័ក្តិសមសម្រាប់ការដើរលើទឹកកក។

ស្បែកជើងនេះមានម៉ូតទាន់សម័យ ជាមួយនឹងផ្ទៃខាងលើធ្វើពីស្បែក ដែលផ្តល់ការការពារជើង និងមានបាតក្រឡាផ្តល់ផាសុកភាពពេលដើរលើទឹកកក។

ផ្នែកខាងលើនៃ: 30.0% Polyester, 70.0% ស្បែក - Bovine - Split

; បាតស្បែកជើង: 40.0% Polyurethane

, 60.0% Thermoplastic Polyurethane

; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

ការកំណត់សីតុណ្ហភាពផាសុកភាព - នៅពេលនៅស្ងៀម៖-4°C
នៅពេលកំពុងធ្វើចលនា៖ -13°C

មិនជ្រាបទឹក

ស្រទាប់មានខ្យល់ចេញចូល ការពារទឺករក្សាជើងរបស់អ្នកអោយនៅស្ងួត។

ការទប់ទំងន់

ភាពស្អិតជាមួយនឹងបច្ចេកវិជ្ជា SNOWCONTACT៖ វត្ថុធាតុផ្សំ និងក្រឡាស្បែកជើង។

ការទប់ទំងន់

ភាពស្អិតលើព្រិលដោយសារតែទីតាំង និងកម្រាស់ 4.5មម របស់ស្បែកជើងហ្ក្រាំប៉ុង។

សាកសម

ផ្ទៃខាងលើធ្វើពីស្បែក និងមានខ្សែចងសារ៉េបានត្រឹមត្រូវ។

TECHNICAL INFORMATIONS

តើលោកអ្នកជឿជាក់ទេថាស្បែកជើងផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

យើងបានជ្រើសរើសសមាសធាតុផ្សំនៃផ្ទៃខាងក្នុងដែលផ្តល់ភាពកក់ក្តៅ និងការពារត្រជាក់។
យើងបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ និងនៅលើទីតាំងផ្ទាល់ជាមួយនឹងអ្នកប្រើប្រាស់ដែលជាតំណាង។យើងបានពិនិត្យមើលលើកម្រិតសីតុណ្ហភាពដែលវាផ្តល់នូវផាសុកភាពនៅពេលដែលលោកអ្នកគ្មានចលនា និងពេលលោកអ្នកកំពុងដើរ ដោយសារតែវាមានការប្រែប្រួលខ្លាំង៖ -4°C នៅពេលនៅនឹង និង -13°C នៅពេលធ្វើចលនា។ ហើយយើងបានពិចារណាទៅលើភាពខុសគ្នាអារម្មណ៍ត្រជាក់រវាងបុរស និងនារី។

តើស្បែកជើងរបស់អ្នកការពារលោកអ្នកពីលក្ខខណ្ឌអាកាសធាតុខាងក្រៅយ៉ាងដូចម្តេច?

ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្បែក និងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។ ផ្ទៃខាងលើយឺតការពារត្រជាក់ និងការពារព្រិលមិនឱ្យចូលក្នុងស្បែកជើង ចំណែកឯបាតកណ្តាលមានមុខងារររក្សាសីតុណ្ហភាពបានល្អ។ជើងរបស់អ្នកទទួលបានការការពារបានល្អប្រសើរ ភាពកក់ក្តៅ និងស្ងួត។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅលើទីតាំងជាក់ស្តែងដើម្បីវាស់ភាពសឹករិចរិល និងភាពចាស់របស់វាផងដែរ។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2,000 ផ្នត់ (ប្រហែល ដើរចំងាយ 4 គម), 4,000 ផ្នត់ (ប្រហែល ដើរចំងាយ 8 គម), 10,000 ផ្នត់ (ប្រហែល ដើរចំងាយ 20 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 10,000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 20គម។

ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ

ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់ស្បែកជើង និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងស្បែកជើង។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់ សំណើមកើនឡើង នោះវានឹងមានសភាពត្រជាក់។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។

តើភាពស្អិត និងមិនរអិលណាមួយ ដែលស្បែកជើងនេះផ្ដល់អោយ?

មានបំពាក់ជាមួយនឹងបាត SNOWCONTACT ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើង និងមិនរអិលពេលដើរលើទឹកកក។ ការរៀបចំក្រឡាស្បែកជើង និងកម្រាស់របស់វា (5មម) ត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីទទួលបានភាពស្អិតនៅពេលដើរថ្មើជើងលើជម្រាលទឺកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើបាតស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?

SNOWCONTACT soles are made with a specific component and stud pattern that is designed to ensure the best possible grip and traction. បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

ហេតុអ្វីបានជាវាសំខាន់ក្នុងការទទួលបានការគាំទ្រដោយស្បែកជើងដើរលើទឹកកកនេះ?

ការគាំទ្រត្រូវបានផ្តល់ដោយស្បែកជើងរបស់គឹសំខាន់សម្រាប់ផាសុកភាពរបស់អ្នកនៅពេលកំពុងដើរ។ ជាការពិតណាស់ ការគាំទ្រដ៏ល្អដល់ជើងរបស់អ្នកពេលដើរលើផ្លូវចំណោត (ឡើង និងចុះ) ការពារជើងរបស់អ្នកមិនអោយរអិលជើងនៅក្នុងស្បែកជើង និងកាត់បន្ថយការពងជើង។ មានការបាត់បង់តិចតួចពាក់ព័ន្ធទៅនឹងការផ្ទេរថាមពលទៅកាន់ស្បែកជើង ហេតុដូច្នេះមិនធ្វើអោយលោកអ្នកនឿយហត់ខ្លាំង។វាពិតជាសំខាន់នៅពេលដែលយើងពាក់ស្បែកជើងដើរលើទឹកកក។

តើស្បែកជើងរបស់អ្នកធន់ទៅនឹងការប្រើជាប្រចាំរយៈពេលវែងបានដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។

ហេតុអ្វីចាំបាច់ត្រូជ្រើសរើសស្បែកជើងស្បែកនេះ?

សាច់ស្បែកផ្តល់ផាសុកភាពខ្លាំង ជាប់បានយូរ និងមានភាពបត់បែន

វត្ថុធាតុផ្សំនេះការពារទឹក និងច្រោះខ្យល់ល្អ។
ផ្តល់ភាពកក់ក្តៅក្នុងអាកាសធាតុត្រជាក់ ស្បែករបស់ស្បែកជើងជួយគ្រប់គ្រងសីតុណ្ហភាពក្នុងស្បែកជើង។
យើងសូមផ្តល់ដំបូន្មានឱ្យដុសខាត់ស្បែកជើងឱ្យបានស្អាត (ប្រើច្រាសទន់) ក្នុងការថែទាំ និងដើម្បីអាចប្រើប្រាស់បានយូរ។សូមកុំលាបប្រេងព្រោះវាធ្វើពីស្បែក។

តើត្រូវជ្រើសរើសសម្ភារពាក់ជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?

ដើម្បីបង្កើនសកម្មភាពក្នុងអាកាសត្រជាក់ យើងសូមណែនាំអ្នកអនុវត្តនូវគោលការណ៍ខាងក្រោម៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សារ៉េកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?

សាច់ក្រណាត់ ឬស្បែកការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ ជាលទ្ធផល សាច់ក្រណាត់មិនទទឹក & នៅតែស្រាល អាចច្រោះខ្យល់បាន &ផ្តល់ភាពកក់ក្តៅ។មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងជាពិសេសក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

របៀបសំងួតផ្នែកខាងក្នុងរបស់ស្បែកជើង។

ស្បែកជើងអាចនឹងធ្ងន់ ពេលកំពុងពាក់ក្នុងទឹក (ចំហាយទឹក និងញើស)
ប្រសិនបើស្បែកជើងសើម យើងសូមណែនាំឱ្យដោះបាតខាងក្នុងចេញ រួចញាត់ដុំក្រដាសកាសែតចូល និងផ្លាស់ប្តូរដុំក្រដាសកាសែតនេះឱ្យបានទៀតទាត់។ ក្រដាសនឹងជក់សំណើម និងធ្វើឱ្យស្ងួតបានលឿន។
មិនត្រូវដាក់ស្បែកជើងជិតប្រភពកំដៅពេកទេ ប៉ុន្តែត្រូវទុកវានៅកន្លែងច្រោះខ្យល់ ស្ងួត និងក្តៅ។