Hide Filters
Filters 0
Sort by :
Filters 0
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
FORCLAZ

អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C

8677562
$49,00
$34,00
-30%
ពន្ធត្រូវបានបូកបញ្ចូល
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
  • អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
អាវនារីដើរភ្នំ - MT100 - សីតុណ្ហភាព -5 °C
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវរោមទាដែលមានការបញ្ជាក់គុណភាពដោយ RDS នេះ ផ្តល់ភាពកក់ក្តៅដល់លោកអ្នកនៅពេលធ្វើដំណើរក្នុងអាកាសធាតុត្រជាក់! រហូតដល់ -5°C ពេលមានសកម្មភាព និង 5°C ពេលនៅស្ងៀម។

អាវរោមទាដែលអាចបត់ញាត់បានខ្លាំងបំផុតរបស់យើងមានន័យថាលោកអ្នកអាចសន្សំកន្លែងក្នុងកាតាបស្ពាយខ្នង និងធ្វើដំណើរស្រាលខ្លួន។ ថាមពលបំពេញរបស់វា 800 CUIN ផ្តល់នូវភាពកក់ក្តៅល្អប្រសើរខ្លាំងផ្អែកទៅតាមទំងន់របស់វា!

Main fabric: 100.0% Polyamide; Main lining: 100.0% Polyamide; Padding: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

ផ្តល់ផាសុកភាពក្នុងសីតុណ្ហភាពចន្លោះពី 5 °C ដល់ -5 °Cរោមសត្វអនុញ្ញាតឱ្យប្រើប្រាស់ដោយ RDS ក្នុងបរិមាណ 800 CUIN

សមត្ថភាពបង្រួមតូច

ងាយស្រួលបត់ដាក់ក្នុងហោប៉ាវខាងឆ្វេងរបស់វាដោយប្រើប្រាស់ខ្សែរ៉ូតដែលមានប្រដាប់ទាញចំនួនពីរ។

មិនជ្រាបទឹក

ផ្ទៃសាចក្រណាត់ខាងក្រៅត្រូវបានធ្វើប្រព្រិត្តិកម្ម ដើម្បីការពារទឹកកុំអោយជ្រាបចូល។មិនមានសារធាតុ PFC

ធន់នឹងការកកិត

សាច់ក្រណាត់ខាងក្រៅ៖ ប៉ូលីអាម៉ៃ 100% ក្នុងកម្រិត 35 ក្រ/ម2។ 15 Denier

ហោប៉ៅ

ហោប៉ៅដាក់ដៃមានខ្សែរ៉ូតចំនួន២

ទម្ងន់

អាវនេះមានទំងន់ប្រហែល 260ក្រ ទំហំ M។

TECHNICAL INFORMATIONS

តើអាវមានស្រទាប់សំឡីនេះផ្តល់ភាពកក់ក្តៅកម្រិតណា?

អាវសំឡីនេះ ពាក់ជាអាវទី 3ខាងក្រៅ ត្រូវបានពិសោធន៍បញ្ជាក់សម្រាប់ក្នុងសីតុណ្ហភាព 3-5° នៅក្នុងអំឡុងពេលធ្វើតេស្តស្តង់ដារនៅក្នុងបន្ទប់ពិសោធន៍

ម៉ូឌែលកំពុងពាក់អាវយឺតដៃវែងសំយោគ និងរោមជៀមស្រាលនៅខាងក្រោម។ វាដំណើរការជាមួយនឹងខ្យល់ 5 គម/ម៉។

យើងក៏បានធ្វើតេស្តម៉ូឌែលនេះក្នុងស្ថានភាព "គ្មានចលនា"។ សីតុណ្ហភាពផាសុកភាព +5°C នៅក្នុងករណីនេះ។

អត្ថប្រយោជន៍នៃការបំពេញរោមទា និងរោមសត្វ

ថាមពលបំពេញរបស់រោមបក្សីមានអត្ថប្រយោជន៍ចំនួន 3 សម្រាប់កីឡានៅលើភ្នំ៖
- រក្សាកំដៅដោយសារខ្យល់ត្រូវបានទាក់ជាប់នៅខាងក្នុងរោមបក្សី និងរោមសត្វ។
- ស្រាលខ្លាំងបំផុត៖ រោមបក្សីស្រាលជាងសំឡីសំយោគ ប៉ុន្តែផ្តល់នូវកម្រិតភាពកក់ក្តៅដូចគ្នា។ វាជួយសន្សំទំងន់នៅក្នុងកាតាបរបស់អ្នក។
- អាចបត់ញាត់ខ្លាំងបាន។

តើត្រូវវាស់ថាមពលបំពេញរបស់រោមទា និងរោមសត្វផ្សេងទៀតដោយរបៀបណា?

ថាមពលបំពេញគឺជារង្វាស់សមត្ថភាពរក្សាកំដៅរបស់រោមបក្សី និងសក្តានុពលក្នុងការ "ចាប់" ខ្យល់របស់វា។ រង្វាស់របស់វាគិតជា CUIN (អ៊ីញគូប)។ ដូច្នេះ រោមទាដែលមានថាមពលបំពេញកាន់តែខ្ពស់ (ចំនួន CUIN ខ្ពស់) នឹងស៊ីកន្លែងកាន់តែធំ, ចាប់ខ្យល់កាន់តែច្រើន និងផ្តល់នូវការរក្សាកំដៅកាន់តែខ្លាំង។ អាវរាងប៉ោងនេះ ដែលបំពាក់ដោយរោមទា 90% និងរោមសត្វផ្សេង 10% ធានាផ្តល់នូវថាមពលបំពេញចំនួន 800 CUIN (ស្តង់ដារអន្តរជាតិ) ឬលើសពីនេះ។

តើសេចក្តីបញ្ជាក់ RDS គឺជាអ្វី?

RDS ឬ “ស្តង់ដាររោមទាដែលមានទំនួលខុសត្រូវ” គឺជាសេចក្តីបញ្ជាក់ទូទាំងពិភពលោកដែលចេញដោយអង្គការឯករាជ្យជូនចំពោះម៉ាកដែលស្ម័គ្រចិត្ត។ ស្តង់ដារនេះអាចឱ្យយើងធានាបាននូវប្រភពដើមនៃរោមសត្វស្របទៅតាមការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់វត្ថុធាតុផ្សំប្រកបដោយទំនួលខុសត្រូវ។ អ្នកផ្គត់ផ្គង់របស់យើងបានប្តេជ្ញាចិត្តក្នុងការប្រើប្រាស់តែរោមសត្វដែលមានប្រភពមកពីសត្វក្ងាន និងសត្វទាដែលចិញ្ចឹមយកសាច់ និងពិឃាតមុនពេលដែលរោមរបស់វាត្រូវបានប្រមូល។

របៀបថែទាំអាវរោមទា?

អាវរោមទាអាចពាក់ពេញមួយរដូវរងា និងពិតជាត្រូវការការបោកគក់ពិតប្រាកដណាស់។ដូបូន្មានរបស់យើង៖
1/បោកម៉ាស៊ីនជាមួយនឹងម្សៅសាប៊ូដែលស័ក្តិសមសម្រាប់រោមសត្វ នៅកម្រិតសីតុណ្ហភាព 30°C ដោយដាក់គ្រាប់បាល់វាយតែនីសចំនួន 2 ឬ 3គ្រាប់ចូល។ មុខងារបង្វិលស្រាលៗ។
2/ សំងួតជាមួយនឹងគ្រាប់បាលតែនីសចំនួន 2 ឬ 3 បន្ទាប់មកធ្វើដូចគ្នាចំនួន 2 ឬ 3 ដង រហូតដល់វាស្ងួតសព្វ។

មុខងារការពារទឹករបស់សមាសធាតុផ្សំ (ដើម្បីកុំអោយច្រលំជាមួយនឹងការមិនជ្រាបទឹក)

ការការពារទឹករបស់សាច់ក្រណាត់គឺជាសមត្ថភាពរបស់វាដែលអាចអោយទឹកហូរចេញពីផ្ទៃសាច់ក្រណាត់ ដោយមិនជក់សំណើមឡើយ។ វាជួយការពារសាច់ក្រណាត់មិនអោយប៉ោង និងធ្វើអោយវានៅតែស្រាល និងទទួលបានភាពកក់ក្តៅ។
សាច់ក្រណាត់អាវរោមទានេះការពារទឹក ប៉ុន្តែយើងសូមណែនាំឱ្យលោកអ្នកពាក់អាវការពារជ្រាបទឹកនៅពេលមេឃភ្លៀង។ សាច់ក្រណាត់នេះការពារទឹកដោយសារប្រព្រឹត្តិកម្ម (មិនមានសារធាតុ PFC) លើផ្ទៃខាងក្រៅរបស់វា ប៉ុន្តែមុខងារនេះអាចនឹងថមថយពេលប្រើយូរទៅ។
យើងសូមណែនាំអោយលោកអ្នកធ្វើអោយវាដំណើរការឡើងវិញបន្ទាប់ពីបោកគក់ម្តងៗ។

តើធ្វើអោយមុខងារការពារទឹកដំណើរការឡើងវិញដោយរបៀបណា?

នៅពេលលាងសំអាតអាវមានទ្រនាប់ការពារខាងក្នុងនេះ យើងសូមណែនាំឱ្យលោកអ្នកប្រើប្រាស់ស្ព្រាយបាញ់ដំណើរការការពារទឹកឡើងវិញដើម្បីរក្សាមុខងាររុញច្រានទឹកចេញរបស់សាច់ក្រណាត់ខាងក្រៅ។ ធ្វើអោយមុខងារការពារទឹករបស់សាច់ក្រណាត់ត្រលប់មកវិញ និងអាចប្រើប្រាស់អាវរបស់អ្នកពេញអាយុកាលរបស់វាអស់លទ្ធភាព។

របៀបជួសជុលអាវរបស់អ្នក?

អាវមានទ្រនាប់ការពារនេះអាចនឹងរហែកនៅពេលដើរភ្នំ! រឿងដែលល្អគឺថាវាអាចជួសជុលបានដោយប្រើទ្រនាប់ប៉ះអ៊ុតដើម្បីការពារមិនឱ្យរហែកកាន់តែធំ ឬរោមសត្វមិនឱ្យជ្រុះចេញពីគ្នា។
តើលោកអ្នកមិនមានអារម្មណ៍ថាស្រណុកចិត្តមែនទេនៅពេលដែលធ្វើការជួសជុលវាដោយខ្លួនឯង? សូមកុំបារម្ភ! រោងជាងនៅក្នុងហាង Decathlon របស់យើងផ្តល់ជូននូវសេវាជួសជុលក្នុងហាងដោយប្រើប្រាស់ទ្រនាប់ប៉ះអ៊ុតដោយកំដៅ។

ទំងន់រោមរោមទា និងរោមសត្វលើអាវ៖

ទំហំ XS៖ 63 ក្រ
ទំហំ S៖ 69 ក្រ
ទំហំ M៖ 74 ក្រ
ទំហំ L៖ 80 ក្រ
ទំហំ XL៖ 86 ក្រ
ទំហំ 2XL៖ 92 ក្រ