ភាពមិនជ្រាបទឹករបស់សាច់ក្រណាត់
សាច់ក្រណាត់នេះត្រូវបានធ្វើតេស្តដោយចាក់ទឹកដោយប្រើប្រាស់ទឹក ៦០ លីត្រ/ម៉ែត្រការ៉េ/ម៉ោង រយៈពេល២ម៉ោង។ ការធ្វើតេស្តនេះធ្វើឡើងក្នុងលក្ខខណ្ឌភ្លៀងធ្លាក់មធ្យម។
សាច់ក្រណាត់នៃខោភ្លៀងនេះគឺមិនជ្រាបទឹក៖ វាអាចអោយទឹកហូរលើផ្ទៃខោដោយមិនស្រូបទឹកឡើយ។ នេះការពារសាច់ក្រនាត់មិនអោយជកទឹក និងរក្សាទំងន់អោយនៅស្រាល និងមានខ្យល់ចេញចូល។ សាច់ក្រណាត់ការពារមិនអោយជ្រាបទឹកដោយធ្វើប្រព្រឹត្តកម្មទៅលើផ្ទៃខាងក្រៅរបស់វា។
យើងក៏ធ្វើអោយថ្នេរមិនជ្រាបទឹកផងដែរ។
របៀបថែរក្សាភាពមិនជ្រាបទឹករបស់អាវរងារយៈពេលយូរ
ដើម្បីរក្សាមុខងារមិនជ្រាបទឹកល្អបានយូរអង្វែង អ្នកត្រូវស្តារឡើងវិញនូវតួនាទីមិនជ្រាបទឹករបស់សាច់ក្រណាត់៖ យើងសូមណែនាំអោយធ្វើបែបនេះរៀងរាល់ការបោក ៣ដង ឬក្រោយពេលប្រើប្រាស់ដប់ដងនៅក្រោមភ្លៀង។ ប្រសិនបើអ្នកបោកវា វាសំខាន់ណាស់លាងសំអាតវាអោយបានស្អាត បន្ទាប់មកវាមានភាពងាយស្រួលធ្វើអោយដំណើរការឡើងវិញនៅមុខងារការពារទឹកដោយប្រើប្រាស់កំដៅ៖ ទាំងហាលក្នុងម៉ាស៊ីន ឬប្រើប្រាស់ឧបករណ៍សម្ងួតសក់រយៈពេលខ្លី។ ស្វែងរកដំបូន្មានរបស់យើងទាំងអស់នៅក្នុងការណែនាំពីការថែរក្សាក្នុងសំណុំផលិតផលនេះ។
ភាពមិនជ្រាបទឹកត្រូវបានបង្ហាញជា មម ឬជា schmerber
យើងធ្វើការវាស់ភាពធន់សំពាធទឹករបស់សាច់ក្រណាត់ដោយកំពស់ទឹកគិតជាមីលីម៉ែត្រដែលអាចទ្រាំទ្រដោយសាច់ក្រណាត់ (ផ្អែកលើបទដ្ឋាន ISO ៨១១)។ សំពាធទឹកកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែមិនជ្រាបទឹក។ សមាសធាតុដែលមានកំណត់ចំណាត់ថ្នាក់ភាពមិនជ្រាបទឹក ២០០០ មម មានន័យថាសាច់ក្រណាត់អាចធន់ទៅនឹងសំពាធទឹក ២០០០ មម។
សមាសធាតុផ្សំធ្វើអោយខ្យល់ចេញចូល
ដើម្បីស្វែងយល់ថាសាច់ក្រណាត់មានខ្យល់ចេញចូលឬអត់ យើងធ្វើការវាស់ភាពធន់ទៅនឹងរំហួត ឬ RET (ដោយផ្អែកលើបទដ្ឋាន ISO ១១០៩២)។ ភាពធន់របស់សាច់ក្រណាត់កាន់តែទាប សកម្មភាពរាងកាយរបស់អ្នកកាន់តែបង្កើតចំហាយទឹក ហើយខ្យល់ចេញចូលរបស់សាច់ក្រណាត់កាន់តែខ្ពស់។ ឧទាហរណ៍ដូចជា៖ RET < ៩ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំងណាស់ / ៩ < RET < ១២ = សាច់ក្រណាត់មានខ្យល់ចេញចូលខ្លាំង / ១២ < RET < ២០ = សាច់ក្រណាត់មានខ្យល់ចេញចូល / RET > ២០ = សាច់ក្រណាត់មិនមានមានខ្យល់ចេញចូល ឬមានខ្យល់ចេញចូលទាប។