Hide Filters
Filters 0
Sort by :
Filters 0
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
អាវក្រៅបុរស 500 - លឿង
WEDZE

អាវក្រៅបុរស 500 - លឿង

8807698
$83,57
ពន្ធត្រូវបានបូកបញ្ចូល
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - លឿង
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
  • អាវក្រៅបុរស 500 - ខ្មៅ
អាវក្រៅបុរស 500 - លឿង
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
តើអ្នកលេងស្គីជាប្រចាំ ជាពិសេសនៅរដូវរងាមែនទេ?ជាមួយការរក្សាកម្ដៅដោយសរសៃសំយោគរបស់វា អាវនេះនឹងធ្វើឱ្យអ្នកមានភាពកក់ក្តៅជាពិសេស។

បន្ថែមពីលើកម្ដៅ អាវក្រៅជិះស្គីទឹកកកនេះមានស្រទាប់ការពារទឹក និងថ្នេរបិតស្គុត ដើម្បីផ្តល់នូវការការពារពីអាកាសធាតុមិនល្អ។

ទ្រនាប់: 100.0% Polyester; ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyamide

; ស្រទាប់ខាងក្រោយ: 10.0% Elastane, 90.0% Polyester; ស្រទាប់ខាងក្នុងនៃក្រណាត់: 100.0% Polyester; នឹម: 16.0% Elastane, 84.0% Polyester; ស្រទាប់ដៃអាវ: 100.0% Polyester; កអាវ: 100.0% Polyester; ភ្នាស: 100.0% Polyurethane

BENEFITS

ភាពកក់ក្តៅ

រក្សាកម្ដៅជាមួយសរសៃសំយោគ សម្រាប់ប្រើក្នុងសីតុណ្ហភាពទាបរហូតដល់ -9°C។

មិនជ្រាបទឹក

ស្រទាប់ 15,000 មម (Schmerbers) និងថ្នេរបិតភ្ជាប់។

ដកដង្ហើមបាន

សាច់ក្រណាត់ច្រោះខ្យល់ល្អ និងសន្ទះខ្យល់ចេញចូលខាងក្រោយ។

ហោប៉ៅ

មានហោប៉ាវ 5៖ ហោប៉ាវដៃចំនួន 2 ហោប៉ាវសម្រាប់ដាក់សំបុត្រជិះស្គីចំនួន 1 ហោប៉ាវខាងក្នុងចំនួន 1 និងហោប៉ាវសំណាញ់ដាក់វែនតាចំនួន 1។

អាចកែតំរូវបាន

គម្របក្បាលលៃតម្រូវបាន។

[EN] Limits snow getting in

ជាយបាំងព្រិលស្វ័យប្រវត្តិ និងកដៃរឹបបាន។

TECHNICAL INFORMATIONS

តើសមាសធាតុមួយណាដែលបន្ថែមលើសំឡីដែលធ្វើអោយវាផ្តល់កំដៅ?

បន្ថែមពីលើថាមពលបំពេញរបស់វា ខ្សែរូតការពារទឹករបស់អាវ សំពត់ការពារព្រិល កអាវ និងគម្របក្បាលដែលអាចសារ៉េបាន និងកដៃអាវផ្តល់នូវការការពារល្អពីអាកាសធាតុត្រជាក់ និងសំណើមដែលទទួលបានអារម្មណ៍ថាកក់ក្តៅ។

តើផាសុកភាពត្រូវបានវាស់វែងដោយរបៀបណា?

យើងខ្ញុំបានធ្វើតេស្តគ្រប់ផលិតផលទាំងអស់ ហេតុដូច្នេះហើយ វាផ្តល់នូវតម្លៃដែលមិនអាចកាត់ថ្លៃបានទៅលើផាសុកភាពសម្រាប់ការប្រើប្រាស់សន្ទស្សន៍នៃផាសុកភាពរបៀបនេះ ត្រូវបានវាស់វែងតាមរយៈភាពតឹងនៃខោ និងអាវយឺតផ្តល់កម្តៅ និងក្រណាត់រោមចៀមសម្រាប់អាវធំការវាស់វែងត្រូវបានបញ្ជាក់ នៅសីតុណ្ហភាពខាងក្រៅ ដែលអ្នកធ្វើតេស្តមិនត្រូវការភាពកក់ក្តៅ ឬភាពត្រជាក់ជាការពិតណាស់ សីតុណ្ហភាពទទួលបាន អាស្រ័យទៅលើកម្រិតនៃសកម្មភាព និងការធ្វើមេតាបូលិស

របៀបស្លៀកពាក់ដើម្បីទទួលបានភាពកក់ក្ដៅពេលជិះចុះចំណោត?

ដើម្បីផ្តល់នូវភាពកក់ក្តៅ និងភាពស្ងួតជូនអ្នក យើងខ្ញុំសូមណែនាំឱ្យប្រើប្រាស់ច្បាប់បីស្រទាប់។ ជាន់ទី 1 ឬស្បែកទីពីរ រក្សាភាពស្ងួត។ ស្រទាប់ទី 2 ឬស្រទាប់រក្សាកំដៅ ដើម្បីរក្សាកម្ដៅនៅក្នុង។ស្រទាប់ទី 3 ឬស្រទាប់ការពារ ដើម្បីការប្រឆាំងនឹងអាកាសធាតុមិនល្អ។

តើភាពធន់នឹងទឹករបស់អាវត្រូវបានវាស់យ៉ាងដូចម្តេច?

ភាពធន់របស់សាច់ក្រណាត់ទៅនឹងសំពាធទឹកត្រូវបានវាស់ដោយកំពស់ទឹកគិតជា មម ដែលអាចទទួលបានការគាំទ្រពីសាច់ក្រណាត់ (ការធ្វើតេស្តស្របទៅតាមស្តង់ដារ ISO 811)។ សំពាធទឹកកាន់តែខ្ពស់ សាច់ក្រណាត់កាន់តែការពារទឹក។សមាសធាតុផ្សំដែលធន់នឹងទឹកកម្រិត 10000មម ដូច្នេះធន់ទៅនឹងសំពាធដែលបង្កើតឡើងដោយកម្រិតទឹក 10000មម។សម្រាប់ការជិះស្គី យើងខ្ញុំសូមណែនាំ សមាសធាតុកម្រិត 3000 ទៅ 20000មមសម្ភារកីឡាយើងខ្ញុំ ឆ្លងកាត់ការធ្វើតេស្តដោយទីពិសោធន៍ពិន្ទុនៃផលិតផល 3/5

អ្វីទៅដែលហៅថាភ្នាស? តើវាត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី?

ស្រទាប់គឺជាសមាសធាតុផ្សំដ៏ស្តើងត្រូវបានដាក់បញ្ចូលទៅក្នុងសាច់ក្រណាត់ខាងក្នុងសាច់ក្រណាត់ខាងក្រៅ។ វាជាប្រភេទហាយដ្រូផូលីក ហើយទប់ស្កាត់ទឹកពីការជ្រៀតចូល មិនត្រឹមតែប៉ុណ្ណោះ ខោជើងវែងប្រភេទនេះក៏បញ្ចេញញើសមិនល្អដែលបញ្ចេញដោយរាងកាយបានផងដែរ។ ស្រទាប់មិនអាចមានអ្វីប្រៀបផ្ទឹមបានទេបើនិយាយពីការរក្សាកំដៅ​ និងភាពស្ងួត។

តើផ្នែកណាមួយរបស់អាវដែលការពារខ្ញុំពីអាកាសធាតុមិនល្អ?

អាវក្រៅ 500ប្រភេទនេះ ផ្សំឡើងដោយសមាសធាតុរឹងមាំ ដែលការពារទឹក និងភាពរងារ ដែលលោកអ្នកនឹងជួបប្រទះជាមួយសីតុណ្ហភាពអាក្រក់ដើម្បីផ្តល់សុពលភាពដល់មុខងារការពារទឹក អាវក្រៅត្រូវបានធ្វើតេស្តនៅអាងទឺកពិសេសមួយដែលស្រដៀងគ្នានឹងលក្ខខណ្ឌអាកាសធាតុនៃកីឡាជិះស្គីយើងបានពិនិត្យលើការការពារទឹករបស់ផលិតផលនេះនៅពេលប្រើជាក់ស្តែងក្នុងស្ថានភាពអាកាសធាតុផ្សេងៗជាច្រើនថ្ងៃ។

ហេតុអ្វីបានជាអាវរបស់ខ្ញុំការពារទឹក?

លក្ខណៈសម្បត្តិការពារជម្រាបទឹករបស់សាច់ក្រណាត់គឺជាមុខងារដែលធ្វើឱ្យទឹកសាចចេញពីផ្ទៃរបស់វា ដោយមិនមានជ្រាបចូលសូម្បីតែបន្តិច។ អាវនេះមាននូវសមាសធាតុផ្សំដែលការពារទឹកដែលជួយអោយវាការពារពីអាកាសធាតុបានយូរ។ សាច់ក្រណាត់គឺត្រូវបានផលិតឡើងពីសារធាតុការពារជម្រាបទឹកដោយមានការការពារតាំងពីផ្ទៃខាងក្រៅ។ ទោះយ៉ាងណា គុណសម្បត្តិនេះនឹងបាត់បងទៅក្រោយប្រើច្រើនដង។

តើលោកអ្នកធ្វើអោយមុខងារការពារទឹករបស់អាវដំណើរការឡើងវិញដោយរបៀបណា?

សូមចងចាំថា មុខងារការពារជម្រាបទឹកអាចដំណើរការឡើងវិញបាន។លោកអ្នកក៏អាចប្រើប្រាស់ស្ព្រៃការពារទឹក (ដែលមានលក់នៅក្នុងហាងរបស់យើង)៖ បាញ់ផលិតផលឱ្យស្មើលើផលិតផលទាំងមូល បន្ទាប់មកទុកវាឱ្យស្ងួតរយៈពេល 10 ដល់ 12 ម៉ោង)។

ដូចម្តេចដែលហៅថាអាវ "មានខ្យល់ចេញចូល"?

សាច់ក្រណាត់នឹងខូចមុខងារនេះ នៅពេលដែលសំណើមត្រូវបានបង្កើតក្នុងខ្លួនកំឡុងពេលនៃការធ្វើលំហាត់ប្រាណដើម្បីពិនិត្យមើលថាតើសាច់ក្រណាត់មានខ្យល់ចេញចូលឬក៏យ៉ាងណា យើងបានវាស់វែងភាពធន់របស់វាជាមួយនឹង RET ក្នុងស្តង់ដា ISO​11092។ កម្រិត RET កាន់តែទាប ខ្យល់ចេញចូលសាច់ក្រណាត់កាន់តែច្រើន។ អាវ 500 មាន RET ស្មើនឹង 11។ ប៉ុន្តែ វាជាដំណោះស្រាយបច្ចេកទេស (ខ្សែរូត តំបន់ច្រោះខ្យល់ សំណាញ់) ដែល Wedze ប្រើដើម្បីកាត់បន្ថយកំណកទឹកនៅខាងក្នុងផលិតផល និងបង្កើនខ្យល់ចេញចូល។

តើទំហំអាវ 500 ប៉ុនណា?

រឹបធម្មតា។ អាវមានចំហៀងធ្លាក់ចុះត្រង់ និងស្របគ្នាជាជាងបត់បែនទៅទ្រង់ទ្រាយនៃរាងកាយរបស់អ្នក។ទំហំខាងក្នុងអាចអោយអាវនេះពាក់ជាមួយនឹងជាន់បច្ចេកទេសទីមួយ និងទីពីរ។

តើខ្ញុំអាចទប់ស្កាត់ព្រិលក្នុងការជ្រៀតចូលសម្លៀកបំពាក់របស់ខ្ញុំបានយ៉ាងដូចម្តេច?

សំពត់ការពារព្រិល (ដែលស្វ័យប្រវត្តិ) ក៏ដូចជាមានកដៃអាវអាចសារ៉េបាន ការពារមិនអោយព្រិល និងខ្យល់ត្រជាក់ចូលនៅពេលជិះស្គី និងជាពិសេសនៅពេលដួល។

របៀបបោកគក់អាវធំ

សំងួតក្នុងម៉ាស៊ីន (សូមណែនាំខ្ពស់)
* ប្រើប្រាស់កម្មវិធីថ្នមៗ ឬស្រាលៗ។ * សំងួតដោយកម្មវិធីប្រើពេលយូរដើម្បីអោយវាស្ងួតសព្វ។* ប្រសិនបើអ្នកមិនមានម៉ាស៊ីនសម្ងួតទេ ការសម្ងួតអាចនឹងចំណាយពេលយូរបន្តិច។(ការសំងួតអាចចំណាយពេល 1 ទៅ 2 អាទិត្យនៅកន្លែងដែលរាបស្មើ និងស្ងួត)។ សូមកុំភ្លេចទះអាវតិចៗ ដើម្បីកុំឱ្យចេញដុំពកៗ

ផលិតផលនេះអាចជួសជុលបាន

យើងសន្យាជួសជុលផលិតផលរបស់អ្នកជូនដោយមិនគិតថ្លៃ ក្នុងថិរវេលានៃការធានា។មិនថាវាជាឡេវ ថ្នេរ រូត ជាដើម នោះឡើយ លោកអ្នកអាចទទួលសេវានេះនៅហាងយើងខ្ញុំបាន។
ប៉ុន្តែប្រសិនបើយើងមិនអាចជួសជុលផលិតផលរបស់អ្នកជូនបានទេ (បញ្ហាពីរោងចក្រ) យើងនឹងប្តូរវា ឬសងប្រាក់ជូនអ្នកវិញ។

ដើម្បីអោយលោកអ្នកជ្រើសរើសទំហំដែលត្រឹមត្រូវ

ម៉ូឌែលនៅលើរូបភាពគឺពាក់ទំហំ L និងកម្ពស់ 185 សម។

ការវាស់វែង:ប្រវែងទ្រូង៖ 104 សម
ប្រវែងចង្កេះ៖ 104 សម
ប្រវែងដៃ៖ 45 cm
ប្រវែងជើងផ្នែកខាងក្នុង 80 សម