ការបំបាត់សំណើម
អាវយឺតប្រភេទនេះ ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលអាចស្រូបយកញើសទៅតាមផ្ទៃខាងក្រៅរបស់អាវ (កម្រិតផ្កាយ៤ ក្នុងចំណោមផ្កាយទាំង៥ តាមមាត្រដ្ឋានមន្ទីរពិសោធន៍) ដោយការពារមិនឱ្យញើសជាប់នៅនឹងស្បែក។
ស្ងួតរហ័ស
ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលស្ងួតយ៉ាងឆាប់រហ័ស បន្ទាប់ពីការហ្វឹកហាត់ ឬបន្ទាប់ពីការបោកគក់ ដោយប្រើម៉ាស៊ីនរួច។
តើនរណាជាអ្នករចនាម៉ូតសម្លៀកបំពាក់កីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។
រាល់ផលិតផលទាំងអស់សុទ្ធសឹងតែត្រូវបានឌីសាញឡើង សម្រាប់ការគ្រប់គ្រងសំណើម ញើស និងភាពធន់រឹងមាំ
ស្បែកជើងយើងខ្ញុំគ្រប់ម៉ូដែល សុទ្ធតែឆ្លងកាត់ការធ្វើតេស្តដោយក្រុមអ្នកលេងកីឡាបាល់បោះ អស់ជាច្រើនសប្តាហ៍ និងឆ្លងកាត់ការផ្លាស់ប្តូរនានាទៅតាមមតិត្រឡប់វិញរបស់អ្នកលេងបាល់បោះ
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
TARMAK ជួយទ្រទ្រង់អ្នកប្រកបដោយប្រសិទ្ធិភាពនៅពេលអ្នកលេងបាល់បោះ មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់ក៏ដោយ ឬក៏ជាអ្នកលេងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ស្វែងរកគន្លឹះរបស់យើងសម្រាប់ការហ្វឹកហាត់ ការបំពាក់ខ្លួនឯង ឬការសប្បាយតែម្នាក់ឯងឬជាក្រុម។
ការវាយតម្លៃសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ ត្រូវបានគណនាពេញមួយវដ្ដជីវិតរបស់ផលិតផល និងប្រើប្រាស់សូចនាករផ្សេងៗគ្នា។ប្រព័ន្ថវាយតម្លៃចំណាត់ "ABCDE" មួយគឺត្រូវបានបង្កើតឡើងដើម្បីជួយអ្នកមើលឱ្យបានរហ័សថាតើផលិតផលមួយណាដែលល្អបំផុតសម្រាប់បរិស្ថាន។ប្រើវាដើម្បីប្រៀបធៀបផលិតផលស្រដៀងគ្នាពីរ (អាវយឺត ផ្នែកខាងក្រោម និងខាងក្រោយ)។
DECATHLON នឹងធ្វើការបង្ហាញការដាក់ពិន្ទុទៅលើការប៉ះពាល់បរិស្ថានរបស់ផលិតជាចំហនៅលើផលិតផលរបស់ខ្លួន។ គេហទំព័រ៖sustainability.decathlon.comវីដេអូស្តីពីការបង្ហាញ៖គេហទំព័រ៖ https://youtu.be/8t63KkRwn_8