Hide Filters
Filters 0
Sort by :
Filters 0
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
NYAMBA

ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ

8573528
$8,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
  • ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
ខ្សែយឺតសម្រាប់កីឡាហ្វីតណេស ពណ៌ទឹកសមុទ្រ
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
វិស្វករយើងខ្ញុំ បានឌីសាញផលិតផលនេះឡើងសម្រាប់សកម្មភាពកីឡាប្រចាំថ្ងៃ៖ការហ្វឹកហាត់ខ្លាំងៗ ការហាត់ផាឡេត ឬការទាញ។

ទទួលបានការធ្វើលំហាត់ប្រាណពេញខ្លួនប្រាណ និងបង្កើនភាពខ្លាំងនៃការហ្វឹកហាត់របស់អ្នក។រួមជាមួយកម្រិតនៃភាពយឺត បីកម្រិត៖ ស្រាល (7kg), មធ្យម(10kg), និងខ្លាំង(15kg)។

កៅស៊ូយឺត: 12.6% Elastane, 45.0% Polyamide

, 42.4% Polyester

BENEFITS

ពហុមុខងារ

សម្ភារកីឡាដែលអាចឱ្យអ្នកឈរហាត់ ឬអង្គុយហាត់ដើម្បីឱ្យមានចលនាពេញរាងកាយ!

សមត្ថភាពបង្រួមតូច

ទម្ងន់ស្រាល ងាយស្រួលទុកដាក់ និងយកតាមខ្លួន។អាចយកវាទៅកាន់គ្រប់ទីកន្លែង។

ភាពបត់បែនបាន

សូមប្រើបន្ទះឆក ដើម្បីសារេភាពរេស៊ីស្តង់កំឡុងពេលនៃការហ្វឹកហាត់របស់អ្នក!

TECHNICAL INFORMATIONS

តើអ្នកគួររើសយកភាពរេស៊ីស្តង់មួយណា?

ភាពយឺតសម្រាប់ទម្ងន់ស្រាល (7គក) គឺល្អសម្រាប់អ្នកចាប់ផ្តើមហាត់ ឬសម្រាប់អ្នកហ្វឹកហាត់កម្រិតមធ្យមដែលកំពុងធ្វើចលនាដងខ្លួនផ្នែកខាងលើ ឬការហ្វឹកហាត់កីឡាផាយឡេត។សម្រាប់ភាពរេស៊ីស្តង់មធ្យម (10គក) គឺស័ក្តសមចំពោះអ្នកហ្វឹកហាត់កម្រិតមធ្យមដែលចង់បង្កើនសាច់ដុំផ្នែកខាងក្រោមរបស់ពួកគេ។ ភាពរេស៊ីស្តង់កម្រិតខ្ពស់ (15គក) គឺសម្រាប់អ្នកហ្វឹកហាត់កម្រិតខ្ពស់ ដែលចង់ពង្រឹងសាច់ដុំផ្នែកខាងក្រោម (ជើង ជាដើម) ។

ខ្ញុំមិនដឹងអំពីលំហាត់ប្រាណដែលត្រូវធ្វើ។តើអ្នកមានគំនិតយោបល់យ៉ាងណា?

យើងខ្ញុំមានយោបល់ជាច្រើនសម្រាប់ណែនាំលោកអ្នក! សូមចម្លងតំណភ្ជាប់នេះ រួចធ្វើការចូលមើលនៅក្នុងកម្មវិធីអ៊ីនធឺណែតរបស់អ្នក៖
https://contents.mediadecathlon.com/p1843899/k$ebc5a9d221705b93c9e1eb2395d1e49b/DOMYOS%20TONEBAND%20LIGHT.jpg

ហើយក៏មានជាផ្ទាំងណែនាំ ដែលអ្នកអាចដោនឡូតបានឬក៏ព្រីនចេញមកក្រៅផងដែរ។ លោកអ្នកនឹងឃើញលំហាត់ប្រាណជាច្រើន ដែលត្រូវបានអភិវឌ្ឍដោយដៃគូយើងខ្ញុំជាមួយនឹងកិច្ចសហការជាមួយគ្រូបង្វឹកមានអាជ្ញាប័ណ្ណ ដែលអាចឱ្យលោកអ្នកប្រើប្រាស់ខ្សែយឺតនេះបានយ៉ាងស្រួល។

ហេតុអ្វីបានជាត្រូវប្រើខ្សែយឹតហាត់ប្រាណប្រភេទនេះ?

ការបន្ថែមបន្ទះភាពយឺតប្រភេទនេះទៅលើការធ្វើលំហាត់ប្រាណលោកអ្នក អាចឱ្យអ្នកការពាររបួសដល់សន្លាក់ តាមរយៈការមិនលើកដុំដែកធ្ងន់ៗ។ លោកអ្នកនឹងកត់សម្គាល់ឃើញថា ភាពយឺតនឹងកើនឡើងជាលំដាប់កំឡុងពេលនៃការធ្វើលំហាត់ប្រាណរបស់អ្នក៖អ្នកទាញកាន់តែខ្លាំង ភាពយឺតកាន់តែខ្លាំង។ លោកអ្នកអាចធ្វើការផ្លាស់ប្តូរភាពខ្លាំងនៃផលិតផលទៅតាមកម្រិតនៃការធ្វើលំហាត់ប្រាណរបស់អ្នកតាមរយៈការបន្លាយខ្សែឱ្យវែង និងគិតទៅតាមកម្រិតនៃការធ្វើចលនារបស់អ្នក។ ជម្រើសជាច្រើន គឺសម្រាប់អ្នក!

អត្ថប្រយោជន៍បន្ថែម

បន្ថែមពីភាពខ្លាំងក្នុងការហ្វឹកហាត់ លោកអ្នកអាចប្រើខ្សែយឺតប្រភេទនេះ សម្រាប់ការហ្វឹកហាត់កីឡា ការទាញ ឬសម្រាប់ការសម្រាកផងដែរ។ សាច់ក្រណាត់ទន់ត្រូវបានប្រើប្រាស់ ដើម្បីធ្វើឱ្យលំហាត់ប្រាណរបស់អ្នកកាន់តែមានផាសុកភាព។ លោកអ្នកកាន់តែមានហេតុផលក្នុងការពង្រឹងការធ្វើលំហាត់ប្រាណ តើអ្នកគិតដូច្នេះទេ?;)

ការណែនាំឱ្យប្រើប្រាស់សម្រាប់ក្រុមការងាររបស់អ្នក

អរគុណលោកអ្នកសម្រាប់មតិត្រឡប់វិញ យើងខ្ញុំបានបង្កើតដៃកាន់ធំៗចំនួន 6 ដែលផ្តល់ភាពងាយស្រួលក្នុងការចាប់កាន់ផលិតផលនេះ អរគុណសម្រាប់ការគាំទ្រ! :)

យ៉ាងណាមិញ យើងខ្ញុំសូមណែនាំឱ្យអ្នកដាក់ដៃរបស់អ្នកនៅលើដៃកាន់លេខ 1 2 3 និង 4

ដៃកាន់លេខ 5 គឺស័ក្តិសមសម្រាប់ការប្រើប្រាស់ខ្សែយឺតប្រភេទនេះ។