Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងស្ត្រីការពារជ្រាបទឹក និងផ្តល់កំដៅ សម្រាប់ដើរលើទឹកកក SH100 X-WARM - ប្រវែងក.ស្បែកជើងមធ្យម

ស្បែកជើងស្ត្រីការពារជ្រាបទឹក និងផ្តល់កំដៅ សម្រាប់ដើរលើទឹកកក SH100 X-WARM - ប្រវែងក.ស្បែកជើងមធ្យម
QUECHUA

ស្បែកជើងស្ត្រីការពារជ្រាបទឹក និងផ្តល់កំដៅ សម្រាប់ដើរលើទឹកកក SH100 X-WARM - ប្រវែងក.ស្បែកជើងមធ្យម

8738739
$42,90
ពន្ធត្រូវបានបូកបញ្ចូល

ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារចូលចិត្តដើរភ្នំរបស់យើងបានបង្កើតស្បែកជើងការពារត្រជាក់ និងការពារទឹកនេះសម្រាប់ការដើរក្នុងរដូវត្រជាក់ប្រចាំថ្ងៃរបស់អ្នក។ វាបញ្ចូលគ្នានូវផាសុកភាព ភាពស្អិត និងម៉ូត។

កំពុងស្វែងរកស្បែកជើងដើរភ្នំ ឬស្បែកជើងផ្តល់ផាសុកភាពសម្រាប់ការដើរក្នុងរដូវរងាមែនទេ? ជ្រើសរើសស្បែកជើង 2-ក្នុង-1។ សោភណ្ឌភាពទាន់សម័យរបស់វានឹងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ទាំងការដើរភ្នំ និងសម្រាប់សកម្មភាពប្រចាំថ្ងៃ។

ផ្នែកខាងលើនៃ: 5.0% Polyamide

, 35.0% Polyurethane

, 60.0% Polyester; បាតស្បែកជើង: 70.0% កៅស៊ូសំយោគ, 30.0% Ethylene Vinyl Acetate; ស្រទាប់ និង ស្រោមនៃ: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

ការកំណត់សីតុណ្ហភាពផាសុកភាព – នៅពេលនៅស្ងៀម៖-3°C។
នៅពេលកំពុងធ្វើចលនា៖ -11°C។

មិនជ្រាបទឹក

ស្រទាប់ការពារទឹក និងច្រោះខ្យល់សម្រាប់រក្សាជើងរបស់អ្នកឱ្យនៅស្ងួត។

ការទប់ទំងន់

ភាពស្អិតជាមួយនឹងបច្ចេកវិជ្ជា SNOWCONTACT៖ វត្ថុធាតុផ្សំ និងក្រឡាស្បែកជើង។

ការទប់ទំងន់

ភាពស្អិតលើព្រិលដោយសារតែទីតាំង និងកម្រាស់ 3មម របស់ស្បែកជើងហ្ក្រាំប៉ុង។

សាកសម

ក.ស្បែកជើងប្រវែងមធ្យមជាមួយនឹងខ្សែចង 2 ប្រឡោះលើអណ្តាតស្បែកជើងដែលផ្តល់នូវការគាំទ្រជើងដ៏ល្អ។

[EN] Limits snow getting in

ក.ស្បែកជើងមានរោមសត្វដែលអាចសារ៉េបានដោយប្រើខ្សែចងការពារព្រិល។

TECHNICAL INFORMATIONS

តើលោកអ្នកជឿជាក់ទេថាស្បែកជើងផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

អាស្រ័យទៅលើការធ្វើតេស្តនៅទីតាំងផ្ទាល់ និងនៅមន្ទីរពិសោធន៍ដើម្បីវាស់ស្ទង់ផ្នត់គំនិតត្រជាក់ជាមួយនឹងក្រុមអ្នកធ្វើការ យើងវាយតម្លៃការរក្សាកំដៅរបស់ស្បែកជើងនៅពេលនៅស្ងៀម (ពេលនៅស្ងៀម -3°C) និងនៅពេលធ្វើចលនា (ពេលធ្វើចលនា -11°C)។ ជាលទ្ធផល ឥលូវនេះលោកអ្នកមានរង្វាស់សីតុណ្ហភាពត្រឹមត្រូវដែលលោកអ្នកអាចទទួលបានការការពារដោយពាក់ស្បែកជើងនេះ។ កម្រិតសីតុណ្ហភាពផាសុកភាពសម្រាប់ស្បែកជើងរបស់អ្នកត្រូវបានបង្ហាញ។ យើងបានពិចារណាលើភាពខុសប្លែកគ្នារវាងអារម្មណ៍របស់បុរស និងស្ត្រី។

តើស្បែកជើងរបស់អ្នកការពារលោកអ្នកពីអាកាសធាតុខាងក្រៅយ៉ាងដូចម្តេច?

ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវភាពធន់នឹងទឹកខ្ពស់។ ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។ នៅពេលដែលយើងទទួលបានកំដៅនៅពេលពាក់ស្បែកជើង ជើងរបស់អ្នកនឹងនៅតែរក្សាភាពស្ងួត។បាតខាងក្រៅ និងបាតកណ្តាលការពារត្រជាក់ដោយសារព្រិល។

ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ

ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់ស្បែកជើង និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងស្បែកជើង។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់ សំណើមកើនឡើង នោះវានឹងមានសភាពត្រជាក់។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅទីតាំងផ្ទាល់ដើម្បីវាស់កម្រិតសឹករិចរិល និងភាពចាស់។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2000 ផ្នត់ (ប្រហែល ដើរចំងាយ 4 គម), 4000 ផ្នត់ (ប្រហែល ដើរចំងាយ 8 គម), 8000 ផ្នត់ (ប្រហែល ដើរចំងាយ 16 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 4,000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 8គម។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។"

តើភាពស្អិត និងមិនរអិលបែបណាទទួលបានពីស្បែកជើងនេះ?

មានបំពាក់ជាមួយនឹងបាត SNOWCONTACT ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្តល់នូវផាសុកភាព និងភាពស្អិតជាអតិបរមាងាយស្រួលសម្រាប់ការធ្វើដំណើរថ្មើរជើង និងមិនរអិលពេលដើរលើទឹកកក។ ការរៀបចំក្រឡាស្បែកជើង និងកម្រាស់របស់វា (3មម) ត្រូវបានដាក់ជាយុទ្ធសាស្ត្រដើម្បីទទួលបានភាពស្អិតនៅពេលដើរថ្មើជើងលើទឺកកក។ផ្ទៃ និងម៉ូតរចនាក្រឡាត្រូវបានរចនាឡើងដើម្បីភាពស្អិតជាមួយនឹងទឹកកកដែលរឹង និងបញ្ចេញទឺកដែលលើសមកខាងក្រៅដើម្បីកុំអោយរអិល។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?

បាតស្បែកជើង SNOWCONTACT ត្រវបានផលិតឡើងពីសមាសធាតុផ្សំពិសេស និងក្រឡាដែលរចនាឡើងដើម្បីធានានូវភាពខាំស្អិត មិនរអិលតាមដែលអាចធ្វើទៅបាន។ បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

តើស្បែកជើងរបស់អ្នកធន់ទៅនឹងការស្លៀកទៀងទាត់រយៈពេលវែងដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់រួមបញ្ចូលនូវសមាសធាតុដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។

តើត្រូវជ្រើសរើសស្បែកជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?

ដើម្បីត្រៀមលក្ខណៈការពារក្នុងរដូវត្រជាក់ យើងសូមណែនាំអោយលោកអ្នកអនុវត្តតាមគោលការណ៍ទាំងអស់នេះ៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សារ៉េកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?

សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

តើការធានារ៉ាប់រងផលិតផលរបស់ខ្ញុំដំណើរការយ៉ាងដូចម្តេច?

ផលិតផលនេះត្រូវបានធានារយៈពេល 2 ឆ្នាំ ចាប់ពីកាលបរិច្ឆេទដែលបង្ហាញលើវិកយបត្រលក់។ផលិតផលដែលមានការធានារ៉ាប់រងនឹងអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានារ៉ាប់រងគ្របដណ្តប់លើការខូចផលិត លើកលែងតែករណីដែលកើតចេញពីការសឹករិចរិលធម្មតា និងការប្រើប្រាស់ខុសប្រក្រតី។

ព័ត៌មានអំពីការរចនាម៉ូតដែលមិនមានផលប៉ះពាល់ដល់បរិស្ថាន៖

យើងបានធ្វើឱ្យផលិតផលនេះមានភាពល្អប្រសើរឡើងជាមួយនឹងវិធីសាស្ត្ររចនាម៉ូតមានភាតរបរិស្ថាន។
សាច់ក្រណាត់ខាងក្រៅ និងក.អាវរោមសត្វត្រូវបានផលិតចេញពីប៉ូលីអេស្ទ័រកែច្នៃឡើងវិញ។
វត្ថុធាតុផ្សំសំយោគខាងក្រៅគឺជាប៉ូលីអេស្ទ័រកែច្នៃឡើងវិញដែលមានទ្រនាប់ប៉ូលីអ៊ុយរេតាន។
ខ្សែស្បែកជើង និងខ្សែចងស្បែកជើងគឺជាប៉ូលីអេស្ទ័រកែច្នៃឡើងវិញ។ សម្រាប់ផ្ទៃខាងក្នុង យើងបានជ្រើសរើសដំណើរការលាបពណ៌ដោយបញ្ចូលម្សៅពណ៌ចាប់តាំងពីដំណាក់កាលផលិតសសចេសដំបូង ដែលនេះជួយកាត់បន្ថយការប្រើប្រាស់ទឹក។ បាតស្បែកជើងផលិតពីកៅស៊ូកែច្នៃឡើងវិញចំនួន 30%។

ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល

ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់សូចនាករផ្សេងៗគ្នា។
ពិន្ទុពី A ដល់ E ត្រូវបានបង្កើតឡើងដើម្បីជួយអោយលោកអ្នកធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។
ការវាយតម្លៃនេះត្រូវបានប្រើប្រាស់ដើម្បីងាយស្រួលក្នុងការកំណត់ផលិតផលដែលមានមុខងារការពារបរិស្ថានខ្ពស់។
វាត្រូវបានធ្វើឡើងដោយប្រៀបធៀបផលិតផលស្ថិតក្នុងប្រភេទដូចគ្នា (ដូចជាកាតាបជាដើម)។
Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។