ប្រអប់មាន ២ គូរ
ម៉ូដែលនេះត្រូវបានលក់ជាប្រអប់ដែលមាន២គូក្នុងមួយប្រអប់ពណ៌ផ្សេងៗគ្នា។
ហេតុអ្វីបានជាប្រើកប្បាសដាំបែបសរីរាង្គ?
ដើម្បីផ្តល់អោយលោកអ្នកនូវផលិតផលដែលស្រទន់ និងផាសុកភាពនៅពេលប្រើប្រាស់ផ្ទាល់ ដោយសារយើងប្រើប្រាស់កប្បាសសរីរាង្គ។ វាត្រូវបានដាំដោយមិនប្រើជីគីមី ថ្នាំសម្លាប់សត្វល្អិត ឬ GMO ដែលជួយកាត់បន្ថយហានិភ័យបំពុលដី ឬបំពុលទឹក។
របៀបជ្រើសរើសវត្ថុធាតុផ្សំស្រោមជើងរបស់អ្នក
លោកអ្នកចាំបាច់ត្រូវគ្រប់គ្រងសំណើមអោយបានល្អតាមដែលអាចធ្វើទៅបាននៅពេលចេញដើរ៖លោកអ្នកនឹងបែកញើស ហើយវាមិនអាចជៀសផុតឡើយ។
ប្រសិនបើស្បែកជើងរបស់អ្នកមានខ្យល់ចេញចូល វានឹងជក់សំណើមចេញពីញើសរបស់អ្នក៖ លោកអ្នកចាំបាច់ត្រូវជ្រើសរើសស្រោមជើងដែលស្រាល និងមានខ្យល់ចេញចូលផងដែរ
ប្រសិនបើស្បែកជើងការពារទឹក ដើម្បីការពារខ្លួនអ្នកផ្ទាល់ពីសំណើមទឹកភ្លៀង ហើយលោកអ្នកនឹងមិនធ្វើការជ្រើសរើសដូចគ្នានោះទេ៖ លោកអ្នកគួរជ្រើសរើសស្រោមជើងដែលនឹងជក់ញើសរបស់អ្នក និងជក់វាចេញពីជើងរបស់អ្នក។
ការប្រើប្រាស់រួមគ្នានូវ ស្បែកជើង/ស្រោមជើង ពិតជាមានសារៈសំខាន់។
មានមូលហេតុជាច្រើនដែលបង្ករអោយពងជើងនៅពេលដើរភ្នំ៖ការកកិត ចំណុចបត់លើស្រោមជើង សំណើម ស្បែកជើងដែលមានទំហំតូចពេក ឬធំពេក...
ហេតុដូច្នេះយើងសូមណែនាំអោយលោកអ្នកជ្រើសរើសស្បែកជើងដែលមានទំហំសមស្រប និងសាច់ក្រណា់តស្រោមជើងដែលសម្របទៅតាមស្បែកជើងដើររបស់អ្នក។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
ក្រុមរចនារបស់យើងមានទីតាំងនៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie (ប្រទេសបារាំង)។រយៈពេលមួយឆ្នាំពេញ យើងបង្កើត និងអភិវឌ្ឍផលិតផលដែលស្អាត សាមញ្ញ និងមានបច្ចេកវិទ្យាជឿនលឿន។ ទាំងនេះបន្ទាប់មកត្រូវបានធ្វើតេស្តជាបន្តបន្ទាប់នៅទីតាំងផ្ទាល់ ដោយសារយើងជឿជាក់ថាមានតែតាមរយៈការធ្វើតេស្តយ៉ាងខ្លាំងក្លាក្រោមលក្ខខណ្ឌពិតជាក់ស្តែង ដូចទៅនឹងអាវដែលអ្នកនឹងពាក់វានោះទេ ទើបយើងអាចបន្តផ្តល់ជូនអ្នកនូវផលិផលល្អបំផុតដែលមិនធ្លាប់មានពីមុន។