Hide Filters
Filters 0
Sort by :
Filters 0
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
QUECHUA

ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5

8544123
$38,00
ពន្ធត្រូវបានបូកបញ្ចូល
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
  • ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
ស្បែកជើងកុមារ ស្បែក SH500 - ទំហំលេខ 2.5 - 5.5
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ស្បែកជើងនេះល្អឥតខ្ចោះសម្រាប់ពាក់ក្នុងទីក្រុង ឬនៅលើទឹកកកនៅទីជនបទ។ ស្បែកផ្តល់នូវម៉ូត និងការការពារពេញមួយថ្ងៃ។

ស្បែកជើងការពារជ្រាបទឹកដោយសារវាមានស្រទាប់ការពារ។ ស្បែកជើងដេរល្អឥតខ្ចោះ មានភាពទាន់សម័យ និងស្រួលពាក់។ ខ្សែស្បែកជើងចងរឹបជើងស្រួល។

Upper of: 10.0% Polyurethane, 30.0% Polyester, 60.0% Leather - Bovine - Split; Outer sole of: 100.0% Synthetic Rubber; Lining and sock of: 100.0% Polyester

BENEFITS

ភាពកក់ក្តៅ

សីតុណ្ហភាពផាសុកភាព៖ -4°C
សីតុណ្ហភាពកំណត់៖ -13,5°C

មិនជ្រាបទឹក

មានខ្យល់ចេញចូល ស្រទាប់ការពារទឺករក្សាជើងរបស់អ្នកអោយនៅស្ងួត។

ការទប់ទំងន់

បច្ចេកវិជ្ជា SNOWCONTACT៖ស្អិតល្អ/មិនរអិលនៅលើព្រិល។

សាកសម

ស្បែកជើងក.មធ្យមដែលអាចសារ៉េបានស្រួល និងការពារជើងបានល្អ។

ការទប់ទំងន់

មិនងាយរអិលពេលដើរលើព្រិលដោយសារទីតាំង និងជម្រៅក្រឡាស្បែកជើង 3.5 មម

TECHNICAL INFORMATIONS

តើលោកអ្នកជឿជាក់ទេថាស្បែកជើងផ្តល់កំដៅគ្រប់គ្រាន់សម្រាប់ការដើរថ្មើរជើងនៅក្នុងអាកាសធាតុត្រជាក់ ?

យើងធ្វើការសិក្សាប្រៀបធៀបនៅក្នុងមន្ទីរពិសោធន៍កំដៅ ក្នុងស្ថានភាពដើរពេលធ្លាក់ខ្យល់តិចៗ (5គម/ម៉)។ នេះគឺជាវិធីវាស់ភាពធន់កំដៅរបស់ស្បែកជើងយើង។ ប៉ុន្តែមនុស្សគ្រប់រូបមានអារម្មណ៍ថាត្រជាក់ខុសៗគ្នា។
សីតុណ្ហភាពផាសុកភាព៖ មានអារម្មណ៍ថាត្រជាក់បន្តិច & 70% នៃអ្នកប្រើប្រាស់យល់ឃើញថាអារម្មណ៍ក្តៅទទួលយកបានពេលពាក់លើជើង។
កំណត់សីតុណ្ហភាព៖ មានអារម្មណ៍ថាត្រជាក់ខ្លាំង & 10% នៃអ្នកប្រើប្រាស់យល់ឃើញថាអារម្មណ៍ក្តៅទទួលយកបានពេលពាក់លើជើង។

តើស្បែកជើងរបស់អ្នកការពារលោកអ្នកពីលក្ខខណ្ឌអាកាសធាតុខាងក្រៅយ៉ាងដូចម្តេច?

ស្បែកជើងរបស់អ្នកត្រូវបានរចនាឡើងជាមួយនឹងស្រទាប់ដែលធានានូវការការពារទឹក និងខ្យល់ចេញចូល។ស្រទាប់ជាសមាសធាតុផ្សំរលោង (កម្រាស់ពី 5 ដល់ 25 មីក្រូម៉ែត្រ) ដែលបំពាក់លើផ្ទៃខាងក្នុងសាច់ក្រណាត់ដែលការពារកុំអោយទឹកចូល ហើយបញ្ចេញសំណើមមកក្រៅ។

របៀបថែទាំស្បែកស្បែក

- ហាលសំងួតដោយដាក់ឱ្យឆ្ងាយពីប្រភពកំដៅ
- នៅលើស្បែកស្ងួត ដុសខាត់ដោយប្រើច្រាសរឹង (ច្រាសសក់សេះ និងច្រាសហ្វៃបឺ) ដើម្បីជូតសំអាតធូលី និងភក់ចេញ។
- ប្រើប្រាស់ច្រាសកៅស៊ូក្រែប ឬជ័រលុបដើម្បីជូតសម្អាតស្នាមប្រឡាក់ចេញ។
សម្រាប់ស្នាមជាប់ខ្លាំង លាងសំអាតដោយប្រើប្រាស់ច្រាស និងទឹកក្តៅអ៊ុនៗ រួចទុកវាឱ្យនៅស្ងួត។
- ដុសសំអាតម្តងទៀតដោយប្រើប្រាស់ច្រាសរឹង។
- បាញ់ផលិតផលការពារទឹក។ វានឹងធ្វើឱ្យស្បែកចែងចាំង និងពណ៌រស់រវើក។

ស្បែកជើងមានខ្យល់ចេញចូលដែលផ្តល់នូវផាសុកភាពកំដៅល្អ

ផាសុកភាពកំដៅគឺជាតុល្យភាពរវាងកំដៅរបស់ស្បែកជើង និងសមត្ថភាពរបស់វាក្នុងធ្វើអោយខ្យល់ចេញចូលក្នុងស្បែកជើង។កំដៅខ្លាំងពេក ឬខ្យល់ចេញចូលមិនគ្រប់គ្រាន់មានន័យថា សំណើមកើនឡើង ហើយភាពត្រជាក់ចាប់ផ្តើមកើតឡើង។ យើងបានបង្កើតស្បែកជើងរបស់អ្នកជាមួយនឹងសកម្មភាពក្នុងចិត្ត មិនថាយូរៗម្តង ឬទៀងទាត់នោះទេ ជាមួយនឹងស្រទាប់ដែលការពារទឹកកុំអោយជ្រាបចូល និងបញ្ចេញសំណើមមកខាងក្រៅ។

តើខ្ញុំអាចជឿជាក់ថាស្បែកជើងរបស់ខ្ញុំការពារទឹកបាន 100% ដោយរបៀបណា?

យើងបានធានាថាស្បែកជើងរបស់អ្នកការពារទឹកដោយបានធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីបង្កើតជាចលនាដូចការដើរជាក់ស្តែងដោយពាក់ស្បែកជើងក្នុងទឹកត្រឹមពាក់កណ្តាល។ យើងក៏បានធ្វើតេស្តនៅលើទីតាំងជាក់ស្តែងផងដែរដើម្បីវាស់លើភាពសឹករិចរិល និងភាពចាស់របស់ស្បែកជើង។ក្នុងអំឡុងពេលធ្វើតេស្តមិនជ្រាបទឹក យើងធ្វើតេស្តភាពមិនជ្រាបទឹក ៣កម្រិត ៖ 2,000 ផ្នត់ (ប្រហែល ដើរចំងាយ 4 គម), 4,000 ផ្នត់ (ប្រហែល ដើរចំងាយ 8 គម), 8,000 ផ្នត់ (ប្រហែល ដើរចំងាយ 16 គម)។ ម៉ូឌែលស្បែកជើងនេះត្រូវបានធ្វើតេស្តសម្រាប់ 4,000 ផ្នត់ ដែលស្មើនឹងការដើរចំងាយ 8 គម។

តើការខាំជាប់ និងភាពស្អិតខុសគ្នាដូចម្តេច?

ភាពស្អិតរបស់ស្បែកជើងអាស្រ័យទៅលើចំនួន និងទម្រង់ធ្មេញបាតស្បែកជើង។ ភាពស្អិតអាស្រ័យលើវត្ថុធាតុបាតស្បែកជើង និងទម្រង់ក្រឡា ដូចទៅនឹងក្រឡាកង់ឡាន។ ភាពស្អិតរបស់ជួយបង្កើនកំលាំងរុញច្រាន ការពារស្បែកជើងពីការរអិលថយក្រោយនៅពេលឡើងចំណោត និងធ្វើអោយស្បែកជើងមានលំនឹង។
ភាពស្អិតការពារស្បែកជើងមិនអោយរអិល និងដួលនៅលើដីរលោង ឬក្នុងស្ថានភាពដែលលំបាក (ភ្លៀង ព្រិល ទឹកកក) ដោយផ្តល់ភាពស្អិតដល់បាតស្បែកជើង។

តើបច្ចេកវិជ្ជា SNOWCONTACT ដែលប្រើលើបាតស្បែកជើងនេះជួយខ្ញុំបានកម្រិតណា?

SNOWCONTACT soles are made with a specific component and stud pattern that is designed to ensure the best possible grip and traction. បាត SNOWCONTACT មានប្រសិទ្ធិភាពជាបាតធម្មតានៅលើទឹកកក។នៅពេលដើរលើទឹកកក មធ្យោបាយតែមួយគត់ដើម្បីធានានូវសុវត្ថិភាពជាអតិបរមាគឺការបន្ថែមភាពស្អិតទៅនឹងទឺកកកលើស្បែកជើងរបស់អ្នក។

តើស្បែកជើងរបស់អ្នកធន់ទៅនឹងការស្លៀកទៀងទាត់រយៈពេលវែងដែរឬទេ?

វិស្វកររបស់យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ដើម្បីធានានូវការពេញចិត្តនៅពេលប្រើ។ ការពិនិត្យផ្ទៀងផ្ទាត់របស់យើងបានធ្វើឡើងលើសមាសធាតុផ្សំដូចខាងក្រោម៖ ការហែករន្ធចងខ្សែស្បែកជើង និងខ្សែ ការបិតកៅ ការសិក្សាពីគីមី ភាពធន់កាំរស្មី UV ភាពធន់នឹងការកកិតនៃបាតស្បែកជើង និងសមាសធាតុផ្សំផ្នែកខាងលើ ភាពចាស់លឿន។

តើត្រូវជ្រើសរើសស្បែកជើងដែលត្រឹមត្រូវសម្រាប់ការដើរលើទឹកកកយ៉ាងដូចម្តេច?

ដើម្បីត្រៀមលក្ខណៈការពារក្នុងរដូវត្រជាក់ យើងសូមណែនាំអោយលោកអ្នកអនុវត្តតាមគោលការណ៍ទាំងអស់នេះ៖
កម្តៅ៖ កំដៅត្រូវបានផ្តល់ដោយស្រោមជើងកំដៅមួយគូនេះ (មាននូវចំនួនភាគរយរោមជៀមសមស្របបំផុត)
មានខ្យល់ចេញចូល៖ ជ្រើសរើសស្រោមជើងទៅតាមកម្រិតនៃការដើរថ្មើរជើង និងធានាថាលោកអ្នកទទួលបានម៉ូឌែលដែលមានខ្យល់ចេញចូលដើម្បីកាត់បន្ថយសំណើម។
កំពស់ស្បែកជើង៖ សម្របកំពស់ស្រោមជើងទៅតាមកំពស់ផ្នែកខាងលើនៃស្បែកជើង និងសូមជ្រើសរើសយកម៉ូឌែលខ្ពស់ប្រសិនបើលោកអ្នកត្រូវការការពារបន្ថែម។

តើត្រូវរក្សាគុណភាពបច្ចេកទេសស្បែកជើងរបស់ខ្ញុំ?

សាច់ក្រណាត់ការពារទឹកដោយសារទឹកហូរលើផ្ទៃក្រណាត់ដោយមិនជ្រាបចូលសាច់ក្រណាត់។ នេះការពារសាច់ក្រណាត់មិនអោយជក់ទឹក និងនៅតែមានទំងន់ស្រាល និងមានខ្យល់ចេញចូល។ មុខងារការពារទឹកគឺត្រូវបានសម្រេចបានដោយធ្វើប្រព្រិត្តិកម្មលើផ្នែកខាងក្រៅនៃសាច់ក្រណាត់។ ប្រព្រឹត្តិកម្មនេះត្រូវតែធ្វើអោយដំណើរការឡើងវិញក្នុងអំឡុងពេលប្រើប្រាស់សំលៀកបំពាក់។ ផលិតផល (ស្ព្រៃ ឬអង្គរាវ) បានរចនាឡើងជាពិសេសក្នុងគោលបំណងនេះមានលក់នៅក្នុងហាងរបស់យើង។

របៀបហាលសំងួតផ្ទៃខាងក្នុងស្បែកជើងរបស់អ្នក។

នៅពេលកំពុងប្រើប្រាស់ ស្បែកជើងអាចសើម (ចំហាយទឹក និងបែកញើស)
ប្រសិនបើស្បែកជើងសើមខ្លាំង យើងសូមណែនាំឱ្យដោះបាតកណ្តាលចេញ ញាត់កូនបាល់ក្រដាស និងធ្វើការផ្លាស់ប្តូរជាប្រចាំ។ ក្រដាសនេះនឹងជក់សំណើម និងជួយឱ្យស្ងួតបានលឿន។
មិនត្រូវដាក់ស្បែកជើងជិតប្រភពកំដៅនោះទេ ប៉ុន្តែត្រូវទុកវានៅកន្លែងក្តៅល្មម​ ស្ងួត និងច្រោះខ្យល់។