Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
DOMYOS

អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ

8818099
$20,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
  • អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
អាវទ្រនាប់ខ្សែខ្វែងនារី - ពណ៌ខ្មៅ
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់នេះផ្តល់ជូននូវការទ្រទ្រង់កម្រិតស្រាលដល់ដើមទ្រូង ឥតខ្ចោះសម្រាប់កីឡាហាត់ស្រាលៗ

អ្នកអាចធ្វើចលនាបានដោយសេរីជាមួយនិងអាវទ្រនាប់នេះព្រោះវាមានខ្សែខ្វែងពីក្រោយនិងចំហរទូលាយនៅក្រោមដៃដែលស្រឡះផ្នែកស្មា

ស្រទាប់ខាងក្រៅ - ក្រណាត់: 9.0% Elastane, 43.0% Polyamide

, 48.0% Polyester; ទ្រនាប់ខាងមុខកណ្ដាល: 13.0% Elastane, 21.0% Polyamide

, 66.0% Polyester; ក្រណាត់បូ: 27.0% Elastane, 18.0% Polyamide

, 55.0% Polyester

BENEFITS

ជំនួយដើមទ្រូង

កម្រិតទី1 ការទ្រទ្រង់កម្រិតស្រាលដែលសក្តិសមដល់កីឡាហាត់ស្រាលៗ (យូហ្កា ហាត់លើកដុំទម្ងន់,...)

សេរីភាពក្នុងការធ្វើចលនា

ខ្សែខ្វែងជួយឲ្យស្មាស្រឡះនិងចំហរធំទូលាយនៅខាងក្រោមដៃ

ការផ្ទេរសំណើម

ចំហរខ្នងសម្រាប់ខ្យល់ចេញចូលបានខ្ពស់ពេលហាត់

TECHNICAL INFORMATIONS

តើសកម្មភាពអ្វីខ្លះដែលអាវទ្រនាប់នេះសក្តិសមប្រើជាមួយ?

ការទ្រទ្រង់របស់អាវទ្រនាប់នេះត្រូវបានទទួលស្គាល់នៅកម្រិតទី1ដូច្នេះវាសក្តិសមនិងកីឡាបែបស្រាលៗ: ហាត់លើកទម្ងន់ យូហ្កា ផាយឡែត ដើរ វាយកូនហ្កោល ។ល។

ហេតុអ្វីបានជាអាវទ្រនាប់មានការទ្រទ្រង់កម្រិតស្រាលនេះធ្វើឲ្យការហាត់កីឡាងាយស្រួលជាងមុន?

គោលដៅរបស់កីឡានោះការអាចធ្វើចលនាបាន ដូច្នេះហើយទើបយើងបានបន្ថែមនូវសេចក្តីលំអិតទាំងអស់ដែលអ្នកត្រូវការដើម្បីលេងកីឡាបានដោយសេរី
ខ្សែខ្វែងនៅខាងក្រោយធ្វើឲ្យតំបន់ផ្នែកស្មាស្រឡះនិងអាចឲ្យដៃធ្វើចលនាបានដោយសេរី ភាពស្រឡះនេះអាចឲ្យខ្នងដកដង្ហើមបានពេលហាត់ប្រាណនិងឲ្យញើសឆាប់ស្ងួត ចំហរធំនៅក្រោមដៃក៏ផ្តល់ជូននូវផាសុកភាពបានរហូតនិងភាពងាយស្រួលក្នុងកាធ្វើចលនាបានច្រើន

តើការកាត់របស់អាវទ្រនាប់នេះជាអ្វី?

អ្នកអាចហាត់កីឡាបានថែមទាំងមើលមកស្អាតដដែល យ៉ាងហោចណាស់ នេះគឺជាអ្វីដែលយើងរកមើលនៅ Decathlon
អាវនេះត្រូវបានរចនាឡើងដើម្បីជួយនារីឲ្យមើលមកស្អាតខ្លាំងពេលហាត់លើកសាច់ដុំរឺហាត់ក្នុងអគារ អាចពាក់បានមិនបាច់មានអ្វីពាក់ពីលើ ថ្នេរនៅខាងមុខ ប៉ុងអាចដោះបាន និងករាងស្រួច បង្ហាញនូវសុដន់ឲ្យចេញរាងស្អាត សម្រាប់ការមើលមកទាំងអស់ សូមពាក់វាជាមួយខោហ្កែន

ហេតុអ្វីបានជាវាមានសារះសំខាន់ក្នុងការការពារសុដន់ពេលហាត់ប្រាណ?

ពេលហាត់កីឡា ដើមទ្រូងអ្នករងនូវការទង្គិចនិងទ្រទ្រង់បានភាគច្រើនដោយសារតែស្បែកនោះ គឺងាយរងនូវស្ត្រេសខ្លាំងជាងសកម្មភាពប្រចាំថ្ងៃទៀត​ មិនថាទំហំរឺអាយុអ្នកប៉ុណ្ណាទេ វាងាយនិងរងនូវសកម្មភាពនិងការលោតនានាដែលអាចបង្កើតជាកម្លាំងខ្លាំងជាទម្ងន់របស់វាធម្មតាដល់ទៅ៥ដងអាវទ្រនាប់ដែលផ្តល់នូវការទ្រទ្រង់ ផាសុកភាពនិងការការពារដែលសុដន់ត្រូវការ វាការពារសុដន់ពីការទង្គិច ភាពឈឺចាប់ និងការយារធ្លាក់មុនអាយុ

កម្រិតនៃការទ្រទ្រង់ខ្ពស់ មធ្យម រឺស្រាល តើអ្នករើសយករបៀបណា?

ពេលកំពុងហាត់ប្រាណ ស្បែកនិងឆ្អឹងទ្រូងត្រូវបានពន្យឺតបើគ្មានការទ្រទ្រង់បានគ្រប់គ្រាន់ អ្នកអាចប្រថុយនិងការឈឺចាប់រឺការយារធ្លាក់មុនអាយុ ទោះបីជាយ៉ាងណា ការទ្រទ្រង់ខ្លាំងពេកក៏អាចបង្ករផលប៉ះពាល់ក្នុងរយះពេលយូរផងដែរដូច្នេះហើយវាពិតជាសំខាន់ក្នុងការលៃលកនូវកម្រិតនៃការទ្រទ្រង់អាវទ្រនាប់ទៅនិងទំហំសុដន់របស់អ្នកនិងកម្លាំងនៃការទង្គិចដែលអ្នកទទួលបានគោលបំណងនោះគឺការពារសុដន់អ្នកដោយមិនចាំបាច់ផ្លាស់ប្តូរនូវចលនារបស់សុដន់អ្នក

តើកម្រិតនៃការទ្រទ្រង់របស់អាវទ្រនាប់នៅ Decathlon ផ្តល់ជូនអ្វីខ្លះ?

ម៉ូដែលនានាត្រូវបានគេទទួលស្គាល់នៅឡាបូរបស់យើងដោយធ្វើការតេស្តនៃការទ្រទ្រង់សុដន់ដោយវាស់ស្ទង់នូវការបន្ថយនៃការឡើងកម្លាំងចលនារបស់សុដន់ពេលលេងកីឡាវាត្រូវបានគេវិភាគនិងចាត់ថ្នាក់ពីលេខ១ដល់លេខ៥: លេខ១សម្រាប់ការទ្រទ្រង់កម្រិតស្រាល ៣សម្រាប់កម្រិតមធ្យម និង៥សម្រាប់កម្រិតខ្លាំង

តើកម្រិតនៃការទ្រទ្រង់របស់អាវមួយណាត្រូវសម្រាប់កីឡាអ្វី?

ការទ្រទ្រង់របស់អាវទ្រនាប់ត្រូវតែស្របតាមកីឡាដែលកំពុងលេងការទ្រទ្រង់នេះមាន៣កម្រិត:
កម្រិត 1: ការទ្រទ្រង់កម្រិតស្រាលសម្រាប់សកម្មភាពណាដែលសុដន់បញ្ចេញនូវចលនាស្រាលៗ (យូហ្កា ផាយឡែត បោះដៃជើង វាយកូនហ្កោល ។ល។);
- កម្រិត 3: ការទ្រទ្រង់កម្រិតមធ្យមសម្រាប់សកម្មភាពណាដែលមានការលោត (ការធាក់កង់ រាំ ហ្វីតណេស ហាត់ខាឌីយូ ។ល។);
- កម្រិត 5: ការទ្រទ្រង់កម្រិតខ្ពស់សម្រាប់សកម្មភាពណាដែលទាក់ទងនិងចលនាខ្លាំងៗ (HIIT ការរត់ លេងតេនីស កីឡាជាក្រុម ជិះសេះ)

របៀបក្នុងការរើសយកទំហំឲ្យបានត្រឹមត្រូវ

ទំហំរបស់អាវទ្រនាប់ដែលត្រូវសម្រាប់អ្នកធានាបានថាសុដន់អ្នកគឺទទួលបានការទ្រទ្រង់និងមានផាសុកភាព: សូមអ្នកចូលទៅកាន់ការណែនាំប្រាប់ពីទំហំតាមអនឡាញ ដែលនៅជាប់គ្នានិងការរើសយកទំហំ

តើអាវទ្រនាប់ Decathlon នេះរចនាឡើងដោយរបៀបណា?

អាវទ្រនាប់របស់ Decathlon ត្រូវបានបង្កើតឡើងដោយក្រុមអ្នកជំនាញរបស់យើងក្នុងការបង្កើននូវផាសុកភាពជូនអ្នកនិងចៀសវាងនូវបញ្ហាសុខភាពនានា យើងមិនប្រើខ្សែនៅក្រោមសុដន់ទេដើម្បីចៀសវាងនូវការបង្ករបួស និងការសង្កត់ឡើងដល់កូនកណ្តុរ យើងបានបន្ថយថ្នេរដេរជុំវិញចុងសុដន់ដើម្បីកាត់បន្ថយការកកិត យើងក៏ពេញចិត្តនូវធាតុផ្សំដែលបណ្តេញជាតិញើសដើម្បីធានាបាននូវផាសុកភាពនិងកាត់បន្ថយការកកិតបានច្រើន

របៀបក្នុងការថែតាំអាវទ្រនាប់នេះ

រចនាឡើងសម្រាប់ការលេងកីឡា អាវនេះអាចបោកគក់បានជាច្រើនសារបាន យើងគ្រាន់តែណែនាំអ្នកឲ្យបោកគក់វាមិនឲ្យលើសពី 30°C ដាក់ក្នុងថង់បោកគក់ (ref. 8505236).
ប្រើសាប៊ូទឹក ជាជាងសាប៊ូម្សៅនិងចៀសវាងប្រើទឹកបន្ទន់ វាធ្វើឲ្យខូចដល់ខ្យល់ចេញចូលរបស់សាច់ក្រណាត់ មិនត្រូវសម្ងួតដោយគ្រវីក្នុងម៉ាស៊ីនឡើយ។