សេចក្តីពិពណ៌នារបស់ដុំម៉ាស្សា
- ជម្រៅរបស់ដុំម៉ាស្សាទន់: 3.5 មម
- ប្រវែង: 38 cm
ទទឹង៖ 12 cm
កំពស់៖ 12 cm
ទម្ងន់ 0.51 គក
ហេតុអ្វីត្រូវប្រើដុំហ្វូមនេះ?
គុណសម្បត្តិគោលរបស់វាគឺបន្ធូរភាពតានតឹងតាមផ្នែកនៃរាងកាយរបស់អ្នក ការម៉ាស្សាជាទៀងទាត់បង្កើននូវការសម្រាកដល់សាច់ដុំនិងបន្ថយនូវភាពតានតឹង
តើខុសគ្នាបែបណារវាងដុំហ្វូមដែល "រឹង"?
សម្រាប់អ្វីដែលអ្នកចង់ធ្វើ!
បើសិនជាអ្នកត្រូវរបួសរឺចង់បានការម៉ាស្សាបែបស្រាលៗ សូមរើសយកដុំដែលមានដង់ស៊ីតេទន់ជាងនេះ តែបើសិនជាអ្នកជាអ្នកហាត់ដ៏មានបទពិសោធន៏ យើងសូមណែនាំដុំដែលរឹង សូមរើសយកដុំដែលសក្តិសមនិងអ្នកជាងគេ!
ពេលណាអ្នកគួរប្រើដុំ "ទន់" ?
ដុំម៉ាស្សាដែលសំខាន់ពេលកំពុងហាត់ប្រាណដើម្បីជម្រុញចរន្ធឈាមនិងកម្តៅសាច់ដុំ
ពេលកំពុងហាត់ ម៉ាស្សាខ្លួនជួយសម្រាកសាច់ដុំនិងបង្កើនការហាត់ផងដែរ
បន្ទាប់ពីហាត់រួច ការប្រើដុំម៉ាស្សាជួយឲ្យសម្រាកសាច់ដុំ កាត់បន្ថយភាពឈឺចាប់ និងជម្រុញការធូរស្រាលបានលឿន
ការប្រើដុំ "ទន់"
ដើម្បីប្រើដុំ "ទន់" សម្រាប់ម៉ាស្សាខ្លួនឯង អ្វីដែលអ្នកគួរធ្វើគឺផ្តោតលើផ្នែកអ្នកចង់ហាត់
ក្បួនធ្វើគឺដាក់ដុំលើផ្ទៃរាបស្មើររួចលុញលើតំបន់ដែលចង់បាន ដូចជាខ្នង ជើង ដៃ ល។
សូមកុំប្រើលើសកម្រិត ហើយសូមឈប់បើសិនជាអ្នកមានអារម្មណ៏ថាឈឺ
សម្រាកសាច់ដុំរបស់អ្នកបានប្រសើរជាងមុន មុនពេលនិងក្រោយពេលហាត់ជាមួយនិងបាល់មួយនេះ
បាល់ធ្វើចលនា (Part no:8544539) ជាឧបករណ៏ដ៏ល្អសម្រាប់ផ្តោតលើផ្នែកដែលពិបាកប៉ះដល់ បើមានវា អ្នកអាចប្រើលើតំបន់ដែលពិបាកប៉ះម៉ាស្សាបាន
យកវាជាផ្នែកមួយនៃទម្លាប់ម៉ាស្សារបស់អ្នក!
គ្រូបង្វឹកយើងខ្ញុំអញ្ជើញអ្នកឲ្យហាត់ម៉ាស្សាខ្លួនឯងដោយប្រើដុំនេះ
មិនថាក្រោយពេលហាត់ពេញមួយថ្ងៃរឺហាត់មួយកំណាត់ផ្នែកខាងលើ សូមចាំថាគួរទម្លាប់ម៉ាស្សាផ្នែកខាងលើនៃដងខ្លួនអ្នក:
-ម៉ាស្សាខ្នង:45វិនាទីនៅតំបន់ទ្រូង + 45វិនាទីនៅផ្នែកចង្កេះ (ធានាឲ្យច្បាស់ថាអ្នកដាក់ខ្នងឲ្យត្រង់និងមិនកោងខ្នងលើដុំម៉ាស្សានេះ)-ការម៉ាស្សាផ្នែកខ្នងម្តុំចង្កេះលើឥដ្ឋ: 45វិនាទីនៅចំហៀងនីមួយៗ
- ដៃនិងស្មាផ្ទប់និងជញ្ជាំង: 45វិនាទីនៅចំហៀងនីមួយៗ